
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1472 នាក់
ម្សិលមិញ 12477 នាក់
សរុប 21121148 នាក់
ភ្នំពេញ៖ដោយអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន បានអនុវត្តការងារបន្ថែមម៉ោងនៅថ្ងៃឈប់សម្រាកដោយស្ម័គ្រចិត្ត ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលយកឯកសារដែលបានកែតម្រូវសម្រេចរួចរាល់ ត្រឹមត្រូវ ឆាប់រហ័ស ជូនដល់ប្រជាពលរដ្ឋប្រើប្រាស់តាមតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ។
ការបំពេញការងារបន្ថែមនេះ មានគោលបំណងជាចម្បងក្នុងការចេញឯកសារអត្រានុកូលដ្ឋាន ដែលក្រុមការងារបានទទួលពាក្យស្នើសុំកែតម្រូវ និងស្នើសុំលុបចោលទិន្នន័យចាស់ៗ ឬមិនត្រឹមត្រូវពីប្រជាពលរដ្ឋ ដើម្បីមានគុណភាព ប្រកបដោយភាពរហ័សទាន់ពេល និងស្តង់ដារយ៉ាងច្បាស់ គឺជាបំណងប្រាថ្នាដ៏ខ្ពង់ខ្ពស់របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលតែងតែខិតខំកែលម្អ និងពង្រឹងនូវកម្រិតសេវាឲ្យប្រសើរឡើងជានិច្ច។ក្នុងអំឡុងពេលទទួលសេវាផ្ទាល់នៅស្នាក់ការនាយកដ្ឋានអត្រានុកូលដ្ឋាន ប្រជាពលរដ្ឋបានបង្ហាញពីការពេញចិត្ត និងថ្លែងអំណរគុណចំពោះក្រុមការងារ ដែលបានធ្វើការដោយស្ម័គ្រចិត្ត ខណៈពេលដែលជាធម្មតា គឺជាថ្ងៃឈប់សម្រាក។ ការបំពេញកាតព្វកិច្ចនេះ មិនត្រឹមតែជាការជួយសម្រួលដល់ប្រជាពលរដ្ឋតែប៉ុណ្ណោះទេ ប៉ុន្តែជាប្រតិបត្តិការមួយដែលបង្ហាញពីកិតិ្ដយស និងក្តីស្រឡាញ់ខ្ពង់ខ្ពស់ចំពោះប្រជាជន។