» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12119 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118401 នាក់

នាថ​ការី​កូន​អាន ថា ខ្លួន​មិន​រុញ​រា​ទេ បើ​ជាតិ​ត្រូវការ​

 

​ភ្នំពេញ​៖​នាដ​ការី​របាំ​បុរាណ​កញ្ញា សុខ​គា គីម​លាង ហៅ​កូន​អាន បានបង្ហាញ​ជំហរ​ថា នាង​មិន​រុញ​រា​ទេ​បើ​ជាតិ​ត្រូវការ​ដើម្បី​ជាតិ​មាតុភូមិ​នឹង​រួម​ដំណើរ​ជាមួយ​បងប្អូន​កងទ័ព​ក្នុ​ការការពារ​ទឹកដី​!​។​​វា​ជាកា​រៀបរាប់​របស់​កញ្ញា​កូន​អាន​:​ភ្ជាប់​វីដេអូ​បែបនេះ​ថា “​ស្មារតី​តែមួយ យើង​ឈរ​ឲ្យ​រឹងមាំ​ជាមួយគ្នា​យើង​ឆ្ពោះទៅមុខ​ជាមួយគ្នា រាងកាយ​មួយ​នេះ នឹង​រួម​ដំណើរ​ជាមួយ​បងប្អូន​ដោយ​មិន​រុញ​រា​ឡើយ​”​។​a kon an1 

​សម្រាប់​ព្រិ​ត្តិ​ការណ៍​នៅ​សមរភូមិ​មុខ​ថ្មីៗ​នេះ​កញ្ញា សុខ​គា គីម​លាង ហៅ កូន​អាន បន្តថា “​សូម​បួងសួង​ឱ្យ​ទេវតា​វត្ថុ​ស័ក្តិ​សិទ្ធ​ក្នុង​ចក្កវាឡ​តាម​ជួយ​ថែរក្សា​បងៗ​កងទ័ព​ដែល​ឈរ​ការពារ​តាម​ខ្សែបន្ទាត់​ព្រំដែន​ផង សូម​ឲ្យ​មាន​ស្មារតី​រឹងមាំ​សុខភាព​ល្អ​ខ្ញុំ និង​ប្រជាជន​កម្ពុជា​ឈរ​នៅ​ជាមួយ​បងៗ​ជា​ដរាប​ទៅ​”​។​​កត់សម្គាល់​កន្លងមក​ឃើញថា​នាថ​ការី សុគា គីម​លាង ក៏​ធ្លាប់បាន​តាំងចិត្ត​ខ្ពស់​ក្នុងការ​ចូលរួម​ថែរក្សា​សម្បត្តិ​វប្បធម៌​-​អរិយធម៌ ខណ​:​កន្លងមក អ្នក​គាំ​តករ​ដឹងថា នាង​តែងតែមាន​ភាពលេច​ធ្លោ​លើ​សកម្មភាព​ផ្សព្វផ្សាយ​វប្បធម៌​សិល្ប​:​ខ្មែរ​។​

​សូមបញ្ជាក់ថា​ថ្មីៗ​នេះ​នាថការ​នី​របាំ​បុរាណ កូន​អាន ត្រូវបាន​ប្រកាស​តែងតាំង​ជា Universal Woman Cambodia ផ្ទុយ​ពីអ្វី​ដែល​ហ្វេ​នៗ​តែង​ទស្សន៍ទាយ​ថា នាង​នឹង​ចូល​ប្រកួត Miss Universe Cambodia តាម​ការឱ្យ​តម្រុយ​កន្ល​ង​មក​។​ព្រោះ​កន្លងមក​តាម ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ Universal Woman Cambodia បានប្រកាស​ដំណឹង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ ដោយ​ស្ងាត់​ស្ថាប័ន​ស្រាប់តែ​ប្រកាស​តែងតាំង​នាថការ​នី​របាំ​បុរាណ កញ្ញា សុគា គីម​លាង ជា​ម្ចាស់​មកុដ Universal Woman Cambodia ដែល​នឹងត្រូវ​តំណាង​ឲ្យ​កម្ពុជា​ចូលរួម​ប្រកួត Universal Woman 2025 នៅឯ​ប្រទេស​ឥណ្ឌា​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

តែ អ្វីដែល​ធ្វើឱ្យ​អ្នកគាំទ្រ​ចម្លែក​ចិត្ត​នោះ​គឺ កូន​អាន បែរជា​ជ្រើស​យក​កម្មវិធី Universal Woman Cambodia មុន​កម្មវិធី Miss Universe Cambodia ទៅវិញ ព្រោះ​កន្លងមក​នាង​តែង​ឱ្យតម្រុយ​សម្រាប់​ការប្រកួត​បវរកញ្ញា​ច​ក្កវា​ឡ តែ​ទោះជា​យ៉ាងនេះ​ក្តី​នៅតែមាន​ការគាំទ្រ​ច្រើន​ចំពោះ​ការសម្រេចចិត្ត​របស់​តារា​ស្រី​រូបនេះ​។​​យ៉ាងណាមិញ កូន​អាន សង្ឃឹមថា ពុក​ម៉ែង​បងប្អូន និង​បណ្តា​អ្នកគាំទ្រ​វិស័យ​បវរកញ្ញា​ទាំងអស់ នឹង​បន្ត​គាំទ្រ​រូបនាង​ចំពោះ​ដំណើរ​ឆ្ពោះ​កាន់ការ​ប្រកួត​Universal Woman 2025 នៅឯ​ប្រទេស​ឥណ្ឌា​នាពេល​ឆាប់ៗ​ខាងមុខនេះ ហើយ​នាង​ប្តេជ្ញា​បញ្ចេញ​ឱ្យ​អស់ពី​សមត្ថ​ភាពមិន​ឱ្យ​អ្នកគាំទ្រ​ខកបំណង​ឡើយ​។​

​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នាថ​ការី​របាំ សុគា គីម​លាង ធ្លាប់បាន​បដិសេដ​មិន​ចូលរួម​ប្រកួត​បវរកញ្ញា​ច្រើន​កម្មវិធី​មកហើយ បើទោះបីជា​កាលណោះ គេ​ធ្លាប់​សន្យា​ឱ្យ​នាង​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ក្តី ក៏​នាង​មិន​ចាប់អារម្មណ៍​ដែរ ផ្ទុយទៅវិញ​នាង​នៅតែ​បន្ត​អាជីព​ជា​នាថ​ការី​របាំ​បុរាណ​យ៉ាង​សាមញ្ញ​បំផុត ។​នៅក្នុង​ឆ្នាំ ២០២៤ កញ្ញា កូន​អាន ចាប់ផ្តើម​ផ្លាស់ប្តូរ​ចរិត ដោយ​នាង​បានចាប់ផ្តើម​សាង​កេរ្តិ៍ឈ្មោះ​ក្នុង​សិល្បៈ​ឱ្យ​ល្បីល្បាញ ទទួល​ការងារ​តូចធំ​ទាំងអស់ មិន​ថា​ការងារ​ថត​ស្ព​ត ថត​សំអាង ឬ​ថត​ភាពយន្ត ចុងក្រោយ​នេះ​នាង​សម្រេចចិត្ត នឹងចូលរួម​ប្រកួត Miss Universe Cambodia 2025 ផងដែរ ។​

​ចំពោះ​ដំណឹង​កញ្ញា កូន​អាន នឹងចូលរួម​ប្រកួត Miss Universe ២០២៥​ខាងមុខនេះ កំពុង​ធ្វើឱ្យ​មហាជន​ជាច្រើន​មានការ​ចាប់អារម្មណ៍ ក៏​សាទរ​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​នាង​ផងដែរ ។​​កាលពី​ឆ្នាំ​២០២៤​កញ្ញា កូន​អាន មាន​សមិទ្ធិផល​ធំៗ​ជាច្រើន ជាក់ស្តែង​នាង​ទើបតែ​ថត​បញ្ចប់​ភាពយន្ត​ខ្នាត​ធំ​មួយ ដោយ​ភាពយន្ត​នោះ​ត្រៀម​នឹង​យកទៅ​ចូល​ប្រកួតប្រជែង​នៅក្នុង​មហោស្រព​ភាពយន្ត​នៅក្រៅ​ប្រទេស​ផងដែរ ។​a kon an a kon ana a kon ana1 
​