» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 803 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120479 នាក់

ឯកអគ្គរាជទូត​កម្ពុ​ជា ប្រកាស​បន្ត​សេវា​ផ្តល់​លិខិតឆ្លងដែន​ជូន​ពលរដ្ឋ​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ​៦០​ថ្ងៃ​ទៀត​

 

​ភ្នំពេញ ៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​ឲ្យ​ដឹងថា ៖ ដោយបាន​ទទួល​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់ ពីស​ម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ថានទូត​នឹង​បន្ត​សេវា​ផ្ដល់​លិខិតឆ្លងដែន​ធម្ម​តាន ចំនួន ៦០ ថ្ងៃ​ទៀត ដោយ​គិត​ចាប់ពី​ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ​២០២៤ ដល់​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២៤ (​ចាប់ពី​ថ្ងៃ​ពុធ ដល់​ថ្ងៃអាទិត្យ ជា​រៀងរាល់​សប្ដាហ៍​)​។​a pasort korea 

​លោកជំទាវ ជ្រឹង បុ​ទុមរ​ង្សី ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​កូរ៉េ មានប្រសាសន៍​តាម​បណ្តាញ​សង្គម​នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២៤​ថ ឲ្យ​ដឹងថា​៖​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​អនុញ្ញាត​ឲ្យ​បន្ត​ការស្នើសុំ​សេវា​លិខិតឆ្លងដែន​ធម្មតា នៅ​សាធារណរដ្ឋ​កូរ៉េ វគ្គ​៣ ចំនួន ៦០​ថ្ងៃ​ទៀត ដែល​នឹង​បន្ត​រហូតដល់​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២៤​។

​ការអនុញ្ញាត​របស់​ស​ម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើឡើង​បន្ទាប់ពី​ការស្នើសុំ​សេវា​លិខិតឆ្លងដែន​ធម្មតា នៅ​សាធារណរដ្ឋ​កូរ៉េ វគ្គ​២ នឹងត្រូវ​បិទ​បញ្ចប់ នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២៤ ខាងមុខនេះ​។​
​បើតាម​លោកស្រី ជ្រឹង បុ​ទុមរ​ង្សី​, ស្ថានទូត​កម្ពុជា​នៅ​សាធារណរដ្ឋ​កូរ៉េ នឹង​បន្ត​ទទួល​ពាក្យស្នើសុំ​សេវា​លិខិតឆ្លងដែន វគ្គ​៣ ជូន​ដល់​ប្រជាពលរដ្ឋ នៅ​សាធារណរដ្ឋ​កូរ៉េ បន្ទាប់ពី​មាន​គោលការណ៍​ឯកភាព របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០២៤​។​

​សូមបញ្ជាក់ថា​នៅ​ថ្ងៃទី​២៣​ខែសីហា ឆ្នាំ​២០២៤​នេះ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការបន្ត​សេវា​ផ្តល់​លិខិតឆ្លងដែន​ជូន​ពលរដ្ឋ​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ​។​​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ សូម​ជម្រាប​ជូនដំណឹង​ដល់ សាធារណៈជន​ទាំងអស់​ឱ្យបាន​ជ្រាបថា ផ្អែក​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​យោង​សេចក្តីជូនដំណឹងរ​បស់​ក្រសួងមហាផ្ទៃ លេខ ០៥២ សជណ​ចុះ​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២៤ ស្ថានទូត​បានដាក់​ឱ្យ​ដំណើរការ​សេវា​ផ្តល់ លិខិតឆ្លងដែន​ធម្មតា ជូន​ប្រជាពលរដ្ឋ និង​ពលករ​កម្ពុជា ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​សា​.​កូរ៉េ ដើម្បី សម្រួល​ដល់​ការលំបាក និង​កាត់​បន្ថយថ្លៃ​ចំណាយ​ផ្សេងៗ ដែល​ក្នុង​ជំហាន​ដំបូង គិត​ចាប់ពី​ថ្ងៃទី ១០ ខែមករា ឆ្នាំ​២០២៤ ដល់​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២៤ ដូច​មាន​សេចក្តីជូនដំណឹង​របស់​ស្ថានទូត ចុះ​ថ្ងៃទី ០៩ ខែមករា ឆ្នាំ​២០២៤​។​

​ក្នុងឱកាស​អញ្ជើញ​មក​បំពេញ​ទស្សនៈកិច្ច​ផ្លូវការ​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​សា​.​កូរ៉េ ចាប់ពី​ថ្ងៃទី ១៥ ដល់​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​សហគមន៍​ខ្មែរ​នៅ សា​.​កូរ៉េ ដែល​ក្នុងឱកាស​នោះ សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បានប្រកាស​ឱ្យ​បន្ត​ការផ្តល់សេវា ធ្វើលិខិត​ឆ្លងដែន​ជូន​ពលរដ្ឋ​ខ្មែរ រយៈពេល ០៣ ខែ បន្តទៀត គិត​ចាប់ពី​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ​២០២៤ ដល់​ថ្ងៃទី ២៥ ខែសីហា ឆ្នាំ​២០២៤ ដូច​មាន​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​ចុះ​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ​២០២៤​។​

​យោងតាម​ការស្នើសុំ​ដ៏​លើសលប់ ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅតាម​តំបន់​នានា​នៅ​សា​.​កូរ៉េ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សា​.​កូរ៉េ មាន​សេចក្តីសោមនស្ស​រីករាយ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​សា​.​កូរ៉េ ជ្រាបថា ដោយបាន​ទទួល​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់ ពីស​ម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ថានទូត​នឹង បន្ត​សេវា​ផ្តល់​លិខិតឆ្លងដែន​ធម្មតា​នៅ​សា​.​កូរ៉េ ចំនួន ៦០ ថ្ងៃ​ទៀត ដោយ​គិត​ចាប់ពី​ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ​២០២៤ ដល់​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២៤ (​ចាប់ពី​ថ្ងៃ​ពុធ ដល់​ថ្ងៃអាទិត្យ ជា​រៀងរាល់​សប្តាហ៍​)៕a pasort korea1 a pasort korea2 

​