» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3655 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123331 នាក់

សមាគម​ធនាគារ​នៅ​កម្ពុជា បានចេញ​សេចក្តីជូនដំណឹង ស្តីអំពី​សារ​ក្លែងបន្លំ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​(SMS Scam)

​ភ្នំពេញ​៖ នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២៣​នេះ បានបង្ហាញ​ពី​សេចក្តីជូនដំណឹង​ស្តីអំពី​សារ​ក្លែងបន្លំ​តាម​ប្រព័ន្ធ​ទូរស័ព្ទ (SMS Scam)​។
នៅក្នុង​សេចក្តីជូនដំណឹង​ បាន​បញ្ជាក់ថា សមាគម​ធនាគារ​នៅ​កម្ពុជា បានកត់សម្គាល់​ឃើញថា ថ្មីៗ​នេះ​មានការ​កើនឡើង​នូវ​សារ​ក្លែងបន្លំ តាម​ប្រព័ន្ធ​ទូរស័ព្ទ (SMS Phishing) ជាមួយនឹង​តំណ​ភ្ជាប់​បោក​បញ្ឆោត (Fraudulent Link) ដើម្បី​ទទួលបាន ព័ត៌មាន​សម្ងាត់​របស់​លោកអ្នក​។a bank herka

​ប្រសិនបើ​លោកអ្នក​ទទួលបាន​តំណ​ភ្ជាប់​ដែលមាន​ការសង្ស័យ សូមកុំ​ចុច​បើក ឬ​បំពេញ​ព័ត៌មាន​របស់លោក​អ្នក រួមមាន​៖ លេខ​ទូរស័ព្ទ​, លេខ​គណនី​, លេខ PIN, លេខ​កូដ​សម្ងាត់ ទិន្នន័យ​ផ្ទាល់ខ្លួន​។ ក្នុងករណី​លោកអ្នក​បាន​ចុច​បើក ឬ​បំពេញ​លើ​តំណ​ភ្ជាប់​ដែលមាន​ការសង្ស័យ​ទាំងអស់នោះ​ហើយ សូម​ធ្វើ ការទាក់ទង​ទៅកាន់​ធនាគារ​ដែល​លោកអ្នក​ប្រើប្រាស់​សេវា​ជាបន្ទាន់​តាមរយៈ​លេខ​ទំនាក់ទំនង (Hotline) ឬ លេខ​ទំនាក់ទំនង​អតិថិជន (Toll-Free)​របស់​គ្រឹះស្ថាន​។​

​សមាគម​ធនាគារ​នៅ​កម្ពុជា សូម​ជម្រាបជូន​ផងដែរ​ថា ដោយសារ​ចំនួន សារ​ក្លែងបន្លំ​តាម​ប្រព័ន្ធ ទូរស័ព្ទ (SMS Phishing) ឬ​តាម​បច្ចេកវិទ្យា​អ៊ិន​ធើ​ណិ​ត មាន​ការរីក​រាលដាល និង​មាន​ភាពស្មុគស្មាញ សូម​លោក អ្នកមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន​។​ជន​បន្លំ​បោកប្រាស់​អាច​ចូលទៅ​បញ្ហា​ក្នុង​កម្មវិធី​ទូរ​សព្ទ​ដៃ ឬ ប្រតិបត្តិការ​ធនាគារ​តាម​អ៊ី​ន​ធើ​ណិ​ត (Internet Banking) របស់លោក​អ្នក​បាន ប្រសិនបើ​លោកអ្នក​មិនបាន ការពារ​លេខ PIN​ឬ​លេខ​កូដ​សម្ងាត់​របស់លោក​អ្នក​ឱ្យ​បានល្អ​ទេនោះ ទោះបីជា​លោកអ្នក​មាន​វិធាន​សន្តិសុខ​រឹង មាំ​ក្នុងការ​ការពារ​យ៉ាងណា​ក៏ដោយ​។ សូម​លោកអ្នក​កុំ​ស្ទាក់ស្ទើរ​ក្នុងការ​សាកសួរ​ព័ត៌មាន​ជាមួយ​គ្រឹះស្ថាន ធនាគារ ដែល​លោកអ្នក​បាន​នឹង​កំពុង​ប្រើប្រាស់​សេវា​ទាក់ទង​នឹង​គន្លឹះ​ខ្លីៗ​ពី​របៀប​ដែល​លោកអ្នក​រក្សា​គណនី របស់​លោកអ្នក​ឱ្យមាន​សុវត្ថិភាព​។ សូម​ចែករំលែក​នូវ​សេចក្ដីជូនដំណឹង​នេះ​ជាមួយ​គ្រួសារ សាច់ញាតិ និង​មិត្ត​ភ័ក្តិ​របស់លោក​អ្នក​។​​ជាមួយគ្នានេះ សមាគម​ធនាគារ​នៅ​កម្ពុជា​សូម​ថ្លែងអំណរគុណ​សម្រាប់​ការយកចិត្តទុកដាក់​លើ​សេចក្ដីជូនដំណឹង​នេះ​.​។

​ការចេញ​សេចក្តីអំពាវនាវ​នេះ​បានកើត​ឡើង​ក្រោយ​ពេលដែល​អតិថិជន​ម្នាក់​ប្រើប្រាស់​សេវា​ប្រាក់​បញ្ញើ​របស់​ធនាគារ​ABA បាត់​លុយ​១០​ម៉ឺន​ដុល្លារ តាមរយៈ​Hack Account ដែលមាន​ជាប់ទាក់ទង​នឹង​ស៊ីម​កាត នៅ​ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០២៣​។ ប៉ុន្តែ​យ៉ាង​មិញ ភាគី​ធនាគារ​ABA​បាន​ចេញមុខ​អះអាង​ពី​ភាព​ស្អាតស្អំ​នៃ​សុវត្ថិភាព​ក្នុង​ប្រព័ន្ធ​ធនាគារ​របស់ខ្លួន នៅ​ថ្ងៃទី​២​ខែមិថុនា បន្ទាប់ពី​បាន​ជួបពិភាក្សា​ជាមួយ​អតិថិជន​រងគ្រោះ​លើ​ករណីនេះ​។ អតិថិជន​រងគ្រោះ​ដែល​ប្រើប្រាស់​សេវា​របស់​ធនាគារ​ABA លោក ឈួន ប៊ុន​ឡេង បា​នស​សេរ​រៀបរាប់​លើ​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន​ឈ្មោះ (Chhuy Bunleng) នៅ​ថ្ងៃទី​១​ខែមិថុនា​ថា កុង​ធនាគារ​ABA ប្រពន្ធ​របស់លោក​ត្រូវ​ចោរ​វេរ​ចេញ​១០​ម៉ឺន​ដុល្លារ កាលពី​ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០២៣​ដែល​ផ្ដើមចេញពី​ស៊ីម​ទូរ​សព្ទ​។ ជា​លេខ​ទូរ​សព្ទ​សម្រាប់​ប្រើ​ភ្ជាប់​ជាមួយ​កុង​ធនាគារ​ABA ដែល​លោក ឈួន ប៊ុន​ឡេង បានដាក់​ជា​ចម្ងល់​ថា ហេតុអ្វី​មាន​បុគ្គល​ផ្សេង​បើក​លេខ​ទូរ​សព្ទ​នោះបាន ដែល​ករណី​បើក​ស៊ីម​ទូរ​សព្ទ​បាន​លុះត្រា​ជា​ម្ចាស់​ដើម​? បន្ទាប់មកទៀត​លោក​បន្ត​ចោទ​សួរថា ហេតុអ្វី​បាន​អ្នកផ្សេង​អាច​Log in ABA App​បាន​។

​មួយថ្ងៃ​បន្ទាប់ពី​បញ្ហា​នេះ​ត្រូវបាន​លើកឡើង​ភាគី​ធនាគារ​បាន​ជួប​ជាមួយ លោក ឈួន ប៊ុន​ឡេង​និង​ភរិយា​។ ក្រោយ​ជំនួប​ធនាគារ​បាន​បើក​ការស៊ើបអង្កេត​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​រួមមាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា និង​ភ្នាក់ងារ​នានា ដើម្បី​ស្វែងរក​ក្រុម​ពាក់ព័ន្ធ​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​នេះ​។​បន្ថែម​លើ​នេះ ABA​អះអាងថា ស្ថាប័ន​របស់ខ្លួន​តែង​យកចិត្តទុកដាក់​ខ្ពស់បំផុត​ចំពោះ​សុវត្ថិភាព​គណនី​របស់​អតិថិជន ហើយ​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​ធនាគា​រ​មាន​សុវត្ថិភាព​ពេញលេញ​និង​បាន​រំលឹក​ដល់​អតិថិជន​ទាំងអស់​ទាក់ទង​មក​ធនាគារ ABA ជាមុនសិន​ប្រសិនបើ​មានការ​សង្ស័យ​ឬ​បានដឹង​ពី​ករណី​លួច​បន្លំ​ណាមួយ​។​a bank herka1 

​