» ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់! » នាវាទេសចរណ៍លំដាប់អន្តរជាតិ ឈ្មោះ Villa Vie Odyssey (វីឡា វី អូឌីសេ) របស់ក្រុមហ៊ុនសហរដ្ឋអាម៉េរិក ជាប់គាំងនៅកំពង់ផែខេត្តព្រះសីហនុ ដោយសារសាំងឡើងថ្លៃ » ខួប៧០ឆ្នាំនៃទំនាក់ទំនាក់ទំនងការទូតកម្ពុជានិងសហពន្ធ័រុស្ស៊ីប្រកាសពីការពង្រឹងកិច្ចសហប្រតិបត្តិការ! » សម្តេចធិបតី ងឿងឆ្ងល់ ហេតុអ្វីអ្នកនយោបាយក្រៅប្រទេស មិនផ្សាយព័ត៌មាន ដែលថៃបញ្ជាក់ពីបាត់បង់ដី ១៣៨ហិកតា នៅចន្លោះបង្គោលព្រំដែនលេខ៥២-៥៩អ៊ុំសំអានសួរថាតើថៃវាសុខចិត្តកាត់ដីឲ្យខ្មែរ?! » លេខាធិការដ្ឋានយោធាភូមិភាគ៤កម្ពុជាជួបភាគិភូមិភាគ២ថៃជួបជជែកគ្នារឿងគ្នារឿងជម្រុងការអនុវត្តន៍កិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃ២៧ធ្នូ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស Aអះអាងពីការខំពង្រឹងគុណភាពសិក្សា » លោកមាសសារ៉ាអ្នកាសែតអនឡាញត្រូវតុលាការខេត្តកណ្តាលគម្រាម!? » កិច្ចសហការអាមេរិក និងកម្ពុជា បង្ក្រាបបានការជួញដូរគ្រឿងញៀន ដោយរឹបអូសមេតំហ្វេតាមីនជិត ៩៧៩គីឡូក្រាម និងឃាត់ខ្លួនមនុស្ស ៨នាក់ » ក្រុងសៀមរាបនឹងមានកម្មវិធីអបអរបុណ្យអុំទូកសំពះព្រះខែរ » មានជនបរទេសមកសម្ងំក្នុងស្រុកខ្មែរធ្វើសកម្មភាពប្រព្រឹត្តបទល្មើសមានការឆបោកតាមប្រពន្ធ័បច្ចេកវិទ្យារាប់ម៉ឺននាក់នាពេលកន្លងមក » សមត្តកិច្ចចុះបង្ក្រាបការជ្រើសរើសខុសច្បាប់សម្រាប់កេងប្រវ័ញ្ចន៍ និងអន្តរការរវាងអ្នកសុំកូន និងស្រីស៉ីឈ្នួលពរពោះ » បន្ទាប់ពីថៃបដិសេធក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ទាត់ចោលការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ  » ៩ខែ ដើមឆ្នាំ​២០២៨មានមនុស្សជាង១ពាន់​នាក់ស្លាប់ដោយសារគ្រោះថ្នាក់​ចរាចរណ៍​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 27968 នាក់

ម្សិលមិញ 21744 នាក់

សរុប 20894940 នាក់

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ

 

 

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសគាំទ្រ និងឯកភាពតាមសំណើសុំរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្នុងការពិនិត្យសម្រេចអនុញ្ញាតគោលការណ៍លើកលែងការប្រមូលថ្លៃភាស៊ីពីសេវាដឹកជញ្ជូន ដែលរួមមាន រថយន្តដឹកទំនិញ រថយន្តដឹកអ្នកដំណើរ និងរថយន្តទេសចរណ៍ ដែលធ្វើដំណើរឆ្លងកាត់តាមបណ្តារាជធានី-ខេត្ត ដោយមិនចូលប្រើប្រាស់ចំណត។a car good tax 

លិខិតរបស់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ការប្រមូលថ្លៃភាស៊ីពីយានយន្តដឹកជញ្ជូនដែលគ្រាន់តែធ្វើដំណើរឆ្លងកាត់តាមផ្លូវសាធារណៈ ដោយមិនមានតម្រូវការប្រើប្រាស់ចំណត គឺមិនសមស្របនឹងលក្ខណៈនៃសេវាដឹកជញ្ជូនទូទៅឡើយ។

ក្រសួងបានបញ្ជាក់ថា អនុលោមតាមសារាចរណែនាំលេខ ០០៧ សហវ.ស.រ.ណ.អទច ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ការធ្វើអាជីវកម្មភាស៊ីលើចំណតយានយន្តទូទាំងប្រទេស និងនៅតាមច្រកព្រំដែន ត្រូវហាមឃាត់ជាដាច់ខាតចំពោះសកម្មភាពមួយចំនួន រួមមាន៖

១. ការដាក់រនាំងនៅតាមផ្លូវសាធារណៈ ឬច្រកទ្វារព្រំដែន ដើម្បីទារថ្លៃភាស៊ីពីយានយន្តដឹកអ្នកដំណើរ និងដឹកទំនិញដែលធ្វើដំណើរឆ្លងកាត់។

២. ការស្ទាក់ឃាត់យានយន្តដឹកអ្នកដំណើរ និងដឹកទំនិញដែលឆ្លងកាត់ផ្លូវ ដោយមិនមានតម្រូវការប្រើប្រាស់ចំណត ដើម្បីបង្ខំឱ្យបង់ថ្លៃភាស៊ី។

៣. ការតាំងខ្លួន ឬបន្លំជាមន្ត្រីមានសមត្ថកិច្ចនៅតាមច្រកទ្វារព្រំដែន ដើម្បីបង្ខំអ្នកដឹកជញ្ជូនឱ្យចូលចតក្នុងចំណតរបស់ខ្លួន ទោះបីជាមិនមានតម្រូវការប្រើប្រាស់ចំណតក៏ដោយ។

៤. ការបង្កើតអាជីវកម្មភាស៊ីចំណតយានយន្តនៅតាមច្រកទ្វារព្រំដែន ដែលបង្កឧបសគ្គដល់ការបំពេញភារកិច្ចរបស់អង្គភាពគយ និងរដ្ឋាករ ជាពិសេសការសម្រួលពាណិជ្ជកម្ម លំហូរទំនិញនាំចេញ-នាំចូល និងការប្រមូលចំណូលចូលថវិការដ្ឋ។

ក្នុងន័យនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសង្កត់ធ្ងន់ថា ភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តអនុវត្តតាមសារាចរណែនាំខាងលើឱ្យបានខ្ជាប់ខ្ជួន ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងធានាថា ការប្រមូលថ្លៃភាស៊ីចំណតយានយន្តប្រព្រឹត្តទៅស្របតាមបទប្បញ្ញត្តិជាធរមាន។

វិធានការនេះមានគោលបំណងទប់ស្កាត់ការយកថ្លៃភាស៊ីដោយមិនត្រឹមត្រូវពីយានយន្តដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ អ្នកដំណើរ និងលំហូរពាណិជ្ជកម្មនៅកម្ពុជា៕a car good tax a car good tax1