» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1356 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121032 នាក់

មេបក្ស​រត់ចោល : ថ្នាក់ដឹកនាំ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ខ្លះមក ចូល​ជាមួយ​គណបក្ស​លោក​ញឹក​ប៊ុនឆៃ​


​ភ្នំពេញៈ​ថ្នាក់ដឹកនាំ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​បានមក​ចុះចូល​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់លោក​ញឹក ប៊ុនឆៃ នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២២​បន្ទាប់ពី​លោក​ជីវ កត្តា ប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២២ បានប្រកាស​រំលាយ​គណបក្ស​ខ្មែ​ស្រឡាញ់​ជាតិ ។​គេ​មិនដឹង​តើ​មាន​សមាជិក​ឬ​ថ្នាក់ដឹកនាំ​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ​បើទោះបីជា​លោក​សុខ​ឥ​សាន្ត​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ត្រង​យkហើយ​ក៏ដោយ។​a nhik  bun 

​លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​ប្រាប់ កាសែត ថា ថ្នាក់ដឹកនាំ​គណបក្ស​ខ្មែរ ស្រឡាញ់​ជាតិ មក​ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មានដូចជា សមាជិក​គណៈកម្មាធិកា​រ​នាយក និង​ជា​ប្រធាន​គណបក្ស​ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង និង​អនុប្រធាន​គណបក្ស​ខេត្ត​ព្រះសីហនុ , ប្រធាន​បក្ស​ក្រុង​សិរីសោភ័ណ , ប្រធាន​បក្ស​ស្រុក​អូរជ្រៅ រួមទាំង​សមាជិក​អចិន្ត្រៃយ៍ ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និង​ខេត្តកំពង់ឆ្នាំង រួមទាំង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត​។​

​លោក​ញឹក ប៊ុនឆៃ បញ្ជាក់ថា នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ លោក​នឹង​អញ្ជើញ​ចុះ​តាម​បណ្តា​ខេត្ត​មួយចំនួន​ដើម្បី​ជួប​ជាមួយ​សមាជិក សមាជិកា​របស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ដែល​មក​ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។​​ចំណែក​ថ្នាក់ដឹកនាំ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​អះអាងថា ការ​មក​ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ គឺ​ដោយសារ​ពួកគាត់​អស់ជំនឿ​លើ​ប្រធាន និង​អនុប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ដែល​បានប្រកាស​រំលាយ​គណបក្ស​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២២ ហើយ​ពួកគាត់​មក​ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ គឺ​ដោយ​ស្ម័គ្រចិត្ត​គ្មាន​ការបង្ខិតបង្ខំ​នោះទេ និង​ដោយសារ​ឃើញ​គោលនយោបាយ​របស់​គណ​បក្ស​ខ្មែរ​រួបរួម​ជាតិ​ល្អ​។​

​សេចក្តីថ្លែងការណ៍​គណបក្ស​ខ្មែ​ស្រឡាញ់​ជាតិ​ចេញ កាលពី​ថ្ងៃទី​២៩ ខែកក្កដា​បានបញ្ជាក់ ឲ្យ​ដឹង​ពី​មូលហេតុ នៃ​ការរំលាយ​គណបក្ស​ខ្មែ​ស្រឡាញ់​ជាតិ គឺ​ដោយសារ​ខ្លួន​មើលឃើញ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រទេស​កម្ពុជា មាន​សន្តិភាព ការអភិវឌ្ឍ និង​អនាគត រុងរឿង ជាពិសេស​កាលពី​ថ្ងៃ ២៨ ខែកក្កដា ឆ្នាំ ២០២២​នេះ ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា គឺ​បង្ហាញ​យ៉ាងច្បាស់​អំពី​ការគិតគូរ ផលប្រយោជន៍​របស់​ជាតិ​ជាធំ «​ដូច្នេះ​ពុំមាន​ហេតុផល​ណាមួយ ដែល​យើងខ្ញុំ​នៅ​បន្ត​ប្រឆាំងនឹង​ការដឹកនាំ​របស់ សម្ដេច​តេ​ជោ និង​គណបក្ស​ប្រជាជន​តទៅទៀត​ទេ​»៕a nhik bun2   

​