» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4054 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123730 នាក់

ផ្លែ​ស​ម្រ៉​ង​ត្រូវប៉ាន់​មាន​ប្រជាពលរដ្ឋ​ប្រមាណ ១.២០០​នាក់ បាន​ចូល​ប្រមូល​ផល ក្នុង​តំបន់​សហគមន៍​អូរ​ទុង និង​តំបន់​ឧទ្យាន​ជាតិ​វរជ័យ

 


​រតនគិរី ៖ គិត​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ ២០២៥​នេះ មាន​ប្រជាពលរដ្ឋ​ប្រមាណ ១.២០០ នាក់​ចូល​រើស​ផ្លែ​សំរង​ក្នុង​តំបន់​ការពារ​សហគមន៍​អូរ​ទុង និង​តំបន់​ឧទ្យាន​ជាតិ​វរជ័យ ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី​។
​លោក ហេង សាវឿន អភិបាលស្រុក​វ៉ើ​ន​សៃ បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ ២០២៥ នេះ​មាន​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ដែល​នៅ​ជិត និង​ខេត្តរតនគិរី ដូចជា ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តព្រះវិហារ​និង​ខេត្តមណ្ឌលគិរី បាន​មករក​រើស​ផ្លែ​សំរង​ក្នុង​តំបន់​ការពារ​សហគមន៍ អូរ​ទុង និង​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វរជ័យ​ក្នុងភូមិ​សាស្ត្រ​ស្រុក​វើ​ន​សៃ ចាប់ពី​ថ្ងៃទី ១០​ខែមេសា​ឆ្នាំ ២០២៥​រហូតមកដល់​ថ្ងៃទី ២៩ ខែមេសា​ឆ្នាំ ២០២៥​នេះ​មាន​ប្រជាពលរដ្ឋ ចូល​រើស​សំរង​ក្នុងភូមិ​សាស្ត្រ​ស្រុក​វ៉ើ​ន​សៃ​ប្រមាណ ១.២០០ នាក់ ដែល​ក្នុងនោះ​មាន​មធ្យោបាយ​ធ្វើដំណើរ​ជា​ម៉ូតូ ៧០០ គ្រឿង​។a samrong roit1 

​លោក​អភិបាលស្រុក​បានឱ្យដឹង​ទៀតថា ដើម្បី​ការពារ​នូវ​ធនធានធម្មជាតិរ​ដ្ឋ​បាល​ស្រុក បានចេញ​សេចក្តីណែនាំ​ស្ដីពី​ការចូល​ប្រមូល​ផល​អនុផល​ព្រៃឈើ (​ផ្លែ​សំរង​) នេះ លេខ ០១២/២០២៥​បាន​ណែនាំ​និង​ហាម​ប្រមូល​ទិញ​ផ្លែ​សំរង​ខ្ចី ហាម​នាំចូល​នៅ​ឧបករណ៍​ខុសច្បាប់ អាវុធជាតិផ្ទុះ ឧបករណ៍​សង្ស័យ​អាច​បង្ក​ជា​បទល្មើស​ដូចជា រណា​យន្ត រណា​ដៃ ពូថៅ​ចូលក្នុង​តំបន់​ការពារ​សហគមន៍​និង​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ដែលជា​តំបន់​ប្រជាពលរដ្ឋ​ចូល​ប្រមូល​ផល​អនុផល​ផ្លែ​សំរង​។

​បន្ថែម​ពីនេះ លោក​អភិបាលស្រុក ក៏បាន​បន្តថា​នៅក្នុង​ឆ្នាំ ២០២៥ នេះ​តិចជាង​ឆ្នាំ ២០២៤​ហើយ​ចំពោះ​ការប្រមូល​ផល​គឺមាន​រយៈពេល​យឺត​ជាង​ឆ្នាំ ២០២៤ ដោយសារ​អាកាសធាតុ​ឆ្នាំនេះ​ត្រជាក់​។ ចំពោះ​ផល​ផ្លែ​សំរង​ឆ្នាំនេះ​គឺ​ផ្ដល់​ផល​តិច​ណាស់​បាន​ប្រមាណ​ត្រឹមតែ ២០% ប៉ុណ្ណោះ ហើយ​តម្លៃ​វិញ​ក្នុង​ចន្លោះ​៥២.០០០​រៀល ទៅ​៦០.០០០ រៀល​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​កន្លងទៅ​ដែរ​។

​ចំពោះ​ការចូល​ប្រមូល​ផល​ផ្លែ​សំរង​ឆ្នាំនេះ សម្រាប់​ក្នុងភូមិ​សាស្ត្រ​ស្រុក​វឺ​ន​សៃ គឺ​ពុំមាន​ករណី​គ្រោះថ្នាក់​បានកើត​ឡើងលើ​ប្រជាពលរដ្ឋ​ទៅ​ប្រមូល​ផល​ឡើយ​។ សូមបញ្ជាក់ថា​ថ្មីៗ​នេះ​នៅ​ខេត្តកោះកុង​ប្រជាពលរដ្ឋ​២​នាក់​ប្តី​ប្រពន្ធ​បាន​រងគ្រោះ​ដល់​ស្លាប់​ដោយសារ​កាប់​ដើម​ស​ម្រ៉​ង​ដើម្បី​ប្រមូល​ផង​ខុសច្បាប់​បណ្តាល​ឲ្យ​រលំ​កិន​។​​លោក អភិបាលស្រុក បាន​សុំ​អំពាវនាវ និង ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ដែល​មកពី​គ្រប់ទិសទី​សូម​ចូលរួម​ថែរក្សា ការពារ​នៅ​ធនធានធម្មជាតិ​ដែលមាន​នេះ​ឱ្យបាន​គង់វង្ស​ទៅដល់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀតផង ព្រោះ​វា​មានតម្លៃ​ណាស់​សម្រាប់​យើងទាំងអស់គ្នា​។​សូមបញ្ជាក់ថា​ក្រសួងបរិស្ថាន​បានចេញ​សេចក្តីជូនដំណឹង​អំពី​ការហាម​កាប់​ដើម​ស​ម្រ៉​ង​ដើម្បី​ប្រមូល​ផល​។​a samrong roit a samrong roit2 a samrong roit3 
​