» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3660 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123336 នាក់

បន្ទាប់ពី​បាន​លុយ​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ ចាប់សកម្មដំណើរការ​


​ភ្នំពេញ​៖ លោក ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានបញ្ជាក់​តាម​បណ្ដាញ​សង្គម​នា​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២​ថា គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ បាននិងកំពុង​ដំណើរកា​រយ៉ា​ង​ស្វាហាប់ ឆ្ពោះទៅកាន់​វ​ឌ្ឍ​ភាព​តាម​ការគ្រោងទុក​, និរន្តរភាព និង​ឯករាជ្យ​ដឹកជញ្ជូន​ផ្លូវទឹក​។​a fonan update 

​អ្នកនាំពាក្យ​រូបនេះ​បាន​បន្ត​ឲ្យ​ដឹងថា ក្រោយពី​បញ្ចប់​ការចុះ​កំណត់​និយាម​កា បោះបង្គោល​ព្រំដី និង​រៀបចំ​ផែនទី​លម្អិត​តាម​បណ្តោយ​ព្រែកជីក​ហ្វូណន​តេ​ជោ​សម្រាប់​កំណាត់​ទី​១ រួចរាល់ បច្ចុប្បន្ននេះ​ក្រុមការងារ​អន្តរក្រសួង​បាននិងកំពុង​បញ្ចប់​នីតិវិធី​នៃ​ការចុះវាស់វែង បង្កើត​កិច្ចពិភាក្សា និង​ដោះស្រាយ​ផលប៉ះពាល់​ជាក់ស្តែង​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផលប៉ះពាល់​ទាំងអស់​តាម​យន្តការ និង​នីតិវិធី​ដែលមាន​ជា​ធរមាន​។ ជាមួយគ្នានេះ ក្រុមការងារ​របស់​CMAC បាននិងកំពុង​រុករក​មីន និង​យុទ្ធ​ភ័​ណ្ឌ​ដែល​មិនទាន់​ផ្ទុះ​ដើម្បី​អាច​ចាប់ផ្តើម​ការងារ​ជីក​ស្តារ និង​សាងសង់​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ​។

ស្របពេល​ជាមួយគ្នានេះដែរ ក្រុមការងារ​ជំនាញ​របស់​អគ្គនាយក​ដ្ឋា​ន​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ បាន​បន្ត​ចុះ​ប្រមូល​ទិន្នន័យ បង្កើត​បណ្តាញ​ប្រព័ន្ធ​ប្រតិ​ភី​វិភាគ ផលិត​ផែនទី​ភូមិសាស្ត្រ​3D ដោយ​ប្រើប្រាស់​ឧបករណ៍​ដ្រូ​ន eBee X និង​ដ្រូ​ន DJI M350 ដែលជា​បច្ចេកវិទ្យា​ទំនើប​ជំនាន់​ចុងក្រោយ​ទើបត្រូវ​បាន​បំពាក់​បន្ថែម ដើម្បី​បញ្ចប់​កិច្ច​ការចុះ​កំណត់​និយាម​កា បោះបង្គោល​ព្រំដី និង​រៀបចំ​ផែនទី​លម្អិត​តាម​បណ្តោយ​ព្រែកជីក​ហ្វូណន​តេ​ជោ សម្រាប់​កំណាត់​ទី​២ ឱ្យបាន​រួចរាល់​ក្នុងអំឡុង​ខែមិថុនា ឆ្នាំ​២០២៥ ខាងមុខនេះ​។​

​លោក​ផន​រឹម​បាន​បន្ថែមថា គិត​ចាប់ពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៥ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ ក្រុមការងារ​បច្ចេកទេស​របស់​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ចំណាយ​រយៈពេល​៥៥​ថ្ងៃ​រួចមកហើយ ដើម្បី​ចុះ​ប្រមូល​ទិន្នន័យ បង្កើត​បណ្តាញ​ប្រព័ន្ធ​ប្រតិ​ភី​វិភាគ​(BM)​សរុប​បាន​ចំនួន ៤០ ទីតាំង និង​បានបញ្ចប់​ការថត​យក​រូបភាព​ពី​លើ​អាកាស សម្រាប់​កំណាត់​ទី​២ ទាំងស្រុង ហើយ​ការថត​យក​រូបភាព​ពី​លើ​អាកាស​ដោយ​ប្រើប្រាស់​ឧបករណ៍​ដ្រូ​ន​ផែនទី​ទំនើប​នេះ ត្រូវបាន​ផលិត​ផែនទី​លម្អិត និង​ផលិត​ផែនទី​ភូមិសាស្ត្រ​3D សរុប​លើ​ផ្ទៃដី​ប្រមាណ​១៥.៨៣៦ ហិកតា​រួចមកហើយ​។​

​សូមបញ្ជាក់​ថាបើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យឹ​ង​ថា ការចុះ​ធ្វើការ​វាយតម្លៃ យ៉ាង​ស៊ីជម្រៅ​អំពី​ផលប៉ះពាល់​ជាក់ស្តែង​នៃ​គម្រោង​លើ​បងប្អូន​ប្រជាពលរដ្ឋ និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ហើយ​លទ្ធផល​នៃ​ការសិក្សា​តាមបែប​វិទ្យាសាស្ត្រ​បានបង្ហាញ​ថា ផលប៉ះពាល់​លើ​លំនៅឋាន​របស់​ពលរដ្ឋ​សរុប មាន​ចំនួន ២.៣០៥​ខ្នង​ផ្ទះ​/​គ្រួសារ គិត​ជា​ផ្ទៃដី​លំនៅឋាន​មាន​ចំនួន ១៨០​ហិកតា ហើយ​មាន​ពលរដ្ឋ​ដែល​នឹង រង​ផលប៉ះពាល់​សរុប​ចំនួន ១១.៥២៥​នាក់​។​

​ក្នុងចំណោម​លំនៅឋាន​សរុប ២.៣០៥​ខ្នង​ផ្ទះ គ្រួសារ​នេះ មានតែ ចំនួន ៤០០​ខ្នង​ផ្ទះ​/​គ្រួសារ ដែល​នឹងរង​ផលប៉ះពាល់​ទាំងស្រុង រីឯ​ចំនួន ១.៩០៥​ខ្នង​ផ្ទះ​/​គ្រួសារ​ដទៃទៀត​នឹង រង​ផលប៉ះពាល់​តែ​លើ​ផ្នែក​មួយចំនួន​នៃ​លំនៅឋាន ដូចជា របង ដំបូល ជញ្ជាំង អណ្តូងទឹក ឬ​ជំរក​សត្វ​ចិញ្ចឹម​ជាដើម​។ ក្រៅពីនេះ ផលប៉ះពាល់​អាចមាន​លើដី​កសិកម្ម​សរុប ៣.៤៦៩​ហិកតា ដែល​ក្នុងនោះ​ដីស្រែ​ចំនួន ២.៧៧៥​ហិកតា និង​ដី​ដំណាំ​ចំនួន ៥៥៥​ហិកតា និង​ទ្រព្យសម្បត្តិ​សាធារណៈ​ចំនួន ៤៣​កន្លែង រួមមាន អង់​តែ​ន កំណាត់​ផ្លូវ បង្គោល​ភ្លើង និង​ដើមឈើ​ចំនួន ១៤៩.១៦៣​ដើម​។

​គួរបញ្ជាក់​បន្ថែមទៀត​ផងដែរ​ថា កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២៥ កិច្ចព្រមព្រៀង និង​កិច្ចសន្យា​ចំនួន ៥​ច្បាប់ ពាក់ព័ន្ធ​នឹង “​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ហ្វូណន​តេ​ជោ​” (​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ​) ត្រូវបាន​ចុះហត្ថលេខា​ជា​ផ្លូវការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​ក្រុមហ៊ុន​វិនិយោគ និង​រវាង​ក្រុមហ៊ុន​វិនិយោគ​កម្ពុជា និង​ក្រុមហ៊ុន​វិនិយោគ​របស់​ភាគី​ចិន​។​​កិច្ចព្រមព្រៀង និង​កិច្ចសន្យា ទាំង ៥ ពាក់ព័ន្ធ​រួមមាន​ជា​អារ​ទិ៍ ៖ (១) កិច្ចសន្យា​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន (២)​កិច្ចព្រមព្រៀង​ម្ចាស់​ភាគហ៊ុន​, (៣) កិច្ចព្រមព្រៀង​វិនិយោគ​, (៤) កិច្ចសន្យា​វិស្វកម្ម លទ្ធកម្ម និង​សាងសង់ និង (៥) កិច្ចសន្យា​ប្រតិបត្តិការ និង​ការថែទាំ​។ កិច្ចព្រមព្រៀង និង​កិច្ចសន្យា ទាំង ៥​នេះ និង​ធ្វើឱ្យ​ដំណើរការ​នៃ​ការវិនិយោគ ការសាងសង់ និង​ប្រតិបត្តិ​ការណ៍​ព្រែកជីក​ហ្វូណន​តេ​ជោ​ប្រកបដោយ​ភាពរលូន​និង​ច្បាស់លាស់​។​

​គម្រោង​ព្រែក​ជី​ហ្វូណន​តេ​ជោ គឺជា​គម្រោង​ប្រ​វ​តិ្ត​សាស្ត្រ​របស់​កម្ពុជា ហើយ​ត្រូវបាន​ចាត់ទុកថា​ការបោះ​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ក្នុងការ​កែប្រែ​មុខមាត់​កម្ពុជា នៅក្នុង​វិស័យ​នាវាចរណ៍ និង​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​ផ្លូវ​សមុទ្រ​របស់​កម្ពុជា​ផងដែរ​។ ផ្លូវទឹក​ប្រវត្តិសាស្ត្រ​មួយ​ខ្សែ​នេះ​មាន​ប្រវែង​ជាង ១៧៤ គ​.​ម ត្រូវ​ឆ្លងកាត់​ខេត្ត​ចំនួន​៤ រួមមាន​៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង​ខេត្ត​កែប ហើយ​ត្រូវបាន​រចនា​ឡើង​សម្រាប់​នាវា​ដែលមាន​ទម្ងន់​ផ្ទុក​រហូតដល់ ៣ ០០០ DWT​ទៅមក និង​ជៀស​ស​គ្នា​បាន​ដោយ​សុវត្ថិភាព​។ គម្រោង​នេះ​នឹង​បង្កើត​បណ្តាញ​ផ្លូវទឹក​ក្នុងស្រុក​មួយ​ដែលមាន​ភាព​ប្រទាក់ក្រឡា និង​អា​ចត​ភ្ជាប់​បាន​គ្រប់​ជ្រុងជ្រោយ ព្រមទាំង​ចូលរួម​បំពេញបន្ថែម​នូវ​ចន្លោះប្រហោង​មួយចំនួន​នៅក្នុង​ប្រព័ន្ធ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​សមុទ្រ​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន និង​បង្កើន​ប្រសិទ្ធភាព កាត់បន្ថយ​ចម្ងាយ និង​តម្លៃ​ដឹកជញ្ជូន ធានា​ភាព​ប្រកួតប្រជែង ធានា​ឯករាជ្យភាព និង​សុវត្ថិភាព​នៃ​ការដឹកជញ្ជូន​តាម​ប្រព័ន្ធ​ផ្លូវទឹក និង​អា​ចត​ភ្ជាប់​ត្រង់​ពី​បណ្តាញ​ទន្លេមេគង្គ​ទៅ​សមុទ្រ​បាន​ផងដែរ​។​

​លោក ផន រឹម បាន​បញ្ជាក់ថា នៅពេល​គម្រោង​នេះ​បញ្ចប់​ការស្ថាបនា​ជា​ស្ថាពរ យើង​រំពឹងថា​នឹង​បណ្តាញ​ផ្លូវទឹក​នេះ​នឹងចូលរួម​លើកកម្ពស់​ការតភ្ជាប់​ប​ណ្តា​ញ​ផ្លូវទឹក​ក្នុងប្រទេស​ទៅ​សមុទ្រ​ជាតិ និង​អន្តរជាតិ​, ព​ន្លឿ​ន​ការធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​, ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​ប្រកបដោយ​ប្រសិទ្ធភាព និង​ភាពងាយស្រួល រវាង​កម្ពុជា​ទៅកាន់​តំបន់​នានា​ដែលជា​ដៃគូ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​របស់ខ្លួន ជាពិសេស​ធានា​ចីរភាព​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​របស់​កម្ពុជា​។ លើសពី​ការដឹកជញ្ជូន គម្រោង​នេះ​ក៏​នឹង​ផ្តល់​អត្ថប្រយោជន៍​រួមមាន ការជំរុញ និង​អភិវឌ្ឍន៍ វិស័យ​គ្រប់គ្រង​ធនធានទឹក ប្រព័ន្ធធារាសាស្ត្រ កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម នគរូបនីយកម្ម សំណង់ និង​ការវិនិយោគ​សំខាន់ៗ ហើយ​គម្រោង​នេះ​នឹង​ជួយ​កម្ពុជា​ឱ្យ​សម្រេច​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ឱ្យ​ក្លាយជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ តាមរយៈ​ការបង្កើន​ផលិតភាព​កសិកម្ម​សួន​ឧស្សាហកម្ម ទេសចរណ៍ កាត់បន្ថយ​ថ្លៃដើម​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទីក បង្កើន​ការតភ្ជាប់​បណ្តាញ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​ផ្លូវ​សមុទ្រ បង្កើត​ការងារ​ថ្មីៗ​ជាច្រើន​ជូន​ប្រជាពលរដ្ឋ និង​ជំរុញ​ការអភិវឌ្ឍ និង​វិនិយោគ​ពហុ​វិស័យ​សម្រាប់​តំបន់​នានា​តាម​បណ្តោយ​ខ្សែ​ផ្លូវទឹក​មួយ​នេះ​។​

​គួរ​រម្លឹក​ដែរ​ថា គម្រោង​ដ៏​ធំ​សម្បើម​និង​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​នេះ គឺជា​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​ប្រកបដោយ​ចក្ខុវិស័យ​យុទ្ធសាស្ត្រ​ដ៏​វែងឆ្ងាយ​របស់ សម្តេច​អគ្គមហាសេនាបតី​។​គម្រោង​នេះ ត្រូវ​ប្រារព្ធ​ពិធីបើកការដ្ឋាន​ជា​ផ្លូវការ​យ៉ាង​មហោឡារិក​និង​អធិកអធម កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២៤ ក្រោម​អ​ធីប​តី​ភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី ។​a fonan update1 a fonan update3 a fonan update2 
​