» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3403 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123079 នាក់

១៩​ឆ្នាំ​ស្រុក​ខ្មែរ​គម្រោង​អគារ​ខ្ពស់ៗ​ចាប់ពី​៥​ជាន់ ឡើងទៅ​នៅ​ទូទាំងប្រទេស​មាន​ចំនួន ១,៦២៤​អគារ​

 

​ភ្នំពេញ​៖ ក្នុង​ឆ្នាំ​២០១៩ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចុះ​រុះរើ​សំណង់​ដែលមាន​ហានិភ័យ​ខ្ពស់ ចំនួន​២៣​ការដ្ឋាន​ណែនាំ​ឱ្យធ្វើ​កោសល្យវិច័យ​ចំនួន​១៦៦​ការដ្ឋាន និង​ណែនាំ​ឱ្យបំពេញ​នីតិវិធី​ចំនួន​៣៨១​ការដ្ឋាន​បន្ទាប់ពី​បាន​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​ចំនួន ៥៧០ ។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានឱ្យដឹងថា ក្នុង​ឆ្នាំ​២០១៩ ។​a build sihnau 

​របាយការណ៍ បាន​បង្ហាញថា ក្នុង​ឆ្នាំ​២០១៩​នេះ ទិន្នន័យ​សំណង់ ទូទាំងប្រទេស​មាន​ចំនួន ៤,៤៤៦​គម្រោង ក្រោម​ទុនវិនិយោគ​ប្រមាណ ៩​ពាន់​លាន​ដុល្លារ ដែល​កើនឡើង​ប្រមាណ​៧៨,៨៨​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។​​​ក្នុង​ឆ្នាំ​២០១៩​នេះ គម្រោង​អគារ​ខ្ពស់ៗ​នៅ​កម្ពុជា ចាប់ពី​៥​ជាន់ឡើង មាន​ចំនួន ៤៣២​គម្រោង ស្មើនឹង​៤៣៦​អគារ (​ខេត្ត​ព្រះសីហនុ​មាន​គម្រោង​អគារ​ខ្ពស់ៗ​ចាប់ពី​៥​ជាន់ឡើង​ចំនួន​២០៣​អគារ​) ក្នុងនោះ​ពី​៥​ជាន់​ទៅ​៩​ជាន់ មាន​ចំនួន​២០៨​អគារ ពី​១០​ជាន់ ទៅ​១៩​ជាន់ មាន​ចំនួន​១៣៥​អគារ ពី​២០​ជាន់ ទៅ​២៩​ជាន់ មាន​ចំនួន ៥៧​អគារ ពី ៣០​ជាន់ ទៅ​៣៩​ជាន់ មាន​ចំនួន​២៣​អគារ ពី​៤០​ជាន់ ឡើងទៅ​មាន​ចំនួន​១៣​អគារ​។​

​ដោយឡែក សំណង់​លំនៅឋាន​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៩ មាន​ចំនួន ៣,៧៣២ គម្រោង​មាន​ផ្ទៃក្រឡា កម្រាល​សំណង់​ចំនួន ៨,០២៤,២៨៦​ម៉ែត្រការ៉េ មាន​ទុនវិនិយោគ ៣,៦៦១,២៧៥,៣៥០​ដុល្លារ ស្មើនឹង ៣៨,៤៨៨​ខ្នង​។ ចំណែក​ឯកជន​/​ល្វែង​បុរី​លំនៅឋាន និង​បណ្ដុំ​លំនៅឋាន​មាន​លក្ខណៈ​បុរី​នៅ​ទូទាំងប្រទេស ចំនួន​៤០​គម្រោង ស្មើនឹង ១៦,៥៨៩​ខ្នង មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប ២,៤៩៦,៣៥៨​ម៉ែត្រការ៉េ មានតម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​ប្រមាណ ៨២១,៣០៦,៦៧៦​ដុល្លារ​។​

​អគារ​ផ្ទះល្វែង និង​ភូមិគ្រឹះ​នៅ​ទូទាំងប្រទេស​មាន ២០,៧៨១ ល្វែង​/​ខ្នង មាន​ផ្ទៃក្រឡា កម្រាល​សំណង់ ៣,៤៩៩,២០៤​ម៉ែត្រការ៉េ ដែលមាន​តម្លៃ ប៉ាន់ស្មាន​ទុនវិនិយោគ​ប្រមាណ ១,២៦៩,៦៥៣,១៨៨​ដុល្លារ​។ អគារ​ស្នាក់នៅ​រួមមាន​១៥២ គម្រោង ស្មើនឹង​១៧,៧០៧ ចំណែក​ឯកជន មាន​ផ្ទៃក្រឡា​កម្រាល​សំណង់ ៣,២០៣,០០១​ម៉ែត្រការ៉េ មានតម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ ប្រមាណ ១,៩០៧,២៦៩,៥៧៨​ដុល្លារ​។​

​ដោយឡែក សំណង់​សណ្ឋាគារ នៅ​ទូទាំងប្រទេស​មាន ចំនួន​៦៦​គម្រោង ស្មើនឹង ៩៧៧,៨៦៧ ម៉ែត្រការ៉េ ដែលមាន​តម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​ប្រមាណ ៥៨៦,៣៩១,៦៧៦​ដុល្លារ សំណង់​អគារ ពាណិជ្ជកម្ម​នៅ​ទូទាំងប្រទេស​មាន​ចំនួន ៣១២​គម្រោង ស្មើនឹង ៥ ៩២៨ ៩៨៥​ម៉ែត្រការ៉េ ដែលមាន​តម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​ប្រមាណ ៣,៥១៨,០៥៣,០៤៣​ដុល្លារ​។​​សម្រាប់​សំណង់​អគារ​រោងចក្រ​នៅ​ទូទាំងប្រទេស ក្នុង​ឆ្នាំ​២០១៩​នេះ មាន​ចំនួន​១២១​គម្រោង មាន​ផ្ទៃក្រឡា កម្រាល​សំណង់ ២,៦៨៥,២៩៣​ម៉េ​ត្រ​ការ៉េ ដែលមាន​តម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​ប្រមាណ ១,១៤១,៧៧៩,៦៩១​ដុល្លារ​។ សំណង់ អគារ​ពហុមុខ​ងារ​នៅ​ទូទាំងប្រទេស​មាន ចំនួន ៩៤​គម្រោង ស្មើនឹង ៥,០៨១,៤៣២​ម៉ែត្រការ៉េ ដែលមាន​តម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគប្រមាណ៣,០៤៨,៦៦៤,៦២៦​ដុល្លារ​។​

​បើ​គិត​ចាប់ពី​ឆ្នាំ​២០០០​មក ដល់​ឆ្នាំ​២០១៩ គម្រោង​អគារ​ខ្ពស់ៗ​ចាប់ពី​៥​ជាន់ ឡើងទៅ​នៅ​ទូទាំងប្រទេស​មាន​ចំនួន ១,៦២៤​អគារ (​ក្នុងនោះ​អគារ​ខ្ពស់ៗ ចាប់ពី​៥​ជាន់ ទៅ​៩​ជាន់ មាន​ចំនួន​៨៧២​អគារ អគារ​ចាប់ពី​១០​ជាន់ ទៅ​១៩​ជាន់ មាន​ចំនួន​៤៦១​អគារ អគារ​ចាប់ពី ២០​ជាន់ ទៅ​២៩​ជាន់ មាន​ចំនួន​១៥៦​អគារ អគារ​ចាប់ពី​៣០​ជាន់​ទៅ ៣៩​ជាន់ មាន​ចំនួន​៩៥​អគារ អគារ​ចាប់ពី​៤០​ជាន់ ឡើង​មាន​ចំនួន​៤០​អគារ​។ ដោយឡែក​នៅ​ខេត្ត​ព្រះសីហនុ មាន​អគារ​ចាប់ ពី​៥​ជាន់ ទៅ​ចំនួន​២៣៨​អគារ គម្រោង​បុរី លំនៅឋាន និង​បណ្ដុំ​លំនៅឋាន​មាន​លក្ខណៈ​បុរី មាន​ចំនួន ២៩៨​គម្រោង និង​លំនៅឋាន មាន​លក្ខណៈ​ជា​អគារ​សហកម្មសិទ្ធិ ក្នុង​រាជធានី​ភ្នំពេញ គិត​ចាប់ពី​ឆ្នាំ​២០១១ រហូតដល់​ឆ្នាំ​២០១៩ មាន​ចំនួន ២២,២៦៩ ចំណែក​ឯកជន​។
​

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រកាសថា នៅ​ឆ្នាំ​២០២១ ខាងមុខនេះ ក្រសួង​រៀបចំ​ដែនដី នឹង​ចុះបញ្ជី​ក្បាលដី ៧​លាន​ក្បាលដី ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យអស់ ខណៈ​នៅ​ឆ្នាំ​២០១៩​នេះ ក្រុមការងារ​បាន​ចុះបញ្ជី​ក្បាលដី បាន ៨០.២២​ភាគរយ ដើម្បី​ធានា​នូវ​សុវត្ថិភាព​នៃ​ការកាន់កាប់​ដីធ្លី កាត់បន្ថយ​វិវាទ និង​មាន​ភាព​សុ​ខុ​ដុម​នៃ​សង្គម​។​​ការប្រកាស​បែបនេះ របស់​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩​នេះ នៅក្នុង​ឱកាស​ដែល​លោក អញ្ជើញ​ជា​តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​បិទ​សន្និបាត​នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ ដើម្បី​បូកសរុប​លទ្ធផល​ការងារ​របស់ខ្លួន នៅក្នុង​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​បន្ត​សម្រាប់​ឆ្នាំ​២០២០ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​មន្ត្រី​ចំណុះ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រមាណ ៣៣០០​នាក់ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​a build sihanu 

 

​