» ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា » ជំនួបត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុយក្រែន បញ្ចប់ថ្ងៃទីមួយ ក្រោយចរចាគ្នា ជិត ៥ ម៉ោង » បែកធ្លាយរឿងលោក ខេង គង់ អភិបាលរង ស្រុកបូទុមសាគរ រងការចោទថារំលោភកូនស្រីគេដែលនៅរៀននៅខេត្ត កោះកុង! » ការសម្រេចចិត្តរបស់ឯកអគ្គរាជទូតខ្មែរនៅជ៉ុនមិនចាប់ដៃជាមួយ សម រង្ស៊ីគឺដោយសារកត្តាច្បាប់និងស្ថានភាពនយោបាយ! » អគ្គមេបញ្ជាការកងទ័ពកម្ពុជា ជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ » រដ្ឋមន្ត្រីបីក្រសួងចូលរួមវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ដើម្បីជំរុញការនាំចេញចូល ផ្សារសកល » ឡានដឹកសិស្សសាលាប៊ែលធីក្រឡាប់ស្លាប់សិស្ស៥នាក់របួស៣នាក់បង្កការព្រួយបារម្ភដល់រដ្ឋមន្ត្រី! » ចាប់ខ្លួនស្ត្រីថៃ ៣នាក់ដែល សម្ងំក្នុងខុនដូនៅបាងកក ធ្វើប្រតិបត្តិការ ចែកចាយកូកាអ៊ីនតាមនំប៉័ង ២ឆ្នាំ ហើយ » ព្រះមហាក្សត្រ ផ្តល់​សញ្ជាតិ​ខ្មែរ ដល់ លោក Jon F. Morgan ស្ថាបនិកគ្លីនិកបណ្តែតទឹកកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3361 នាក់

ម្សិលមិញ 7802 នាក់

សរុប 21152250 នាក់

បុរស​ជា​ប្តី ខឹង​ប្រពន្ធ​ទៅ​ដេក​ផ្ទះ​អ្នកជិតខាង បាន​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ហ្មត់


​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ កាលពី ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២៥ ស្ថិតនៅ​ភូមិ​កូនដំរី សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ហ្មត់​ដោយសា​តែ​ខឹង​ប្រពន្ធ​ទៅ​ដេក​ផ្ទះ​អ្នកជិតខាង ហើយ​សមត្ថកិច្ច​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនបង្ក យកទៅ​ចាត់ការ​តាមផ្លូវ​ច្បាប់​ផងដែរ ។​​ជនសង្ស័យ​ជា​ប្តី មានឈ្មោះ ភាន់ ជា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ។ រីឯ​ប្រពន្ធ​ឈ្មោះ វី ស៊ី​ណែ​ត អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ សង្កាត់​កើតហេតុ​ខាងលើ ។​a fire house1 

​តាម​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា នៅវេលា​ព្រលប់​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២៥ ប្តី​ប្រពន្ធ ២​នាក់​នេះ បាន​ទៅលេង​ផ្ទះ​បងប្រុស នៅ​ក្នុងភូមិ​ជាមួយគ្នា ហើយក៏​កើតមាន​ជម្លោះ​ឈ្លោះទាស់ទែង​គ្នា ពេលនោះ​ប្រពន្ធ​បាន​ជិះ​ម៉ូតូ ទៅប្ដឹង​ប្រធានភូមិ ដើម្បី​ឲ្យ​ប្រធានភូមិ បានដឹង និង​ចាត់វិធានការ​លើ​ប្តី ដែល​ប្រើ​អំពើ​ហិ​.​ង្សា​មកលើ​ខ្លួន​ជា​ប្រពន្ធ ។​​ក្រោយពេល​ប្តឹង​ប្រធានភូមិ​រួច ប្រពន្ធ​មិនបាន​ទៅ​ដេក​ផ្ទះ​វិញ​ទេ គឺ​ទៅ​សម្រាក​នៅផ្ទះ​អ្នកជិតខាង ដែល​ស្គាល់គ្នា ដោយ​មិន​ទុកចិត្ត​ខ្លាច​ប្តី ប្រើ​អំពើ​ហិ​.​ង្សា​បន្ថែមទៀត ។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២៥ ប្រពន្ធ​បាន​ត្រឡប់ទៅផ្ទះ​វិញ ស្រាប់តែ​ឃើញ​ភ្លើង​ឆេះ​ហ្មត់ គ្មាន​សល់​អ្វី​ទាំងអស់ ភ្លាមនោះ ប្រពន្ធ​ក៏បាន​ជិះ​ម៉ូតូ​ទៅផ្ទះ​ប្រធានភូមិ​ម្តងទៀត ដើម្បី​រាយការណ៍ ករណី​ភ្លើង​ឆេះ​ផ្ទះ ។

នៅពេល ប្រពន្ធ​ទៅដល់​ផ្ទះ​ប្រធានភូមិ ស្រាប់តែ​ឃើញ​ប្តី នៅ​ទី​នោះដែរ ខណៈនោះ ប្រពន្ធ​មិនទាន់បាន​រៀបរាប់​ករណី​ភ្លើង​ឆេះ​ផ្ទះ ផង​! លោក​ប្តី​ពោល​ពាក្យ​ថា “​អញ​ដុត​ផ្ទះ កាលពី​យប់មិញ​” ។ បន្ទាប់មក ប្ដី​ប្រពន្ធ​ពីរ​នាក់​នោះ ក៏​ឈ្លោះប្រកែក​គ្នា​ទៀត ហើយ​ប្ដី​បាន​ស្ទុះ​ទៅ​វាយតប់​ប្រពន្ធ ចំនួន​២ ទៅ​៣​ដៃ ចំ​លើ​ផ្ទៃមុខ បណ្តាល​ឈឺ​ចុកចាប់ ។​​ដោយ​ឃើញ​ទង្វើ និង​សកម្ម​ភាពបុរស​ជា​ប្តី បាន​ប្រើ​អំពើ​ហិ​.​ង្សា​លើ​គ្រួសារ រួមទាំង​ដុត​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​ទ្រព្យសម្បត្តិ​ខ្លួន ឯង ឆេះ​ហ្មត់​យ៉ាង​ដូច្នេះ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង បានធ្វើការ​ឃាត់ខ្លួន​ជនបង្ក យកទៅ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕a fire house 

​