» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3507 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123183 នាក់

ឱនភាព​ពាណិជ្ជកម្មរ​វាង​កម្ពុជា​និង​ចិន​ក្នុង​រយះពេល​២​ខែ​ដំបូង​ឆ្នាំ​២០២៥

 


​ភ្នំពេញ​៖ ការនាំចេញ​របស់​កម្ពុ​ជា ទៅ​ចិន ក្នុង​រយៈពេល​ពីរ​ខែ​ដើមឆ្នាំ ២០២៥​នេះ មាន​ទំហំ​ទឹ​ប្រាក់​សរុប​ប្រមាណ ២១៧,៩​លាន​ដុល្លារ​អាម៉េរិក ថយចុះ ៤,៣% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែលមាន​ទំហំ​នាំចេញ​សរុប​ប្រមាណ ២២៧,៧​លាន​ដុល្លារ​អាម៉េរិក​។ នេះ​បើ​យោងតាម​ទិន្ន័យ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។a china export potato 

​ទិន្នន័យ​ដដែល​នេះ បានបង្ហាញ​ទៀតថា ចាប់ពី​ខែមករា ដល់​ខែកុម្ភៈ ឆ្នាំ ២០២៥ ប្រទេស​កម្ពុជា បាន​នាំចូល​ទំនិញ​ពី​ប្រទេស​ចិន​វិញ មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ ២.៤៤៤​លាន​ដុល្លារ​អាម៉េរិក​។ តួលេខ​នេះ បាន​កើនឡើង ២៤% ពី​ចំនួន​ទឹកប្រាក់ ១.៩៧១​លាន​ដុល្លារ​អាម៉េរិក ដែល​បាន​នាំចូល​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០២៤​។

​មុខទំនិញ​ដែល​កម្ពុជា​នាំ​ចេញទៅ​ប្រទេស​ចិន ភាគច្រើន គឺជា​ផលិតផល​កសិកម្ម​។ ចំណែក​មុខទំនិញ​សំខាន់ៗ ដែល​កម្ពុជា​នាំចូល​ពី​ប្រទេស​ចិន រួមមាន​៖ វត្ថុធាតុដើម​វាយ​ន​ភណ្ឌ​កាត់ដេរ​, គ្រឿង​អេឡិចត្រូនិក​, គ្រឿងសំណង់​, សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ និង​គ្រឿងឧបភោគ​បរិ ភោគ ជាដើម​។


​សូមបញ្ជាក់ថា​ប្រទេស​ចិន បាន​រឹតបន្តឹង​បទ​ប្បញ្ញត្តិ​នាំចូល នៅ​ខែមករា ឆ្នាំ ២០២៥​នេះ ដើម្បី​តម្រូវឱ្យ​ធ្វើតេស្ត​រកសារ​ធាតុ Basic Yellow 2 ឬ Auramine O ដែលជា​សារធាតុ​គីមី​ដែល​អាច​បង្ក​ជំងឺមហារីក បន្ទាប់ពី​អាជ្ញាធរ​គយ​ចិន កាលពីពេល​ថ្មីៗ​នេះ បាន​រកឃើញ​សា​ធារ​ហាមឃាត់​ទាំងនេះ នៅក្នុង​ផ្លែ​ទុរេន​ស្រស់​ពី​វៀតណាម និង​ថៃ​។ កត្តា​នេះហើយ បានធ្វើ​ឲ្យ​អាជ្ញាធរ​ចិន បង្កើន​ការត្រួតពិនិត្យ​រាល់​ការ​នាំចូល​ទំ​ទិញ បន្លែ ផ្លែឈើ ក៏ដូចជា កសិផល​ផ្សេងៗ​។ ករណី​យ៍​ផ្លែ​ធុ​រេ​ន​កម្ពុជា​ក៏​ប្រកាន់​ជំហរ​ហាមឃាត់​ទំនិញ​ពី​វៀតណាម​ដែល​ចិន​ហាមឃាត់​ដែរ​។​

​សូម​រំលឹកថា ប្រទេស​កម្ពុជា និង​ចិន បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ១៩៥៨ ហើយ​ចាប់តាំងពី​ពេល​នោះមក​បាន​រក្សា​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​រឹងមាំ​។ ទំនាក់ទំនង​របស់​ប្រទេស​ទាំងពីរ ត្រូវបាន​លើកកម្ពស់​ទៅជា​ភាពជា​ដៃគូ​នៃ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ក្នុង​ឆ្នាំ ២០០៦ និង​ត្រូវបាន​ធ្វើឱ្យ​ប្រសើរឡើង​បន្ថែមទៀត​ទៅជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ក្នុង​ឆ្នាំ ២០១០​។ ហើយ​ទំនាក់ទំនង​នេះ បាន​រីកចម្រើន​ឥតឈប់ឈរ រហូត​ឈានដល់​មិត្តភាព​ដែកថែប និង​មិត្តភក្តិ​ដែល​គួរឱ្យ​ទុកចិត្ត​បំផុត ដែល​ឆ្ពោះទៅ​ក៏​សាង​សហគមន៍​ជោគវាសនា​រួម​កម្ពុជា​-​ចិន ក្នុង​ក្របខ័ណ្ឌ «​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ​»​។

​ប្រទេស​ចិន បាន​ចូលរួម​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា ដោយ​ដាក់​ខ្លួនឯង​ថា ជា​ដៃគូ​ដ៏​គួរឱ្យ​ទុកចិត្ត​បំផុត​របស់​កម្ពុជា ដោយ​ផ្តល់​ការគាំទ្រ​ឥត​ងាករេ​លើ​វិស័យ​ផ្សេងៗ​។ បន្ថែម​ពីនេះ ប្រទេស​ទាំងពីរ បានសម្រេច​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នៅ​ឆ្នាំ ២០២០ និង​បាន​ចូល​ជា​ធរមាន នៅ​ថ្ងៃទី ១​ខែមករា ឆ្នាំ ២០២២​។ ប្រទេស​ចិន​ឈរ​លំដាប់​លេខ​១​ក្នុងការ​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​ផ្សេងៗ​។​តែ​ការវិនិយោគ​មិនមែន​សម្រាប់​ទីផ្សារ​ចិន​ទេ​គឺ​សម្រាប់​យក​ប្រទេស​កម្ពុជា​សម្រាប់​នាំចេញ​ទៅ​ផ្សារ​អាមេរិក​និង​អឺរ៉ុប​។​មាន​កិច្ចសន្យា​របស់​ចិន​ជួយ​ទិញ​ទំនិញ​កសិកម្ម​ពី​កម្ពុជា​តែ​ហាក់បីដូចជា​មិនបាន​ច្រើន​នោះទេ​បើ​ប្រៀប​ការនាំ​ចូល​ពី​ចិន​មក​កម្ពុជា​។​

​ប្រការ​នេះហើយ​បានធ្វើ​ឲ្យ ចិន​នៅតែ​មានប្រៀប​លើ​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា ដោយ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ចិន នៅតែមាន​ទំហំ​តូច បើ​ធៀប​នឹង​ការចេញ​របស់​ចិន មក​កម្ពុជា​វិញ ។​បើ​នៅតែ​បន្ត​ធុន​ហ្នឹង​ទៀត​ប្រទេស​កម្ពុជា​ដែលមាន​មូលដ្ឋាន​គ្រឺះ​ជា​វិស័យ​កសិកម្ម​មិន​អាចជួយ​កសិករ​ខ្មែរ​យើង​បានឡើយ​។​កន្លងមក​កម្ពុ​ជាដក​ដង្ហើម​ពី​ប្រទេសជិតខាង​ភាគច្រើន​លើសលុប​លើ​ផលិតផល​កសិកម្ម​ដូចជា​ស្រូវ​អង្ករ​ដំ​ឡង​មី​ជាដើម​។​a china bussiness a china svay 

​