» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3427 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123103 នាក់

ពលរដ្ឋ​ខេត្តកំពង់ឆ្នាំង​ពិសេស​អ្នកស្រុក​កំពង់លែង ចង់បាន​ស្ពាន​ឆ្លងកាត់​ទន្លេរ ៣ និង ផ្លូវ​ក្រាល​កៅស៊ូ​ផុតពី​ទឹក ត​ភ្ជាប់ ទៅកាន់​ខេត្តកំពង់ធំ


​កំពង់ឆ្នាំង​៖​ព្រឹក​ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៩ នៅក្នុង​បរិវេណ​សាលាឃុំ​ច្រ​ណូ​ក​ស្រុក​កំពង់លែង មានការ​រៀបចំ​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ មកពី​បណ្ដា​ឃុំ​នានា ក្នុងស្រុក​កំពង់លែង ចំនួន ៣៥១​នាក់​ក្រោម​អធិបតីភាព​ឯកឧត្ដម ខាន់ ម៉ា​ណេ រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឱ្យ​ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន ។​a khan manez  

គោលបំណង​គឹ​ធ្វើការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង សង្គម​ពេញលេញ លើ​គម្រោង​ផ្លូវ​ត​ភ្ជាប់ ពី​ខេត្តកំពង់ឆ្នាំង ទៅកាន់​ខេត្តកំពង់ធំ ប្រវែង ៥៧,៣៥៧ គីឡូម៉ែត្រ ។​​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពង់​លែងមាន​សេចក្ដី​ត្រេ​ចកអរ​ ចំពោះ​វេទិកា​ពិគ្រោះ​យោបល់​មួយ​នេះ ព្រោះ​ពួកគាត់​បាន​ទន្ទឹងរង់ចាំ​ឱកាស​នេះ​ជា​យូរណាស់​មកហើយ ព្រោះ​បើ​មាន​ផ្លូវ​គឹមាន​អ្វីៗ ទាំងអស់ ។​គមនាគមន៍ គឺជា​សរសៃឈាម​សេដ្ឋកិច្ច​គ្រួសារ និង សង្គមជាតិ​ទាំងមូល ។

ប្រជាពលរដ្ឋ​បាន​គាំទ្រ​គម្រោង​សាងសង់ ស្ពាន ថ្នល់ ខ្នាត​អន្តរជាតិ​នេះ មួយរយ​ភាគរយ​បើទោះបី​គម្រោង​នេះ​មាន​ផលប៉ះពាល់​ដល់​បរិស្ថាន​ខ្លះក៏ដោយ ។ ​ឯកឧត្ដម ខាន់ ម៉ា​ណេ បាន​គូសបញ្ជាក់ថា​៖ ការស្ថាបនា​សំណង់​ហេ​ដ្ឋា​រចនាសម្ព័ន​គមនាគមន៍​នេះ ពិតជា​មាន​ផលប៉ះពាល់​បរិស្ថាន​ខ្លះ​ប្រាកដ​មែន ។ ជាទី​បញ្ចប់ ឯកឧត្ដម ខាន់ ម៉ា​ណេ ថា​នឹង​ពាំ​នាំនូវ​ពាក្យពេចន៍ និង សំណូមពរ​របស់​ប្រជាពលរដ្ឋ តាមរយៈ​អង្គ​វេទិកា​ពិគ្រោះ​យោបល់​ថ្ងៃនេះ ដាក់ជូន សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន " សម្រេច " ព្រោះ​នៅ​ថ្ងៃទី ១៥,១៦ និង ១៧ ខែ មីនា ឆ្នាំ ២០១៩ ខាងមុខនេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​មក​ធ្វើជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ បំផុត​ក្នុង​ពិធីបុណ្យ​ទន្លេរ​លើក​ទី ៥ ជា​ប្រវត្តិសាស្ត្រ នៅលើ​ទឹកដី​ដ៏​ស្រស់​សោភា នៃ​ខេត្តកំពង់ឆ្នាំង​។​

គេ​សង្ឃឹមថា សម្ដេច​នឹងមាន​ប្រសាសន៍ ជម្រាបជូន អំពី​គម្រោង​សាងសង់ ស្ពាន និង កំណាត់​ផ្លូវ​នោះ ជូន​ប្រជាពលរដ្ឋ​បាន​ជ្រាប​ជាពុំខាន​ឡើយ ៕a khan manez1 
​