» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5177 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100944 នាក់

បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស?

ភ្នំពេញ​៖​នៅ​ថ្ងៃទី​២១ មេសា ២០២៤ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានឱ្យដឹងថា ជនជាតិ​វៀតណាម​ចំនួន​២៣១​នាក់ ត្រូវបាន​បណ្ដេញចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ។ ប្រភព​ខាងលើ​ឲ្យ​ដឹងថា​៖​ពួកគេ​ត្រូវបាន​ឃាត់ខ្លួន​បន្តបន្ទាប់​ក្នុង​ការចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ នៅ​ចំណុច​អតីត​កាស៊ីណូ ភែ​រី​ដល អាយ​លែ​ន ក្រុងព្រះសីហនុ សរុប​ចំនួន ១០៨​នាក់ ក្នុងនោះ​ស្រី​១៦​នាក់ នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២៤ ។​a vn go home 

​ក្រៅពី​ទីតាំង​ខាងលើ សមត្ថកិច្ច​ជំនាញ​ក៏បាន​ធ្វើ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (scammed online) នៅ​ចំណុច​សណ្ឋាគារ​ធាន អី ហ៊ូ អ៊ី​ន​ធើ​ណេ​មិន ឯ​.​ក នៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​បាន​ឃាត់ខ្លួន​សរុប​ចំនួន​៨៨​នាក់ នៅ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២៤​ផងដែរ ។​​កាលពី​នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២៤ សមត្ថកិច្ច​ជំនាញ ក៏បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​ផងដែរ នៅ​ចំណុច​ថ្ម​យក្ស ស្ថិតនៅ​ក្រុម​១១ ភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ និង​បាន​ឃាត់ខ្លួន​សរុប​ចំនួន​៣៥​នាក់ ។

​ក្រៅពីនេះ​ក៏មាន ជនជាតិ​ចិន​ចំនួន​១៣០​នាក់ ក៏ត្រូវ​បាន​ចាប់​បញ្ជូនទៅ​ប្រទេស​កំណើត​វិញ កាលពី​ថ្ងៃទី​១៣ មេសា ឆ្នាំ​២០២៤ ។ បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ជនជាតិ​ចិន​ទាំង​១៣០​នាក់ ជា​ជនសង្ស័យ​នៃ​ឧក្រិដ្ឋកម្ម​អន​ឡាញ ដែល​សមត្ថកិច្ច​កម្ពុជា​បាន​ចាប់ខ្លួន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ល្បែងស៊ីសង​តាម​អន​ឡាញ​នៅ​ខេត្ត​ព្រះសីហនុ ។​​យោងតាម​ការចុះផ្សាយរ​បស់​បណ្តាញ​កាសែត​ចិន ជនជាតិ​ចិន​ដែលជា​ជនសង្ស័យ​ក្នុង​ឧក្រិដ្ឋកម្ម​ល្បែងស៊ីសង និង​ឆបោក​តាម​អន​ឡាញ ដែល​ឈរជើង​នៅ​ខេត្ត​ព្រះសីហនុ​ចំនួន​១៣០​នាក់ ត្រូវបាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ចិន ។ តាម​កាសែត​ចិន Chinadaily ជនជាតិ​ចិន​ទាំង​១៣០​នាក់ ត្រូវបាន​ចាប់​បញ្ជូនទៅ​ប្រទេស​កំណើត​វិញ តាម​ជើងហោះហើរ​ចំនួន​២ ។ ការបញ្ជូន​ជនសង្ស័យ​ជា​ជន​ជាតិចិន​ទៅ​ប្រទេស​កំណើត​វិញ​នេះ ជា​សមិទ្ធផល​នៃ​កិច្ចសហការ​នៅ​ឆ្នាំ​២០២៤ ក្នុង​ប្រតិបឲ្យត្តិ​ការបង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន​របស់​រដ្ឋាភិបាល​ចិន និង​កម្ពុជា ។

​គេមិនដឹងថាតើអ្នមកត្រូវបណ្តេញចេញជាជនរងគ្រោះឬជាជនល្មើសនោះទេ។តែបើជាជនល្មើសត្រូវមានការកាត់ទោសតាមច្បាប់ស្រុកខ្មែរសិនមិនមែនចាប់បញ្ននឲ្យរួចខ្លួនចឹងទេ?ឬមួយកម្ពុជាមានកិច្ចសន្យាអី?។
​គួរ​បញ្ជាក់ថា ប្រតិបត្តិ​ការប្រឆាំង​ល្បែងស៊ីសង​របស់​អាជ្ញាធរ​កម្ពុជា បាន​ចាប់​កម្រើក​ខ្លាំង​នៅ​ទូទាំងប្រទេស ពិសេស​នៅក្នុង​ខេត្ត​ព្រះសីហនុ ក្រោយ​មានការ​បញ្ជា​ពីស​ម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៤ ៕a vn go home1 a vn go home2 

​