» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11886 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118168 នាក់

ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា

 

អាំមេរិក៖រដ្ឋាភិបាលអាមេរិកនៅថ្ងៃទី០៥ខែមីនាឆ្នាំ២០២៦ បានបន្ធូរបន្ថយជាបណ្តោះអាសន្ន លើទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី ដោយអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីបច្ចុប្បន្ន ដែលបង្ខាំងទុកនៅលើសមុទ្រ លក់ទៅឱ្យប្រទេសឥណ្ឌា។ សារព័ត៌មានCNAបានឲ្យដឹងថា៖ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសរបស់អាមេរិក បានចេញអាជ្ញាបណ្ណទាក់ទងនឹងប្រេងរុស្ស៊ី ដោយអនុញ្ញាតឱ្យចែកចាយនិងលក់ប្រេងដែលមានប្រភពដើមមកពីប្រទេសរុស្ស៊ី ដែលផ្ទុកនៅលើនាវាគិតត្រឹមថ្ងៃទី០៥ខែមីនាឆ្នាំ ២០២៦ ទៅកាន់ប្រទេសឥណ្ឌា។ ប្រតិបត្តិការទាំងនោះ ត្រូវបានអនុញ្ញាតរហូតដល់ដើមខែមេសាឆ្នាំ២០២៦។a oil iran russy 

រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិកលោកScott Bessentបាននិយាយថា ការលើកលែងនេះត្រូវបានចេញដើម្បីឱ្យប្រេងអាចបន្តហូរចូលទៅក្នុងទីផ្សារពិភពលោក។ លោកបានបង្ហោះនៅលើបណ្តាញសង្គមX ថា វិធានការរយៈពេលខ្លីដោយចេតនានេះនឹងមិនផ្តល់អត្ថប្រយោជន៍ហិរញ្ញវត្ថុសំខាន់ៗ ដល់រដ្ឋាភិបាលរុស្ស៊ីទេ ព្រោះវាអនុញ្ញាតតែប្រតិបត្តិការដែលពាក់ព័ន្ធនឹងប្រេងដែលជាប់គាំងនៅលើសមុទ្ររួចហើយប៉ុណ្ណោះ។ លោកបន្ថែមថា ការលក់ទៅឱ្យប្រទេសឥណ្ឌានឹងជួយសម្រាលសម្ពាធ ដែលបណ្តាលមកពីការប៉ុនប៉ងរបស់អ៊ីរ៉ង់ នៅក្នុងការយកប្រេងធ្វើជាចំណាប់ខ្មាំង។

នៅក្នុងការសងសឹកនឹងអាមេរិកអ៊ីស្រាអែលដែលវាយប្រហារខ្លួន អ៊ីរ៉ង់បានវាយប្រហារធ្វើឱ្យរំខានដល់ការដឹកជញ្ជូនកាត់តាមច្រកសមុទ្រHormuz ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនថាមពលសកល។ សង្រ្គាមផ្លូវទឹកនេះ បានបិទចរន្តប្រេង និងឧស្ម័នសំខាន់ៗនៅមជ្ឈិមបូព៌ា មិនឱ្យចរាចរណ៍លើទីផ្សារពិភពលោក។ ដូច្នេះ បានបង្កផលប៉ះពាល់លើវិស័យប្រេង ស្របពេលដែលប្រេងនៅរុស្ស៊ីស្ថិតក្រោមការរឹតបន្តឹងលើការនាំចេញស្រាប់។

ទូរសទស្សន៍បារាំង២៤ថ្ងៃទី៧មិនា(France 24)បានឲ្យដឹងថាកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ពួកគេកំពុងរង់ចាំកងកម្លាំងអាមេរិកអមដំណើរនាវាឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលជាផ្លូវទឹកយុទ្ធសាស្ត្រមួយដែលចរាចរណ៍នៅតែជាប់គាំង ខណៈដែលសង្គ្រាមក្នុងតំបន់កំពុងឆាបឆេះ។

អ្នកនាំពាក្យកងឆ្មាំបដិវត្តន៍ លោក Ali Mohammad Naini បានមានប្រសាសន៍បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងថាមពលអាមេរិកបានប្រកាសថា កងទ័ពជើងទឹកកំពុងរៀបចំអមដំណើរនាវាឆ្លងកាត់ច្រកសមុទ្រ «ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Fars លោក Naini បានមានប្រសាសន៍ថា «យើងសូមណែនាំថា មុនពេលធ្វើការសម្រេចចិត្តណាមួយ អាមេរិកត្រូវចងចាំពីអគ្គីភ័យនៃកប៉ាល់ដឹកប្រេងដ៏ធំរបស់អាមេរិកឈ្មោះ Bridgeton ក្នុងឆ្នាំ 1987 និងកប៉ាល់ដឹកប្រេងដែលទើបតែត្រូវបានវាយប្រហារថ្មីៗនេះ»។a oil iran