» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 34070 នាក់

ម្សិលមិញ 29590 នាក់

សរុប 21076236 នាក់

ក្រុមហ៊ុន Huaweiដែលបើកនៅកម្ពុជាជាង២០ឆ្នាំសន្យាជួយបណ្តុះបណ្តាលបច្ចេកទេសដល់ខ្មែរ

ចិន​៖ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១៤​រោច ខែស្រាព​ណ៍ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​រដ្ឋធានី​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា បាន អនុញ្ញាតឱ្យ លោក លាំង ហ័​រ (Liang Hua) ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Huawei Technology Co., Ltd ចូលជួប​សម្ដែង​ការ គួរសម និង​ពិភាក្សា​ការងារ​។​a manet huwai 

​ក្រៅពី​ការអបអរសាទរ​លោក លាំង ហ័​រ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Huawei Technology Co., Ltd បាន ថ្លែងអំណរគុណ​ចំពោះ សម្ដេច​ធិបតី ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​យកចិត្តទុកដាក់ និង​គាំទ្រ ដល់​ក្រុមហ៊ុន Huawei Technology Co., Ltd ។​លោក លាំង ហ័​រ ក៏ បាន គោរព​រាយការណ៍​ជូន សម្ដេច​ធិបតី ផងដែរ អំពី​សមិទ្ធផល​ជាច្រើន ដែល​ក្រុមហ៊ុន Huawei Technology Co., Ltd បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន និង​ដៃគូ​នានា នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​២៥​ឆ្នាំ កន្លងមកនេះ ក្នុងការ​អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល ប្រព័ន្ធ​ទូរគមនាគមន៍ និង​ប្រព័ន្ធ​ឆ្លាត​វៃ ។​

​សម្ដេច​អធិបតី បាន​ថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន Huawei Technology Co., Ltd ដែល សហការ​ជាមួយនឹង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការជួយ​កសាង និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និង​បាន​ជួយ​អភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍​នេះ ក្នុង​រយៈពេល​ជាង ២​ទសវត្សរ៍​មក​។ សម្ដេច​អធិបតី សង្ឃឹមថា ក្រុមហ៊ុន Huawei Technology Co., Ltd នឹង​បន្ត​នាំចូល​បច្ចេកវិទ្យា​ថ្មីៗ និង​ទំនើប​ពី​ប្រទេស​ចិន មកកាន់​កម្ពុជា និង​បាន​គូសបញ្ជាក់​ផងដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​រក្សា​គោលនយោបាយ​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​កម្ពុជា​-​ចិន និង​បន្ត​គាំទ្រ​សម្របសម្រួល និង​លើកទឹកចិត្ត​ឱ្យមាន​ការវិនិយោគ​កាន់តែច្រើន​មក​កម្ពុជា​។

​សម្ដេច​ធិបតី បញ្ជាក់​បន្ថែមថា ការអភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល គឺមាន​សារៈសំខាន់​ណាស់ ដែល​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​ធ្វើការ​រួមគ្នា នៅក្នុង​ការអភិវឌ្ឍ​វិស័យនេះ ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត ហើយ​ក៏បាន​ស្វាគមន៍​ចំពោះ​ក្រុមហ៊ុន Huawei Technology Co., Ltd ចំពោះ​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ថ្មីៗ និង​ការវិនិយោគ​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​។​បន្ថែម​លើ​នេះ សម្ដេច​អធិបតី ក៏បាន​លើកទឹកចិត្ត​ឱ្យ ក្រុមហ៊ុន Huawei Technology Co., Ltd ពិនិត្យ​លទ្ធភាព​វិនិយោគ​លើ​វិស័យ​ផ្សេងៗ​ទៀត ដូចជា ការវិនិយោគ ការផលិត សម្ភារ គ្រឿង​បង្គុំ​អេ​ឡិ​ក ត្រូ​និក​ជាដើម ។​

​សម្ដេច​ធិបតី និង​លោក លាំង ហ័​រ ក៏បាន​ពិភាក្សា​អំពី​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​លើ​ជំនាញ​ឌីជីថល ដោយ​ក្រុមហ៊ុន Huawei Technology Co., Ltd បានបង្ហាញ​ចំណាប់អារម្មណ៍​លើ ការបណ្ដុះបណ្ដាល​ជំនាញ​នេះ ដោយ​ចាប់ផ្តើម ពី​កម្រិត​បឋមសិក្សា រហូតដល់​កម្រិត​សាកល វិទ្យាល័យ​។ កន្លងមកនេះ ក្រុមហ៊ុន Huawei Technology Co., Ltd ក៏បាន​សហការ​ជាមួយ​ដៃគូ នៅតាម​សាកលវិទ្យាល័យ​មួយចំនួន នៅ​កម្ពុជា លើ​ការងារ​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​លើ វិស័យ ឌីជីថល​ផងដែរ​។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៩​នេះ​ក្នុងជំនួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ទីក្រុង​ប៉េកាំង​លោក វ៉ុ វ៉ៃ​តាវ ប្រធាន​ក្រុមហ៊ុន HUAWEI ថេ​ក​ណូ​ឡូ​ជី​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​បានចាត់ទុក​កម្ពុជា គឺជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ាន ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​លើ​បច្ចេកវិទ្យា​5G​។ លោក​ប្រធាន​ក្រុមហ៊ុន HUAWEI ថេ​ក​ណូ​ឡូ​ជី​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ បាន​ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា កន្លងមក​ក្រុមហ៊ុន​របស់លោក​បាន​បើក​ការិយាល័យ​នៅក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៨​មកម្ល៉េះ ដែល​មកដល់​ឆ្នាំ​២០២៩​មាន​រយៈពេល ២០​ឆ្នាំ​ហើយ​។ លោក​ប្រធាន​ក្រុមហ៊ុន បាន​អះអាង​ដែរ​ថា មកដល់ពេលនេះ​ក្រុមហ៊ុន​វិនិយោគ​ដោយ​ជោគជ័យ​នៅក្នុង​ប្រទេស​កម្ពុជា និង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា​ផងដែរ​។​

​លោក​ប្រធាន​ក្រុមហ៊ុន ក៏បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា កាលពី​ឆ្នាំ​កន្លងទៅនេះ​ក្រុមហ៊ុន​របស់លោក​មានកា​រ​គាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​ទូទាំង​ពិភពលោក​ផងដែរ​។ មូលហេតុ​គឺ ដោយសារ​ក្រុមហ៊ុន​មាន​ឯកទេស​គ្រប់គ្រាន់​ក្នុង​ការបម្រើ​សេវាកម្ម ដែល​ធ្វើឱ្យ​ក្រុមហ៊ុន HUAWEI ជា​ក្រុមហ៊ុន​មួយ​ឈានមុខ​គេ​ក្នុង​វិស័យ​ទូ​រគ​នាគ​មន៍ ដូចជា​ការផ្ដល់​បច្ចេក​វិទ្យា​នេះ​។​
​លោក វ៉ុ វ៉ៃ​តាវ ក៏បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​បន្ថែមថា បច្ចុប្បន្ន​ក្រុមហ៊ុន HUAWEI បាន​ចុះហត្ថលេខា​ជាមួយ​បណ្ដា​ប្រទេស​ប្រមាណ​ជា​៤០​ប្រទេស​ហើយ​ក្នុងការ​អភិវឌ្ឍន៍​បច្ចេក​វិទ្យា​5G​។ លោក​ប្រធាន​ក្រុមហ៊ុន ក៏បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ទីមួយ​ហើយ​នៅក្នុង​តំបន់​អាស៊ាន​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អភិវឌ្ឍ​ទៅលើ​បច្ចេកវិទ្យា​ថ្មី​5G​។​

​ក្រុមហ៊ុន HUAWEI ក៏បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ​ដែល​បាន​គាំទ្រ​កន្លងមក និង បានផ្ដល់​ឱកាស​ឲ្យ​ក្រុមហ៊ុន​មានលទ្ធភាព​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​បាន​យ៉ាង​ជោគជ័យ​។​
​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការខិតខំ​ប្រឹងប្រែង​ជា​បន្តទៀត​ក្នុងការ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​របស់​កម្ពុជា​អភិវឌ្ឍ​លើ​វិស័យ​បច្ចេកវិទ្យា​នេះ ហើយ​សម្ដេច​ចង់​ឲ្យ​ក្រុមហ៊ុន HUAWEI ជួយ​កសាង​សមត្ថភាព ជាពិសេស​ទៅ​វិស័យ​បច្ចេកវិទ្យា បង្កើន​សេវា​ឱ្យមាន​ល្បឿន​លឿន​៕a hun huwai 
​