» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1149 នាក់

ម្សិលមិញ 34475 នាក់

សរុប 21082675 នាក់

ទូតកម្ពុជា ប្រចាំប្រទេសជប៉ុនជួបជាមួយតំណាងអាកាសចរណ៍ជាតិកម្ពុជា និងតំណាងក្រុមហ៊ុន AVIAREPS Japan រឿងហោះត្រង់ជាមួយគ្នា!

 

ប្រទេសជប៉ុន៖ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយអនុព័ន្ធពាណិជ្ជកម្មនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥  បានទទួលជួប លោក KEVEN LI តំណាងអាកាសចរណ៍ជាតិកម្ពុជា លោក MASATO TADOKORO និងលោក STEPHEN COX តំណាងក្រុមហ៊ុន AVIAREPS Japan ដើម្បីពិភាក្សាការងារអំពី វឌ្ឍនភាពនៃដំណើរប្រតិបត្តិការរបស់អាកាសចរណ៍ជាតិកម្ពុជា (AIR CAMBODIA) ។a ambassy japon 

 លោក KEVEN LI តំណាងអាកាសចរណ៍ជាតិកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុន AVIAREPS Japan បានជម្រាបជូនអំពីជើងហោះហើរត្រង់រវាងកម្ពុជា-ជប៉ុន ដែលនឹងចាប់ផ្ដើមប្រតិបត្តិនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ឆាប់ៗខាងមុខ ហើយជើងហោះហើរថ្មីនេះ នឹងតភ្ជាប់ពីរាជធានីភ្នំពេញ (KTI) ទៅទីក្រុងតូក្យូ (NRT) ប្រទេសជប៉ុន ដោយមានការឈប់រយៈពេលខ្លីនៅទីក្រុងហ្វ៊ូចូវ (FOC) ប្រទេសចិន។  តំណាងក្រុមហ៊ុន បានស្នើសុំស្ថានទូត ជួយផ្សព្វផ្សាយព័ត៌មាននេះជូនដល់បងប្អូនសហគមន៍ខ្មែរនៅប្រទេសជប៉ុន និងមិត្តជប៉ុនទាំងអស់ ឱ្យចូលរួមគាំទ្រ និងធ្វើដំណើរជាមួយអាកាសចរណ៍ជាតិកម្ពុជា (AIR CAMBODIA)។

 ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា បានអបអរសាទរចំពោះវឌ្ឍនភាពនៃដំណើរប្រតិបត្តិការរបស់អាកាសចរណ៍ជាតិកម្ពុជា និងគាំទ្រចំពោះការចូលរួមផ្សព្វផ្សាយព័ត៌មាននេះជូនដល់បងប្អូនសហគមន៍ខ្មែរនៅប្រទេសជប៉ុន និងមិត្តជប៉ុនទាំងអស់ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋខ្មែរ និងជប៉ុន ក៏ដូចជាជនបរទេសផ្សេងទៀត ចូលរួមគាំទ្រ និងធ្វើដំណើរជាមួយអាកាសចរណ៍ជាតិកម្ពុជា (AIR CAMBODIA)។ ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ជើងហោះហើរថ្មីនេះ គឺជាវឌ្ឍនភាពថ្មីនៃការពង្រីកការតភ្ជាប់ផ្លូវអាកាស និងលើកកម្ពស់វិស័យទេសចរណ៍ និងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។  ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា ក៏បានស្នើឱ្យអាកាសចរណ៍ជាតិកម្ពុជា បន្តចរចារជាមួយភាគីជប៉ុន ដើម្បីទទួលបានការអនុញ្ញាតឱ្យក្រុមហ៊ុនអាចហោះហើរក្នុងពេលវេលាល្អ និងបង្កើនចំនួនហោះហើរត្រង់រវាងកម្ពុជា-ជប៉ុន កាន់តែច្រើនឡើងថែមទៀត។

ខាងក្រោមនេះ ជាកាលវិភាគហោះហើរ ៣ ដងក្នុងមួយសប្ដាហ៍ ដែលមានកាលបរិច្ឆេទកំណត់ដូចខាងក្រោកាលបរិច្ឆេទកក់និងទិញសំបុត្រ៖ ចាប់ផ្តើមពីអីឡូវនេះ រហូតដល់ ថ្ងៃទី៣១ ខែមិនា ឆ្នាំ ២០២៦។កាលបរិច្ឆេទធ្វើដំណើរ៖ ចាប់ពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ រហូតដល់ ថ្ងៃទី៣១ ខែមិនា ឆ្នាំ ២០២៦

កាលវិភាគហោះហើរលំអិត៖ភ្នំពេញ → តូក្យូ (កាត់តាមហ្វ៊ូចូវ): ពុធ, សុក្រ, អាទិត្យ | ចេញដំណើរ ០៩:៤៥ | ទៅដល់ ១៩:០០

  • តូក្យូ → ភ្នំពេញ (កាត់តាមហ្វ៊ូចូវ): ពុធ, សុក្រ, អាទិត្យ | ចេញដំណើរ ២០:០០ | ទៅដល់ ០៣:០០ (+១)ភ្នំពេញ → ហ្វ៊ូចូវ (ហោះត្រង់): ពុធ, សុក្រ, អាទិត្យ | ចេញដំណើរ ០៩:៤៥ | ទៅដល់ ១៤:០០។
  •  
  • ហ្វ៊ូចូវ → ភ្នំពេញ (ហោះត្រង់): ចន្ទ, ព្រហស្បតិ៍, សៅរ៍ | ចេញដំណើរ ០០:៣០ | ទៅដល់ ០៣:០០។ហ្វ៊ូចូវ → តូក្យូ (ហោះត្រង់): ពុធ, សុក្រ, អាទិត្យ |ដំណើរ ១៤:៥០ | ទៅដល់ ១៩:០០
  • តូក្យូ → ហ្វ៊ូចូវ (ហោះត្រង់): ពុធ, សុក្រ, អាទិត្យ | ដំណើរ២០:០០ | ទៅដល់ ២៣:៣០៕a ambassy japon1