» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1051 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120727 នាក់

រឿង​ចាប់​ចិន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ថា​ខ្មែរ​ទ​ទួ​ស​ស្គាល់​តែ​ចិន​មួយ​ទេ​!


​ភ្នំពេញ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នា​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២៥ បានចេញ​សេចក្តីបំភ្លឺ​ជុំវិញ​ការចាប់​បញ្ជូន​ចិនតៃវ៉ាន់​ដែល​ចាប់ខ្លួន​ដោយសារ​បទល្មើស​ជាច្រើន​នាក់ ទៅ​ប្រទេស​ចិន ដីគោក ។​
​ក្រសួង​កាបរទេស​បញ្ជាក់ថា វិធានការ​ខាងលើនេះ ត្រូវបាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ​ស្របទៅតាម​នីតិវិធី​ច្បាប់​របស់​កម្ពុជា ក៏ដូចជា​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​ពាក់ព័ន្ធ ដូចជា​សន្ធិសញ្ញា​បត្យាប័ន និង​ក្របខ័ណ្ឌ​កិច្ច​សហ ប្រតិបត្តិការ​សន្តិសុខ​កម្ពុជា​-​ចិន រួមទាំង​លើ​ការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ព្រមទាំង​ការ ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ «​ចិន​មួយ​» ។​a tai go china 

​ក្រសួង​កាបរទេស​កម្ពុជា បាន​បញ្ជាក់ថា បុគ្គល​ដែល​ត្រូវបាន​ប្រគល់​ទៅ​សមត្ថកិច្ច​ចិន​ទាំង អស់នេះ​គឺជា​ឧក្រិដ្ឋជន ពុំមែន​ជា​ប្រជាជន​ស្លូតត្រង់​ធម្មតា​នោះឡើយ ហើយ​ការប្រគល់​បុគ្គល​ទាំង នេះ​ទៅឱ្យ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក៏​មិន​ខុសពី​ការអនុវត្ត​ដោយ​ប្រទេស​មួយចំនួន ផ្សេងទៀត ដែល​ប្រកាន់​គោលនយោបាយ​ចិន​មួយ​ដែរ​។​សូមបញ្ជាក់ថា​រដ្ឋបាល​តៃវ៉ាន់ តាមរយៈ​ក្រសួងការបរទេស​បាន​សំដែង​ក្តីបារម្ភ មិន​សប្បាយចិត្ត បន្ទាប់ពី​កម្ពុជា​ចាប់បញ្ជូន​ជនជាតិ​តៃវ៉ាន់​ជាច្រើន​នាក់​ទៅ​ប្រទេស​ចិន​។ នៅក្នុង​សេចក្តីប្រកាស កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​មេសា ក្រសួងការបរទេស​តៃវ៉ាន់​អះអាងថា មាន​ជនជាតិ​តៃវ៉ាន់​ប្រមាណ ១៨០​នាក់ ត្រូវបាន​ចាប់ខ្លួន​កាលពី​ចុងខែ​មីនា នៅក្នុង​យុទ្ធនាការ​បង្ក្រាប​មជ្ឈមណ្ឌល​បោកប្រាស់​អន​ឡាញ​មួយកន្លែង​នៅ​ទីក្រុង​ភ្នំពេញ​។ បន្ទាប់ពី​ទទួលដំណឹង​ពី​ភាគី​កម្ពុជា​ថា មាន​ជនជាតិ​តៃវ៉ាន់​ក្នុងចំណោម​ជនបរទេស​ដែល​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១​មេសា ការិយាល័យ​តំណាង​តៃវ៉ាន់​នៅ​ទីក្រុង​ហាណូយ​បានដាក់​លិខិត​សុំ​ចរចា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ នៅ​ទីបំផុត អាជ្ញាធរ​កម្ពុជា​បាន​បញ្ជូន​មនុស្ស​ប្រមាណ ១៩០​នាក់​ទៅ​ប្រទេស​ចិន នៅ​ថ្ងៃអាទិត្យ និង​ថ្ងៃ​ចន្ទ​ទី ១៤​មេសា ដោយ​មិន​រវល់​អើពើ​ពី​កង្វល់ និង​ការតវ៉ា​របស់​តៃវ៉ាន់​។​

​បើតាម​ក្រសួងការបរទេស​តៃវ៉ាន់ តៃវ៉ាន់​ចង់​ឲ្យ​កម្ពុជា​ចាប់បញ្ជូន​ជនសង្ស័យ​តៃវ៉ាន់​ទៅ​ឲ្យ​តៃវ៉ាន់​កាត់ទោស​តាមច្បាប់ ដែលមាន​លក្ខណៈ​ស្តង់ដារ ជាជាង​ត្រូវ​ប្រឈម​នឹង​ការដាក់ទោស​ពី​ប្រទេស​ចិន​។ ក្រសួងការបរទេស​តៃវ៉ាន់​ដដែល​យល់ឃើញថា ដោយសារ​សម្ពាធ​របស់​ចិន កម្ពុជា​បាន​បដិសេធ​មិន​បញ្ជូន​បញ្ជី​ឈ្មោះ​ជនជាតិ​តៃវ៉ាន់ ឬ​បញ្ជាក់​ចំនួន​ជនជាតិ​តៃវ៉ាន់ ដែល​កម្ពុជា​ចាប់​បញ្ជូនទៅ​ប្រទេស​ចិន​នៅ​ដើម​សប្តាហ៍​នេះ​។ នៅក្រោយ​ការលើកឡើង​របស់​តៃប៉ិ ភាគី​កម្ពុជា និង​ចិន​វិញ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស​Reuters​។​

​ការចាប់​បញ្ជូន​ជនជាតិ​តៃវ៉ាន់​ទៅ​ឲ្យ​ទីក្រុង​ប៉េកាំង​ប្រព្រឹត្តទៅ​នៅតែ​ប៉ុន្មាន​ថ្ងៃមុន​ទស្សនកិច្ច​ផ្លូវការ​របស់​ប្រធានាធិបតី​ចិន ស៊ី​ជីន​ពីង នៅ​កម្ពុជា នៅ​ថ្ងៃទី ១៧​មេសា ឆ្នាំ ២០២៥​។ កម្ពុជា​ជា​ប្រទេស​មិត្ត​ជិតស្និទ្ធ ទទួលបាន​ជំនួយ ប្រាក់កម្ចី​ជាច្រើន​ពាន់​លាន​ដុល្លារ​ពី​ប្រទេស​ចិន​។ មាន​ទំនាក់ទំនង​ផ្លូវ​ទូត​ផ្តាច់មុខ​ជាមួយ​ចិន កម្ពុជា​គ្មាន​ការិយាល័យ​តំណាង​របស់​តៃវ៉ាន់​នៅក្នុង​ទឹកដី​របស់ខ្លួន និង​ចាត់ទុក​តៃវ៉ាន់​ជា​កោះ ខេត្ត​មួយ​របស់​ចិន​។ ការណ៍​នេះ​បានធ្វើ​តៃវ៉ាន់​តវ៉ា​ជំទាស់​រហូតមក​។​​នៅ​ចំពោះ​មុខការ​គំរាម​តាម​ចាប់​ប្រមាញ់​របស់​ប៉េកាំង រដ្ឋាភិបាល​តៃវ៉ាន់​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​របស់ខ្លួន​ប្រុងប្រយ័ត្ន​នៅពេល​ធ្វើដំណើរ​ទៅ​ទឹកដី​បរទេស និង​ជាពិសេស​កុំ​ឲ្យ​ធ្លាក់​លង់ខ្លួន​ក្នុង​បណ្តាញ​របស់​ឧក្រិដ្ឋជន​ឆបោក​អន​ឡាញ ដែល​ភាគច្រើន​រៀបចំឡើង​ដោយ​ជនជាតិ​ចិន​នៅ​ទឹកដី​បរទេស​។​​យោងតាម​តួលេខ​របស់​រដ្ឋាភិបាល​តៃវ៉ាន់ គិត​ចាប់តាំងពី​ឆ្នាំ ២០១៦​ដល់​ឆ្នាំ ២០២៤ មាន​ជនជាតិ​តៃវ៉ាន់​ប្រមាណ ៦០០​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​លើ​មជ្ឈមណ្ឌល​ឆបោក​អន​ឡាញ​នៅ​ទឹកដី​បរទេស ត្រូវបាន​ចាប់​បញ្ជូនទៅ​ប្រទេស​ចិន ជាទី​ដែល​ពួកគេ​អាច​ប្រឈម​នឹង​ការធ្វើ​ទារុណកម្ម និង​ការដាក់ទោស​ធ្ងន់ធ្ងរ​៕a tai go china a tai go china1 a tai go china3 
​