» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4161 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123837 នាក់

​នាយករដ្ឋមន្ត្រី​ទទួល​ជួប​អ្នកចាត់ការ​ព្រលានយន្តហោះ​អន្តរជាតិ​តេ​ជោ​


​ភ្នំពេញ​:​សម្តេច​បវ​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​នៅ​ថ្ងៃទី​១០​កក្កដា​បានទទួល​ជួប​ធ្វើ​សវនាការ​ជាមួយ​លោក Nicolas NOTEBAERT នាយក​ប្រតិបត្តិ​ក្រុមហ៊ុន VINCI Concessions, ប្រធាន​ក្រុមហ៊ុន VINCI Airports និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​សូ​ស៊ី​យេ​តេ កុង​សេ​ស្យូ​នែរ ដឺ ឡាអេ​រ៉ូ​ព័រ Société Concessionnaire de l'Aéroport (​ហៅ​កាត់​SCA) នៅ​វិមាន​សន្តិភាព​។​​ក្រុមហ៊ុន VINCI មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង ជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​អឺរ៉ុប ធ្វើ​អាជីវកម្ម​លើ​វិស័យ អាកាសយានដ្ឋាន ផ្លូវដែក ផ្លូវ​ល្បឿន​លឿន ស្ពាន និង​គម្រោង​វិនិយោគ​ផ្សេងៗ​ទៀត​។​a sca1 

​ក្រុមហ៊ុន VINCI បាន​វិនិយោគ​ក្នុង​វិស័យ​អាកាសយានដ្ឋាន​នៅ​កម្ពុជា​រយៈពេល​ជាង ៣០ ឆ្នាំ​មកហើយ​ជាមួយនឹង​វឌ្ឍនភាព​នៃ​អាជីវកម្ម​កាន់តែ​រីកចម្រើន ដែល​បានរួម​ចំណែក​ដល់​ការលើកកម្ពស់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​។​ដោយសារ​ប​ញ្ហ​ជាប់កិច្ចសន្យា​បែប​ហ្នឹងហើយ​បានជា​បន្ទាប់​កម្ពុជា​សហ​ការ​ជាមួយ​ចិន​វិនិយោគ​កសាង​ព្រលានយន្តហោះ​ថ្មី​នៅ​សៀមរាប​និង​នៅ​ភ្នំពេញ​ក្រុម​SCA​ដែល​គេ​ជឿថា​មានការ​អន្តរាគមន៍​ពី​ប្រធានាធិបតី​បារាំង​កម្ពុជា​បាន​យល់ព្រម​ប្រគល់​សិទ្ធ​ចាត់ចែង​ព្រលាន​ពីរ​ទៅ​ក្រុមហ៊ុន​SCA​គឺ​ព្រលានយន្តហោះ​អន្តរជាតិ​តេ​ជោ​ក្រុង​តាខ្មៅ​និង​បន្ត​គ្រប់គ្រង​ព្រលានយន្តហោះ​ខេត្ត​ព្រះសីហនុ​។​

បើយោងតាម​ខ្លឹមសារ​សេចក្តីប្រកាស​ព័ត៌មាន​រួម​រវាង​ក្រុមហ៊ុន​ទាំងពីរ​( Cambodia Airports Investment Co., Ltd. និង​SCA)​កាលពី​ឆ្នាំ​២០២៤​បានឱ្យដឹងថា បន្ទាប់ពី​បិទ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា​បាន​យល់​ព្រមឱ្យ​ក្រុមហ៊ុន Cambodia Airports Investment Co., Ltd. (CAIC)​ដែល​វិនិយោគ​ដោយ​អ្នកឧកញ៉ា ពុង ឃាវ​សែ ប្រគល់ឱ្យ​ក្រុមហ៊ុន​បារាំង​SCA ដើរតួនាទី​ជា​ប្រតិបត្តិ​ករ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​តាខ្មៅ ពេល​ចាប់ផ្តើម​ដាក់ឱ្យ​ដំណើរការ​។​​ម្ប៉ា​ង​វិញទៀត រាជរដ្ឋាភិបាល​កម្ពុជា​ក៏​នឹង​គាំទ្រ​ឱ្យ​ក្រុមហ៊ុន​បារាំង​SCA ធ្វើការ​អភិវឌ្ឍ​បន្ថែមទៀត និង​ពង្រឹងសមត្ថភាព អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​។​
​សេចក្តីប្រកាស​ព័ត៌មាន​រួម​បាន​និយាយថា "​កិច្ចព្រមព្រៀង​ថ្មី​នឹង​កំណត់​ទិសដៅ​ច្បាស់លាស់ សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​យៈ​ពេល​វែង​រវាង​ភាគី​ទាំងពីរ​"​។​

​សេចក្តីប្រកាស​ព័ត៌មាន​រួម​បានចង្អុលបង្ហាញ​ថា កិច្ចព្រមព្រៀង​នេះ នឹង​ជួយ​បង្កើត​លក្ខខណ្ឌ​ចាំបាច់​សម្រាប់ ក្រុមហ៊ុន​បារាំង​SCA ដើម្បី​បន្ត​បង្កើត​គុណ​តម្លៃ​សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ផ្តល់​សេវាកម្ម​គ្រប់គ្រង​អាកាសចរណ៍​ប្រកបដោយ​សុវត្ថិភាព ប្រសិទ្ធភាព និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត ព្រមទាំង​រួមចំណែក​ដល់​វិបុលភាព​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​។​​យោងតាម សេចក្តីប្រកាស​ព័ត៌មាន រាជរដ្ឋាភិបាល​កម្ពុជា និង ក្រុមហ៊ុន​បារាំង​SCA បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​លើកដំបូង​នៅ​ដើមឆ្នាំ ១៩៩៥ ដោយបាន​អនុញ្ញាតឱ្យ ក្រុមហ៊ុន​បារាំង​SCA ដំណើរការ​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​ចំនួន​បី​នៅក្នុង​ប្រទេស​កម្ពុជា គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សៀមរាប និង​ព្រះសីហនុ​។ ក្រុមហ៊ុនមេ​របស់​SCA គឺជា​ក្រុមហ៊ុន Vinci Group​របស់​ប្រទេស​បារាំង​។​

​ក្នុងចំណោម​នោះ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ចាស់ ត្រូវបាន​បិទ​ជា​ផ្លូវការ​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០២៣ ហើយ​ត្រូវ​ជំនួស​ដោយ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ ដែល​វិនិយោគ​និង​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​។​
​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ វិនិយោគ​ដោយ​ក្រុមហ៊ុន​Cambodia Airports Investment Co., Ltd. ដែលជា​ក្រុមហ៊ុន​បណ្តាក់ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន​OCIC និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តំណាង​ដោយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​។​​ព្រលានយន្តហោះ​អន្តរជាតិ​តេ​ជោ​នឹង​ចាប់ផ្តើម​ដំណើរការ​នៅក្នុង​អំឡុង​ខែកញ្ញា​ខាងមុខនេះ​។​ចឹ​ង​ព្រលាន​យន្ត​ហោ​ពោធិចិនតុង​ក៏ត្រូវ​បញ្ចប់​ផងដែរ​។​ត្រង់​ថា​កន្លែង​ហ្នុ​ង​វា​ទៅជា​ស្អី​ទៀត​ចាំ​អ៊ុត​មើល​បន្តទៀត​។​

 

​ក្នុងជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច ហ៊ុន ម៉ា​ណែ​ត លោក Nicolas NOTEBAERT ប្រធាន​ក្រុមហ៊ុន VINCI Airports និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន SCA បានបញ្ជាក់​ពី​ការចាប់អារម្មណ៍​ក្នុង​ការពង្រីក​ការវិនិយោគ​លើ​វិស័យ​ថាមពល​ស្អាត និង​ទឹកស្អាត​នៅ​កម្ពុជា​។​​លោក​ប្រធាន​ក្រុមហ៊ុន បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ធានាបាន​នូវ​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ដែលជា​លក្ខខណ្ឌ​ចាំបាច់​នៃ​ការធានាបាន​នូវ​ស្ថិរភាព​នៃ​វិនិយោគ​របស់​វិស័យ​ឯកជន ក៏ដូចជា​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​។​

​លោក​ប្រធាន​ក្រុមហ៊ុន ក៏បាន​គូសបញ្ជាក់​ពី​ការកើនឡើង​គួរឱ្យកត់សម្គាល់​នៃ​ចំនួន​អ្នកធ្វើដំណើរ​តាម​យន្តហោះ ដែល​ក្នុង​រយៈពេល​៣០​ឆ្នាំ​មកនេះ ចំនួន​អ្នកធ្វើដំណើរ​មានការ​កើនឡើង​ប្រមាណ ៤០​ដង បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​១៩៩៥​។ លោក បាន​អះអាង​ពី​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន ដែល​បច្ចុប្បន្ន​កំពុងតែ​មមាញឹក​ដើម្បី​ត្រៀមលក្ខណៈ​ក្នុងពេលដែល​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​នាពេល​ឆាប់ៗ​ខាងមុខ​។​
​ក្រៅពី​វិស័យ​អាកាសចរណ៍ លោក​ប្រធាន​ក្រុមហ៊ុន ក៏បាន​បញ្ជាក់ជូន​សម្ដេច​ធិបតី ពី​ការចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​ផ្សេងៗ​ទៀត​ដូចជា វិស័យ​ថាមពល​ស្អាត និង​ទឹកស្អាត​នៅ​កម្ពុជា ដែល​ក្រុមហ៊ុន​រំពឹងថា នឹងចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ដែលជា​ការវិនិយោគ​ឈ្នះ​ឈ្នះ រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​វាយតម្លៃ​ចំពោះ​ជោគជ័យ​នៃ​អាជីវកម្ម​របស់​ក្រុមហ៊ុន VINCI Airports នៅ​កម្ពុជា ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ជាពិសេស​ការរួមចំណែក​ដល់​ការជំរុញ​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ​មក​កម្ពុជា ព្រមទាំង​បាន​អបអរសាទរ​ចំពោះ​ខួប​ទី​៣០ នៃ​ភាពជា​ដៃគូ​រវាង​ក្រុមហ៊ុន​VINCI និង​កម្ពុជា​។​​សម្ដេច​ធិបតី បាន​គូស​រំលេច​ពី​គោលនយោបាយ និង​យុទ្ធសាស្ត្រ​គន្លឹះ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ទាក់ទាញ​ការវិនិយោគ​បរទេស តាមរយៈ​ការដាក់ចេញ​នូវ​ការលើកទឹកចិត្ត​នានា​ដល់​វិនិយោគិន​។ សម្រាប់​វិស័យ​អាកាសចរណ៍ សម្ដេច ថា រាជរដ្ឋាភិបាល​បានដាក់​ចេញ​គោលនយោបាយ​បើកចំហ​ជើងមេឃ ពោលគឺ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បណ្ដា​ប្រទេស​លើ​សកលលោក ខណៈ​បច្ចុប្បន្ននេះ ជើងហោះហើរ​ត្រង់​ពី​កម្ពុជា​ទៅកាន់​បណ្ដា​ប្រទេស​ជាច្រើន ត្រូវបាន​ត​ភ្ជាប់ និង​កំពុង​ពង្រីក​ការតភ្ជាប់​ជើងហោះហើរ​បន្ថែមទៀត ស្របពេល​នឹង​កំណើន​នៃ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។​a asca a sca a sca2 a sca3 a sca4 
​