
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3588 នាក់
ម្សិលមិញ 12477 នាក់
សរុប 21123264 នាក់
កំពង់ចាម៖នៅថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានសម្រេចដោយជោគជ័យក្នុងការសម្របសម្រួលវិវាទនៅរោងចក្រ ឡឺ ក្រោន ស៊ូ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦ ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយគ្រប់ភាគីសប្បាយចិត្ត និងរីករាយជាមួយដំណោះស្រាយដោយកម្មករទទួលបានផ្អែកទៅតាមច្បាប់បន្ទាប់ពីពីកើតវិវាទ ។
យ៉ាងណាក៏ដោយ ក្រោមការសម្របសម្រួល និងដោះស្រាយប្រកបដោយវិជ្ជាជីវៈ តម្លាភាព និងច្បាស់លាស់ពីមន្ត្រីជំនាញអធិការកិច្ច និងវិវាទរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បងប្អូនកម្មករទទួលយកដោយពេញចិត្ត និងសប្បាយរីករាយ។គេមិនដឹងថាតើសប្បាយចិត្តរបស់កម្មករមានអ្វីនោះទេព្រោះក្រុមដោះស្រាយមិនបានបកស្រាយឲ្យបានច្បាស់លាស់។ក្រសួងការងារក៏បានអំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលចង់បានឱកាសការងារថ្មី សូមទាក់ទងមជ្ឈមណ្ឌលការងារនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលប្រចាំការនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ស្ថិតនៅផ្លូវលេខ៧ចាស់ ភូមិទី៧ សង្កាត់កំពង់ចាម ក្រុង-ខេត្តកំពង់ចាម ឬទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០៤២ ២១០ ២៧៧/ ០១៦ ៦៥៦ ៦៥៥ ឬទាក់ទង១២៩៧ ខណៈដែលកម្ពុជាកំពុងខ្វះកម្លាំងពលកម្មប្រមាណជាង ២៥ ម៉ឺនកន្លែងនៅទូទាំងប្រទេស?។
សូមបញ្ចាក់ថាក្រុមហ៊ុនរោងចក្រសហគ្រាស ឡឺក្រោនស៊ូ អ៊ីនដាសស្ទ្រីល ដែលជារោងចក្រផលិតស្បែកជើងម៉ាកល្បីៗ នៅក្នុងខេត្តកំពង់ចាម បានបញ្ឈប់កម្មករចំនួន ៨២៨នាក់ ដោយមិនមានការជូនដំណឹងជាមុន។ នេះបើតាមការអះអាងរបស់តំណាងកម្មកររោងចក្រអ្នកស្រី ផល្លី តាំងអ៊ីម និងបានបញ្ជាក់ថាភាគីរោងចក្រចិនមួយនេះតែងធ្វើទុក្ខបុកម្នេញកម្មករក្នុងនោះរួមមានការអនុវត្តច្បាប់តឹងតែង ឬគំរាមកាត់ប្រាក់ខែជាដើម។ យ៉ាងណាមិញ រយៈពេល ២ថ្ងៃមកនេះភាគីរោងចក្របានបង្ខំឱ្យកម្មករផ្តិតមេដៃលាឈប់ពីការងារ និងមិនទាន់បានទូទាត់សំណងជូនពួកគេនៅឡើយ។នៅរសៀលថ្ងៃទី៨ កក្កដាដដែល រោងចក្របានបង្ខំឱ្យកម្មករចំនួន ៨២៨នាក់ផ្តិតមេដៃលាឈប់ ប៉ុន្តែកម្មករមិនយល់ព្រមទើបបណ្តាលឱ្យមានការតវ៉ានៅពីមុខរោងចក្រ ជាទីកន្លែងដែលគេធ្វើការ។
អ្នកស្រី ផល្លី តាំងអ៊ីម បានឲ្យកាសែតដឹង ថានៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ភាគីរោងចក្របានកោះហៅតំណាងសហជីព ដែលមានការចូលរួមពីមន្ទីការងារខេត្ត និងតំណាងក្រសួងការងារ ដើម្បីពិភាក្សាលើការបញ្ឈប់កម្មករ។ ក្នុងនោះតំណាងសហជីពបានស្នើឱ្យក្រុមហ៊ុនពិចារណាព្យួរ ឬកាត់បន្ថយថ្ងៃធ្វើការរបស់កម្មករសិនមុននឹងឈានដល់ការបញ្ឈប់ ប៉ុន្តែសំណើរនេះត្រូវបានរោងចក្រទាត់ចោល និងតម្រូវឱ្យកម្មករលាឈប់ភ្លាមៗ។ តាមអ្នកស្រី ផល្លី តាំងអ៊ីមក្រោយមកនៅព្រឹកថ្ងៃទី៩ កក្កដា កម្មករដែលមិនបានផ្តិតមេដៃលាឈប់បានបន្តទៅធ្វើការវិញជាធម្មតា ប៉ុន្តែពួកគេត្រូវបានបណ្តេញចេញពីរោងចក្រ និងបច្ចុប្បន្នកំពុងរង់ចាំការដោះស្រាយសំណងពីក្រុមហ៊ុន។
យ៉ាងណាមិញ តំណាងកម្មករបានទទូចឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍លើវិវាទនេះ ខណៈកម្មករត្រូវការសំណងសមស្របមុននឹងលាឈប់ពីការងារ។សូមបញ្ជាក់ថាបន្ទាប់ពីមានបញ្ហាបិទព្រុំដែននិងបញ្ឈបការនាំទំនិញចេញចូលជាមួយប្រទេសថៃដោយសារទំនាស់ព្រុំដែនបានបង្កការខាតទាំងសងខាង(ថៃកម្ពុជា)។ប្រមានជាង១០លឲពាន់លានដុល្លារអាមសរិកប្រទេសកម្ពុជាមានពលករធ្វើការនៅព្រទេសថៃប្រមាណ២លាននាក់(ស្របនិងមិនស្របច្បាប់)ដែលខាងរាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវឲ្យឈប់ធ្វើការហើយវិលមកស្រុកវិញរាល់ថ្ងៃ។
ក្រៅពីរឿងទំនាស់ទំនាស់ព្រុំដែនជាមួយថៃប្រទេសកម្ពុជាលែងមានការអនុញ្ញាតឲ្យនាំចូលទំនិញចូលដោយសេរីដូចមុនកាលពីថ្ងៃទី៧កក្កដា២០២៥ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំក៏បានប្រកាសដាក់ពន្ធនាំចូលពីកម្ពុជាចំនួន៣៦ភាគរយដែលនឹងចូលឱសាននុវាទនៅថ្ងៃទី១សីហា២០២៥។បើការដាក់ពន្ធនេះចូលជាធរមានតើកម្ពុជានឹងត្រូវបាត់បងទីផ្សារបញ្ជាទិញដែលនឹងប៉ះពាល់ដល់រោងចក្រជាច្រើនជាពិសេសផ្នែកវាយនភណ្ឌ័និងស្បែកជើងប៉ុន្មាន?។ព្រោះអ្នកបញ្ជាទិញពីអាមេរិកអាចនឹងងាកទៅបញ្ជាទញទំនិញពីប្រទេសណាដែលពន្ធនាំចូលទាបដូចជាប្រទេសវៀតណាមដែលជាប់ពន្ធតែ២០ភាគរយគឺទាបជាងកម្ពុជា១៦ភាគរយ។ចឹងពីពេលនេះទៅកម្ពុជានឹងត្រុវប្រឈមនិងហារិភ័យការងារទំហ៊ំប៉ុនណាក្នងពេលដែលរាជរដ្ឋាភិបាលប្រកាសថាមានការងាររង់ចាំតែ២៥ម៉ឺននាក់ប៉ុណ្ណោះ។