» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1406 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121082 នាក់

អាជ្ញាធរ​កម្ពុជា និង​ថៃ បាន​ជួបប្រជុំ​សម្ព័ន្ធមេត្រីភាព​ពង្រឹង​កិច្ចសហការ​ទ្វេភាគី និង​ពិភាក្សា​ដោះស្រាយ​បញ្ហា​តំបន់​រួមគ្នា

 


​បន្ទាយមានជ័យ​៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២៥ នៅ​ច្រក​ខ្លង​លឹក​ប្រទេស​ថៃ​ឈម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​អាជ្ញាធរ​កម្ពុជា និង​ថៃ បាន​ជួប ប្រជុំ​សម្ព័ន្ធមេត្រីភាព​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយគ្នា ក្នង​គោលបំណង​ពិភាក្សា​រក​ដំ​ដោះស្រាយ​បញ្ហា​តំបន់​រួមគ្នា ទប់ស្កាត់​បទល្មើស​ឆ្លងដែន ។a army thai k 

​កិច្ចប្រជុំ​នេះ​ភាគី​កម្ពុជា មាន​វត្តមាន​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សឹង ទុំ មេបញ្ជាការ​កងពល​ថ្មើ​ជើង​លេខ​៥១ និង​មេបញ្ជាការ មេបញ្ជាការរង​នគរបាល​ការពារ​ព្រំដែន​គោក​យោធភូមិ​ទី ៥ និង​ភាគី​ថៃ​មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៊េ​ន​ចា​ផុន ដេ​ត​ឆា​តិ​វង្ស​ណៈ​អ​យុ​ថា​យ៉ា មេបញ្ជាការ​កងកម្លាំង​បូព៌ា និង​មេបញ្ជាការរង​។

​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​សម្ព័ន្ធមេត្រីភាព បាន​ពិភាក្សា​រក​ដំ​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់​រួមគ្នា ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ល្អ​ក្នុងការ​ធ្វើការ​ជាមួយគ្នា និង​មានការ​ទំនាក់ទំនង​ល្អ​រវាង​អង្គភាព​យោធា​ក្នុង​តំបន់​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ថៃ និង​រួមគ្នា​ទប់ស្កាត់​បទល្មើស​ឆ្លងដែន និង​អ្វីដែល​ធ្លាប់​ទំនាក់ទំនង​គ្នា​ល្អ​កន្លងមក​យើង​ត្រូវធ្វើ​ដូច​ពីមុន​ក្នុងនាម​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយគ្នា​.​។

ដោយឡែកនៅភ្នំពេញ មន្ត្រីការិយាល័យសេនានុព័ន្ធថៃប្រចាំនៅកម្ពុជា ដឹកនាំដោយលោក វរសេនីយ៍ឯក កនវរានន្ទ ក្លាន់ព្រំសុវណ្ណ បានចូលជួបសម្តែងការគួរសម និងគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន។

លោក វរសេនីយ៍ឯក កនវរានន្ទ ក្លាន់ព្រំសុវណ្ណ ក្នុងនាមកងទ័ពភូមិន្ទថៃ បានគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ ព្រមទាំងសហការី និងក្រុមគ្រួសារ សូមជួបតែសេចក្តីសុខចម្រើន សុភមង្គល វិបុលសុខគ្រប់ប្រការ និងសម្រេចជោគជ័យគ្រប់ភារកិច្ចនៅក្នុងឆ្នាំថ្មី ឆ្នាំ២០២៥។

ក្នុងពេលដែល​អាជ្ញាធរ​ទាំងពីរ​កំពុង​ប្រជុំ​ជាមួយ​គ្នាន​នោះ​ពលករ​ខ្មែរ​ចំនួន ៩​នាក់ ត្រូវបាន​កម្លាំងយោធា​ថៃ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ឆ្លងដែន​ដោយ​ខុសច្បាប់ នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២៥ ក្នុង​ទឹកដី​ថៃ​ភូមិសាស្ត្រ​ខៅ​ចុង​ឃ្វាប​និង​ភូមិ​១២ ឃុំ​ខ្លង​ហាត ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ​។​មន្ត្រី​យោធា​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ CNC នៅ​រសៀល​ថ្ងៃនេះ​ថា ដោយ​បានទទួល​ព័ត៌មាន​ពី​យោធា​ភាគី​ថៃ មាន​ពលករ​ខ្មែរ​ចំនួន ៩​នាក់ ក្នុងនោះ​មាន​ស្រី ៤​នាក់ ត្រូវបាន​ធា​ហាន​ថៃ​ឃាត់​នៅពេល​ក្នុងអំឡុងពេល​ពួកគេ​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូលទៅក្នុង​ទឹកដី​ថៃ ហើយ​ត្រូវបាន​ឃាត់​បញ្ជូន​ឲ្យ​កម្លាំង​ជំនាញ ដើម្បី​អនុវត្តន៍​តាមច្បាប់​។


​មន្ត្រី​យោធា​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ បាន​ឲ្យ​ដឹង​ទៀតថា តាម​ព័ត៌មាន​បានដឹងថា​ពល​ករ​ខ្មែរ​ដែល​យោធា​ថៃ​ឃាត់ខ្លួន គឺ​លួច​ឆ្លងដែន​តាមរយៈ​មេខ្យល់ នៅពេលដែល​មេខ្យល់​កម្ពុជា​នាំ​ឆ្លងដែន​ចូល​ទឹក​ថៃ​ត្រូវបាន​មេខ្យល់​ថៃ​មក​ទទួលយក​ទៅរក​ការងារ​ធ្វើ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ។​a army thai k4 a army thai k3 a army thai k2 
​