» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1240 នាក់

ម្សិលមិញ 34475 នាក់

សរុប 21082766 នាក់

ឆ្នាំ​២០២៤ ប្រជាពលរដ្ឋ​កម្ពុ​ជាជាង ៥​លាន​នាក់ ជ​ម្ពា​ក់​ប្រាក់​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជិត ៦០​ពាន់​លាន​ដុល្លារ


​ភ្នំពេញ​៖ យោងតាម​របាយការណ៍​របស់​ការ​រិ​យា​ល័យ​ព័ត៌មាន​ឥណទាន (CBC) បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​មាន​ជាង ៥​លាន​នាក់ បាន​ប្រើប្រាស់​ឥណទាន​មាន​ទឹកប្រាក់​ជិត ៦០​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០២៤​។​
​បើតាម CBC ការផ្តល់​ឥណទាន​ទាំងនេះ​មាន​រាជធានី​ខេត្ត​ចំនួន​៣ ដែល​ប្រើប្រាស់​ឥណទាន​ច្រើនជាងគេ គឺ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តសៀមរាប ដោយ​ស្រូប​ចំណែក ៦០% នៃ​សមតុល្យ​ឥណទាន​សរុប​។​a bank k  

​របាយការណ៍​ឲ្យ​ដឹងថា «​សមតុល្យ​ឥណទាន​នៅក្នុង​ឆ្នាំ​២០២៤ មាន​ចំនួន​សរុប ២៣៦ ៤២៩ ២៦៦​លាន​រៀល (​ប្រហែល​៥៨​ពាន់​លាន​ដុល្លារ​) ដែលមាន​ប្រជាជន​ប្រើប្រាស់​ចំនួន ៥.០៤​លាន​នាក់ នៅក្នុង​២៥ រាជធានី​ខេត្ត​»​។​
​នៅ ក្នុងនោះ​រាជធានី​ភ្នំពេញ​មាន បរិមាណ​ឥណទាន​ច្រើនជាងគេ​ចំនួន ១១៩ ០២១ ៩៤៧​លាន​រៀល ស្មើនឹង​៥០% នៃ​សមតុល្យ​ឥណទាន​ទូទាំងប្រទេស ដោយមាន​អ្នក​ខ្ចីប្រាក់​សរុប​ចំនួន ៦៩.៦​ម៉ឺន​នាក់​។ បន្ទាប់មក គឺ​ខេត្តកណ្តាល​មាន​បរិមាណ​ឥណទាន​ចំនួន ១២ ៦៩៧ ៦៤៩​លាន​រៀល ស្មើនឹង​៥​ភាគរយ នៃ​សមតុល្យ​ឥណទាន​ទូទាំងប្រទេស និង​មាន​អ្នក​ខ្ចីប្រាក់​សរុប​ចំនួន ៣៩.៤​ម៉ឺន​នាក់​។ ខេត្តសៀមរាប គឺជា​ខេត្ត​បន្ទាប់​ដែលមាន​បរិមាណ​ឥណទាន​ខ្ពស់​លំដាប់​ទី​៣ គឺ​ប្រមាណ ១០ ៣០៧ ៣៥៨​លាន​រៀល ស្មើនឹង ៤%​នៃ​សមតុល្យ​ឥណទាន​ទូទាំងប្រទេស និង​មាន​អ្នក​ខ្ចីប្រាក់​សរុប​ចំនួន ៣២.៤ ម៉ឺន​នាក់​។ ចំណែក​ខេត្ត​ដែលមាន​បរិមាណ​ឥណទាន​ទាប ជាងគេ​ចំនួន​៣​មានដូចជា ខេត្តមណ្ឌលគិរី ខេត្ត​ប៉ៃលិន និង​ខេត្ត​កែប​។​

​សម្រាប់​ការប៉ាន់ស្មាន​អំពី​ទំហំ​ទីផ្សារ​វិញ គិត​ត្រឹម​ចុងឆ្នាំ​២០២៤ អត្រា​នៃ​អ្នកប្រើប្រាស់​ឥណទាន​លក្ខណៈ​បុគ្គល​ជា​មធ្យម ក្នុង​ខេត្ត​នីមួយៗ​មាន​ប្រមាណ ៥១%​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ដែលមាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើងទៅ​ខេត្ត​ចំនួន​៣ ដែលមាន​អត្រា​ប្រើប្រាស់​ឥណទាន​ច្រើនជាងគេ​គឺ ខេត្តកំពង់ស្ពឺ ៦៥%, ខេត្តស្វាយរៀង ៦៤% និង​ខេត្តកំពង់ធំ ៦០% ខេត្ត​ចំនួន​២ ដែល​នៅមាន​អត្រា​អ្នកប្រើប្រាស់​ឥណទាន​ទាប គឺ​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ត្បូងឃ្មុំ​។​
​បើ​មើល​ទៅលើ​គុណភាព​ឥណទាន​វិញ ជារួម​អត្រា​នៃ​ការសង​ត្រឡប់​យឺត​លើសពី​៩០​ថ្ងៃ មាន​ចំនួន​៦.០៣% ត្រឹម​ចុងឆ្នាំ​២០២៤​។​

​ប្រភព​ដដែល​បញ្ជាក់ថា រូបវន្តបុគ្គល និង​ក្រុមហ៊ុន ឬ​សហគ្រាស​មាន​ប្រហែល ៧៦% ដែលមាន​កម្ចី​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​តែ​១ នៅ​ទូទាំងប្រទេស​។ អតិថិជន​លក្ខណៈ​បុគ្គល និង​ក្រុមហ៊ុន ឬ​សហគ្រាស​មាន​ទំនាក់ទំនង​ខ្ចី​ជាមួយ ២​ស្ថាប័ន មាន​អត្រា​ប្រមាណ ២០% ហើយ​ជាមួយ​៣​ស្ថាប័ន​មាន​ប្រហែល ៤%​។ ខេត្ត​ត្បូងឃ្មុំ ខេត្តមណ្ឌលគិរី និង​ខេត្ត​កែប មាន​អត្រា​អ្នក​ខ្ចីប្រាក់​តែ​ពី ១​ស្ថាប័ន ខ្ពស់​ជាងគេ​លើសពី ៨០% ដែលជា​អត្រា​មួយ​ល្អ​៕money loan 2024 
​