» ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់! » នាវាទេសចរណ៍លំដាប់អន្តរជាតិ ឈ្មោះ Villa Vie Odyssey (វីឡា វី អូឌីសេ) របស់ក្រុមហ៊ុនសហរដ្ឋអាម៉េរិក ជាប់គាំងនៅកំពង់ផែខេត្តព្រះសីហនុ ដោយសារសាំងឡើងថ្លៃ » ខួប៧០ឆ្នាំនៃទំនាក់ទំនាក់ទំនងការទូតកម្ពុជានិងសហពន្ធ័រុស្ស៊ីប្រកាសពីការពង្រឹងកិច្ចសហប្រតិបត្តិការ! » សម្តេចធិបតី ងឿងឆ្ងល់ ហេតុអ្វីអ្នកនយោបាយក្រៅប្រទេស មិនផ្សាយព័ត៌មាន ដែលថៃបញ្ជាក់ពីបាត់បង់ដី ១៣៨ហិកតា នៅចន្លោះបង្គោលព្រំដែនលេខ៥២-៥៩អ៊ុំសំអានសួរថាតើថៃវាសុខចិត្តកាត់ដីឲ្យខ្មែរ?! » លេខាធិការដ្ឋានយោធាភូមិភាគ៤កម្ពុជាជួបភាគិភូមិភាគ២ថៃជួបជជែកគ្នារឿងគ្នារឿងជម្រុងការអនុវត្តន៍កិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃ២៧ធ្នូ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស Aអះអាងពីការខំពង្រឹងគុណភាពសិក្សា » លោកមាសសារ៉ាអ្នកាសែតអនឡាញត្រូវតុលាការខេត្តកណ្តាលគម្រាម!? » កិច្ចសហការអាមេរិក និងកម្ពុជា បង្ក្រាបបានការជួញដូរគ្រឿងញៀន ដោយរឹបអូសមេតំហ្វេតាមីនជិត ៩៧៩គីឡូក្រាម និងឃាត់ខ្លួនមនុស្ស ៨នាក់ » ក្រុងសៀមរាបនឹងមានកម្មវិធីអបអរបុណ្យអុំទូកសំពះព្រះខែរ » មានជនបរទេសមកសម្ងំក្នុងស្រុកខ្មែរធ្វើសកម្មភាពប្រព្រឹត្តបទល្មើសមានការឆបោកតាមប្រពន្ធ័បច្ចេកវិទ្យារាប់ម៉ឺននាក់នាពេលកន្លងមក » សមត្តកិច្ចចុះបង្ក្រាបការជ្រើសរើសខុសច្បាប់សម្រាប់កេងប្រវ័ញ្ចន៍ និងអន្តរការរវាងអ្នកសុំកូន និងស្រីស៉ីឈ្នួលពរពោះ » បន្ទាប់ពីថៃបដិសេធក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ទាត់ចោលការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ  » ៩ខែ ដើមឆ្នាំ​២០២៨មានមនុស្សជាង១ពាន់​នាក់ស្លាប់ដោយសារគ្រោះថ្នាក់​ចរាចរណ៍​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 20999 នាក់

ម្សិលមិញ 37278 នាក់

សរុប 20940783 នាក់

រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន

 

ភ្នំពេញ៖ បុរសអ្នកជិះម៉ូតូម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីត្រូវរថយន្តម៉ាក Range Rover បុកយ៉ាងពេញទំហឹង នៅ វេលាម៉ោងប្រមាណ ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ស្ថិតតាមបណ្ដោយផ្លូវបេតុង ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។a car raeng kill5 

តាមសេចក្តីរាយការណ៍ រថយន្តបង្កបានបើករត់គេចទាំងបែកកង់ និងខូចខាតផ្នែកខាងមុខ រហូតដល់ផ្លូវជាតិលេខ៦ ហួសស្ពានទី៧។ ក្រោយមក ប្រជាពលរដ្ឋបានប្រទះឃើញ និងរាយការណ៍ទៅសមត្ថកិច្ច ខណៈផ្លាកលេខរថយន្តត្រូវបានដោះចេញ ហើយអ្នកពាក់ព័ន្ធបានរត់គេចខ្លួនបាត់។ទោះជាយ៉ាងណាគេនៅស្គាល់ស្លាកលេខឡានដដែលថាជារថយន្តអ្នកលក់អនឡាញ JJ CHING ។

សូមជម្រាបថា រថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Rang Rover ពាក់ផ្លាកលេខកម្ពុជា JJ.CHING ដែលជាកម្មសិទ្ធិរបស់ស្ដ្រីអ្នកលក់អនឡាញម្នាក់ឈ្មោះ សៅ លីឈីង (Sao LyChhing) ម្ចាស់ផលិតផលគ្រឿងសំអាង បានបុកជាមួយម៉ូតូមួយគ្រឿង បណ្ដាលឲ្យអ្នកបើកបរស្លាប់ភ្លាមៗ រួចអ្នកបើករថយន្ដបានព្យាយាមរត់គេចខ្លួន និងដោះផ្លាកលេខយកទៅផ្លុងចោល។

សេចក្ដីរាយការណ៍បានឲ្យដឹងថា រថយន្ដបង្កហេតុខាងលើ គឺជាកម្មសិទ្ធិរបស់ស្ដ្រីម្ចាស់ផលិតផលអនឡាញដែលគេតែងហៅថា J CHING តែគេមិនដឹងថាអ្នកណាជាអ្នកបើក រថយន្ដនោះទេ បានទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាក SUZUKI NEX ពាក់ផ្លាកលេខកែប 1B-6378 បណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ។ ប៉ុន្ដែអ្នកបើកបររថយន្ដមិនបញ្ឈប់នោះទេ ពោលព្យាយាមបានរត់គេចចេញពីកន្លែងកើតហេតុ និងយករថយន្ដទៅផ្លុងចោល។

ករណីនេះលោក ហេង រតនា ស្នងការរងទទួលផែនចរាចរណ៍ រាជធានីភ្នំពេញក៏ដូចជាស្នងការលោកឧត្តមសេនីយ៍ជួនណារិន្ទបាន ប្រកាសអោយម្ចាស់រថយន្តដែលពាក់ស្លាកលេខ កម្ពុជាJJ Ching ដែលបុកជនរងគ្រោះស្លាប់កាលពីរយប់មិញចូលខ្លួនមកស្នងការជាបន្ទាន់ដោយកុំព្យាយាមគេចវេស រហូតមកដល់ម៉ោងនេះម្ចាស់រថយន្តមិនទាន់ចូលខ្លួននៅឡើយទេ។ លោក ហេង រតនា លោកបានបញ្ជាក់ថាបច្ចុប្បន្នកម្លាំងរបស់លោកកំពុងតែស្រាវជ្រាវតាមCameraសុវត្ថិភាពយ៉ាងយកចិត្តទុកដាក់ដើម្បីអោយច្បាស់ថារថយន្តខាងលើអ្នកណាជាអ្នកបើកបរ ដើម្បីលោកកងសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប។ទោះជាយ៉ាងណាករណីនេះជនបង្កបានបង្ហោះតាមហ្វេសប៊ុកសន្យាដោះស្រាយផងដែរ។បើតាមរូបភាពសពជនរងគ្រោះជាជនក្រីក្ររស់នៅកក្រោមដំបូលផ្ទះឈើចាស់មួយ។a car raeng kill a car raeng kill1 a car raeng kill2 a car raeng kill3 a car raeng kill4