» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3694 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123370 នាក់

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ខ្មែរ​ពឹង​វៀតណាម​ឲ្យ​ជួយ​ទិញ​ស្រូវ​ខ្មែរ​

 

​ភ្នំពេញ​៖​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ចេញមុខ​ជួយ​យ​កសិករ​ខ្មែរ​តាមរយៈ​ស្វះ​ស្វែងរក​ប្រទេស​វៀតណាម​ជួយ​ទិញស្រូវ​ពី​ស្រុក​ខ្មែរ​។​រដ្ឋមន្ត្រី​កសិកម្ម​ខ្មែរ​និង​លោក​វូ​គ្វាង​មិញ​( Vu Quang Minh) ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ជួ​នប​ប្រជុំ​ពិភាក្សាគ្នា​កាលពីពេល​ថ្មីៗ​នេះ​អំពី​ស្ថានភាព​ការប្រមូល​ទិញស្រូវ​ពី​កសិករ​ខ្មែរ​ក្នុងពេល​បច្ចុប្បន្ន​។​a veng vn2 

​របៀបវារៈ​នៃ​កិច្ចប្រជុំ​ពិភាក្សា​នេះ​រួមមាន​៖ ទី​១-​ធ្វើការ​ពិនិត្យ និង​វាយតម្លៃ​ជារួម​លើ​ស្ថានភាព​តម្លៃ​ស្រូវ​ក្នុងពេល​បច្ចុប្បន្ន និង​ទី​២-​រួមគ្នា​ដោះស្រាយ និង​ដាក់ចេញ​នូវ​យន្តការ នៃ​ការប្រមូល​ទិញស្រូវ​-​អង្ករ​ពី​កម្ពុជា​ឲ្យ​បាន​សមស្រប ទៅនឹង​តម្លៃ​លើ​ទីផ្សារ​នៅ​ប្រទេស​វៀតណាម​។​

​ជា​លទ្ធផល​គឺ​៖
​ទី​១៖ ភាគី​វៀតណាម​នឹង​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​ពាណិជ្ជករ​វៀតណាម បន្ទាប់មក​នឹងធ្វើ​របាយការណ៍​លម្អិត​ជូន​នាយករដ្ឋមន្ត្រី​វៀតណាម​ដើម្បី​ជំ​រុញឱ្យ​ពាណិជ្ជករ​វៀត ណា​ម​ជួយប្រមូល​ទិញស្រូវ​ពី​កម្ពុជា​ក្នុងតម្លៃ​សមរម្យ​។​

​ទី​២៖ ធនាគារ AGRI BANK វៀតណាម​នឹង​ពិនិត្យ​លទ្ធភាព និង​ធ្វើការ​សម្រួល​បែបបទ​ផ្សេងៗ ដើម្បី​ផ្តល់​កម្ចី​ឥណទាន​ដល់​ពាណិជ្ជករ​វៀតណាម សម្រាប់​ជា​ទុន​ប្រមូល​ទិញស្រូវ ក្នុង​រដូវ​ប្រមូល​ផល​នេះ ព្រមទាំង​គាំទ្រ​ដល់​ការផ្តល់​ឥណទាន​ដល់​ពាណិជ្ជករ​កម្ពុជា ដែល​ខ្វះ​ទុន​ក្នុង​ការប្រមូលទិញ​កសិផល​។
​ទី​៣៖ ភាគី​ទាំងពីរ​នឹង​បន្ត​ពង្រឹង និង​ពង្រីក​ការអនុវត្ត​ផលិតកម្ម​កសិកម្ម តាម​កិច្ចសន្យា​ឱ្យបាន​ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព​ដើម្បី​រក្សា​និរន្តរភាព​នៃ​ភាពជា​ដៃគូ​រវាង​អ្នក​ផលិត និង​អ្នកទិញ​។

​ទី​៤៖ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ថា នឹង​សហការគ្នា​ដោះ ស្រាយ​បញ្ហា​ប្រឈម ដែលមាន​ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​ពេលអនាគត​។
​ទី​៥៖ ទូរទស្សន៍​វៀតណាម នឹង​ចុះទៅ​កន្លែង​ប្រមូល​ផល​ធ្វើការ​ផ្សព្វផ្សាយ​ពី​វិធានការ នៃ​ប្រជុំ​នេះ​ជូន​ដល់​ពាណិជ្ជករ​វៀតណាម​ឱ្យជួយ​ទិញស្រូវ​ក្នុងតម្លៃ សមរម្យ​។​

​ទី​៦៖ ភាគី​វៀតណាម​បានបញ្ជាក់​ជូន​ថា នឹង​ជំរុញឱ្យមាន​ការចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ ជាពិសេស​លើ​ផលិតផល​ថ្នាំជក់ និង​ស្រូវ​-​អង្ករ​ដោយ​អត្រាពន្ធ​សូន្យ ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​។​សូមបញ្ជាក់ថា​ថ្មីៗ​នេះ​សហគមន៍​អឺរ៉ុប​បានប្រកាស​ដាក់​ពន្ធ​រយៈ​ពេល​បី​ឆ្នាំ​សម្រាប់​ការនាំ​ស្រូវ​អង្ក​ពី​ស្រុក​ខ្មែរ​និង​ប្រទេស​ភូមា​ចូល​!​។​

ដើម្បី​ទប់ទល់​ការដាក់​ពន្ធ​ដែល​ធ្វើ​ឲ្យ​តម្លៃ​អង្ករ​ខ្មែរ​ឡើងថ្លៃ​ដើម​នេះដែរ​រាជរដ្ឋាភិបាល​បាន​ទៅសុំ​ឲ្យ​ចិន​ជួយ​ទិញ​អង្ករ​ខ្មែរ​បាន​៤០​ម៉ឺន​តោន​ដែរ​ក្នុង​ឆ្នាំ​២០១៩​។​សូមបញ្ជាកថា​សម្តេច​ហ៊ុនសែន​បានដាក់​ចេញ​ផែន​ការនាំ​ស្រូវ​អង្ក​ខ្មែរ​ឲ្យ​បាន​១​លាន​តោន​១​ឆ្នាំ​តែបើ​មាន​បញ្ហា​ចឺ​ង​ផែនការ​ហ្នឹង​ដឹងថា​ទៅ​មិន​រួច​ឡើយ​។​ជាកស្តែង​កា​សិ​ករ​នៅ​ស្រុក​ពាម​ជរ​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​អំពី​វត្តមាន​ឈ្មួញ​វៀតណាម​ចូល​ទី​ស្រូវ​ដល់​ជើង​ជណ្តើរ​របស់គាត់​តែ​ទិញ​មិន​ថ្លៃ​ទេ​!៕a veng vn1 a rice kro a rice kro1 

​