» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11860 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118142 នាក់

វត្តមានរបស់អ្នកស្រី Angelina Jolie  បាននាំមកនូវក្តីរំភើបយ៉ាងខ្លាំងដល់សិស្សានុសិស្សនៅវិទ្យាល័យសំឡូត!។

 

បាត់ដំបង៖នៅថ្ងៃទី១មេសានេះក្រសួងអប់រំកម្ពុជាបានបញ្ចេញរូបភាពអ្នកស្រីអេនចេលីណាចូលី( Angelina Jolie )តារាហូលីវូធល្បីល្បាញមានសញ្ចាតិខ្មែរបង្ហាញវត្តមាននៅស្រុកសំឡូត។តាមក្រសួងអប់រំឲ្យដឹងថា  ក្នុងដំណើរទស្សនកិច្ចនេះ អ្នកស្រី មានគោលបំណងស្វែងយល់ពីការសិក្សារបស់សិស្ស និងវឌ្ឍនភាពនៃការស្នាក់នៅអន្តេវាសិកដ្ឋាន ។a joly samlot 

សូមបញ្ជាក់ថាកាលពីដើមឆ្នាំ២០២៦មានពត័មានថា តារាសម្តែងហូលីវូដដ៏ល្បីល្បាញអ្នកស្រីអេនចេលីណាចូលី( Angelina Jolie) មានគម្រោងចាកចេញពីសហរដ្ឋអាមេរិក ដើម្បីទៅរស់នៅក្រៅប្រទេស រួមទាំងប្រទេសកម្ពុជា ដែលជាប្រទេសដែលនាងមានសញ្ជាតិផងដែរ។ យោងតាមរបាយការណ៍ពីប្រភពជិតស្និទ្ធនឹងនាង Angelina Jolie មានផែនការបែងចែកពេលវេលារបស់នាងរវាងទីក្រុងញូវយ៉ក អឺរ៉ុប និងកម្ពុជា បន្ទាប់ពីកូនភ្លោះរបស់នាងឈានចូលវ័យ១៨ឆ្នាំនៅខែកក្កដា ឆ្នាំ២០២៦។

Angelina Jolie ដែលជាម្តាយនៃកូន៦នាក់ បានទិញវិមាននៅទីក្រុងឡូសអេនជឺលេសក្នុងតម្លៃ២៥លានដុល្លារអាមេរិក (ប្រហែល៣២លានដុល្លារសិង្ហបុរី) កាលពីឆ្នាំ២០១៦ ហើយឥឡូវនេះ មានអ្នកទិញដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់កំពុងមើលវិមាននោះហើយ។ ប្រភពជិតស្និទ្ធបានប្រាប់ថា នាងនឹងរីករាយខ្លាំងនៅពេលដែលអាចចាកចេញពីទីក្រុងឡូសអេនជឺលេស ដោយសារតែការរៀបចំការឃុំឃាំងកូនជាមួយអតីតស្វាមី ប្រេដ ភីត (Brad Pitt) ដែលបានបញ្ចប់ការលែងលះជាផ្លូវការនៅចុងឆ្នាំ២០២៤ បន្ទាប់ពីការតតាំងក្តីអូសបន្លាយពេល៨ឆ្នាំលើទ្រព្យសម្បត្តិ និងការឃុំឃាំងកូន។

ទំនាក់ទំនងរបស់ Angelina Jolie ជាមួយប្រទេសកម្ពុជាមានឫសគល់ជ្រៅជ្រះតាំងពីឆ្នាំ២០០១ នៅពេលដែលនាងមកថតខ្សែភាពយន្ត Tomb Raider។ ក្នុងឆ្នាំ២០០២ នាងបានយកកូនប្រុសច្បងម៉ាដុក( Maddox) ពីមណ្ឌលកុមារកំព្រានៅកម្ពុជាទៅចិញ្ចឹម។ Angelina Jolie បានទិញអចលនទ្រព្យនៅកម្ពុជា ដែលនាងនៅតែកាន់កាប់រហូតមកដល់សព្វថ្ងៃ រួមទាំងដីជាច្រើនហិចតានៅជុំវិញផ្ទះនោះ។ ក្នុងឆ្នាំ២០០៥ នាងបានទទួលសញ្ជាតិកម្ពុជាពីព្រះមហាក្សត្រ។

ក្រៅពីនេះ ក្នុងឆ្នាំ២០១៧ Angelina Jolie បានដឹកនាំខ្សែភាពយន្តដែលកែសម្រួលពីសៀវភៅរបស់អ្នករស់រានពីរបបខ្មែរក្រហម First They Killed My Father។ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងមហោស្រពភាពយន្តមួយ នាងបាននិយាយថា "នៅក្នុងបេះដូងខ្ញុំ គឺកម្ពុជា" នៅពេលត្រូវបានសួរថាកន្លែងណាដែលនាងចាត់ទុកជាផ្ទះ។a joly samlot2