» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1072 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120748 នាក់

ថៃបានបំភ្លៃព័ត៌មានថា កម្ពុជាប្រកាសចរចារឿងព្រំដែនតាមរយៈយន្តការJBCនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មី

 

 

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ប្រព័ន្ធផ្សាយព័ត៌មានថៃបានស្រង់សម្តីរបស់ លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃមកផ្សាយថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារតាមបណ្តាញសង្គមថា កិច្ចចរចាដើម្បីទាមទារទឹកដីមកវិញអាចត្រូវធ្វើឡើងនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មី ឬក្រោយកម្មវិធី «នគរសង្ក្រាន»។ a border1 

ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ថា សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីពុំដែលបានមានប្រសាសន៍ ឬបង្ហោះសារតាមបណ្តាញសង្គមណាមួយអំពីការចរចាតាមរយៈយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នឹងត្រូវធ្វើនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីដូចដែលបានលើកឡើងខាងលើនោះឡើយ។ 

ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាមានភាពច្បាស់លាស់ គឺគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងផ្សេងទៀតដែលមានស្រាប់ ដោយអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ធ្វើការងារឱ្យបានឆាប់រហ័សបំផុតដើម្បីដោះស្រាយបញ្ហាព្រំដែន និងធានាសន្តិភាពយូរអង្វែងតាមព្រំដែនរវាងប្រទេសទាំងពីរ ដោយមិនរង់ចាំដល់ក្រោយពិធីចូលឆ្នាំនោះឡើយ។ 

សូមបញ្ជាក់ថា គិតចាប់ពីបទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីវេលាម៉ោង ១២:០០ នាទី ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដែលតំណាងឱ្យ JBC កម្ពុជា បានដាក់សំណើទៅកាន់គាគីថៃចំនួន ៥លើកមកហើយដើម្បីស្នើសុំឱ្យភាគីថៃចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះដើម្បីចុះធ្វើការងារនៅលើដីជាក់ស្តែង។ ប៉ុន្តែភាគីថៃបានបង្កើតជាបញ្ហាមិនចេះចប់ដែលជាលេសមិនបញ្ជូនមកក្រោមហេតុផលថារដ្ឋាភិបាលថ្មិមិនទាន់​បង្កើត.។

រដ្ឋមន្ត្រីការបរទេសថៃសីហាសាក់ភួងកេតកែវ( Sihasak Phuangketkeow )បានឆ្លើយតបសំណើរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក​ (​JBC) ​ដោយលោកអះអាងថា នីតិវិធីនេះ ត្រូវរង់ចាំរហូតដល់រដ្ឋាភិបាលថៃថ្មី ចូលកាន់អំណាចសិន។

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃពុធទី១១ខែមីនាឆ្នាំ២០២៦ លោក Sihasak និយាយថា ​កិច្ចពិភាក្សាគឺដំណើរការទៅបាន លុះត្រារដ្ឋាភិបាលថ្មីទទួលបានអំណាចនិងបង្ហាញជំហរច្បាស់លាស់។

កាលពីខែមុន ​ក្រសួង​ការបរទេស​ថៃ​ ​ក៏​​អះអាងដែរ​​ថា ខ្លួន​ត្រូវ​ការ​ពេលវេលា​​ដើម្បី​បញ្ចប់នីតិវិធី​​ផ្ទៃ​ក្នុង​​​ជាមុន​សិន មុន​ចាប់ផ្តើម​ចរចា​​​​ JBC ​ដែល​នឹង​អនុញ្ញាត​ឲ្យ​ភាគី​​ទាំងពីរ​ឯកភាព​គ្នា​ឆ្ពោះទៅរក​ការ​បោះ​បង្គោល​ព្រំដែន​គោក​ ស្រប​តាមកិច្ច​ព្រម​ព្រៀង​នានា​ដែល​ភាគី​ទាំងពីរ​សម្រេច​បាន​។

សូមជម្រាបថា ក្រោយ​​​​កិច្ច​ព្រមព្រៀងបទ​ឈប់បាញ់លើក​ទី​​៣​របស់​គណៈកម្មការ​​ព្រំដែន​ទូទៅ​ (GBC) ​ចុះ​ហត្ថលេខា​កាល​ថ្ងៃទី​២៧ខែ​ធ្នូ, JBC ​ភាគី​កម្ពុជា​ បាន​ផ្ញើ​កំណត់​ទូត​ទៅ​កាន់សមភាគី​ថៃរួចហើយ ​ដើម្បី​ស្នើ​រៀបចំ​កិច្ច​ប្រជុំ​ពិសេស​បន្ទាន់​មួយ​នៅ​សប្ដាហ៍​ទី​១ ខែ​មករា ឆ្នាំ​២០២៦ នៅ​ខេត្ត​សៀមរាប​ដើម្បី​ពិភាក្សា​ និង​បន្ត​ការ​ងារ​វាស់​វែង​និង​ខណ្ឌ​សីមា​រវាង​ប្រទេស​ទាំង​ពីរ​។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថ្ងៃ​ទី​២៩ខែ​ធ្នូ​ឆ្នាំ​២០២៥ រដ្ឋលេខាធិការកិច្ចការ​​ព្រំដែន​កម្ពុជា​បាន​បញ្ជាក់​ថា​កិច្ច​ពិភាក្សា​នេះ​នឹង​ផ្ដោត​លើ​ការ​បន្ត​ចុះ​អនុវត្ត​ការ​វាស់វែង​ និង​បោះ​បង្គោល​បណ្ដោះ​អាសន្ន​លើ​ដី​ជាក់​ស្ដែង​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៤២-៤៧ នៅ​ភូមិ​ជោគជ័យ និង​ព្រៃ​ចាន់​ ឃុំអូរ​បីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មានជ័យ និង​ចន្លោះ​បង្គោល​លេង​ ៥២-៥៩ ក្នុង​ភូមិ​សាស្ត្រ​ឃុំ​បឹង​រាំង និង​ឃុំ​កំរៀង​ ស្រុក​កំរៀង ខេត្ត​បាត់​ដំបង៕a border2