» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 32083 នាក់

ម្សិលមិញ 29590 នាក់

សរុប 21074249 នាក់

នាយករដ្ឋមន្ត្រី ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ ត្រួតពិនិត្យ​ឱ្យបាន​ច្បាស់ កុំ​ឱ្យមាន​ការនាំ​ទំនិញ​មក​វាយ​ផ្លាក​ផលិត​នៅ​កម្ពុជា ហើយ​នាំចេញ


​ព្រះសីហនុ​៖ ក្នុងឱកាស​ដែល ជួប​សំណេះសំណាល​មួយ​មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែល​កំពុង​បម្រើ​ការងារ នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២៥​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ត្រួតពិនិត្យ និង​គ្រប់គ្រង​ឱ្យបាន​ច្បាស់ ដើម្បី​កុំឱ្យ​មានការ​នាំ​ទំនិញ មក​វាយ​ផ្លាក​ផលិត​នៅ​កម្ពុជា ហើយ​នាំចេញ​។​a manet port 

​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់ ថា «​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​មន្ដ្រី​នៅ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ទាំង​ក្រសួងពាណិជ្ជកម្ម ទាំង​គយ ទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​អនុវត្ដ​គោលការណ៍​ត្រួតពិនិត្យ ការនាំចេញ​ឲ្យ​បាន​កាន់តែ​សុ​ក្រឹត្យ​»​។​
​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​សូម​ឲ្យ​ស្ថាប័ន​ដែល​អនុវត្ដ ត្រូវ​រឹត​ប​ន្ដិ​ត​នីតិវិធី នៅក្នុង​ការត្រួតពិនិត្យ ទោះបីជា​ឯកសារ​ច្រើនជាង​មុន តែ​ធ្វើយ៉ាងណា​ព​ន្លឿ​ន ឬក៏​បង្កើន​មន្ដ្រី​ក្នុង​ការធ្វើការងារ ដើម្បី​ព​ន្លឿ​ន​ល្បឿន​ក្នុង​ការនាំចេញ កុំ​មានការ​រាំងស្ទះ ឬ​មាន​ភាពយឺតយ៉ាវ និង​មាន​ប្រសិទ្ធភាព ដើម្បី​ឈ្នះ​ឈ្នះ​ទាំងអស់គ្នា​។​

​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​បង្ហាញ​ទិន្នន័យ ដែល​បាន​ស្រាវជ្រាវ​ឲ្យ​ដឹងថា ឆ្នាំ​២០២៤ អាមេរិក មាន​ឱនភាព​ពាណិជ្ជកម្ម (​នាំចេញ​តិច​នាំចូល​ច្រើន​) ជាមួយ​ប្រទេស​ជាង​១០០​ប្រទេស​។ ចិន អតិរេក​១៥០​ប្រទេស នាំចេញ​ចេញ​ច្រើន នាំចូល​តិច​។ ចិន នាំចេញ​ផលិតផល​សំរេច និង​វត្ថុធាតុដើម​។​​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា អាមេរិក​នាំចូល​ច្រើន ព្រោះ​អាមេរិក ចំណាយ​លើ​ការទិញ​ច្រើន ខណៈ​ចិន​ផ្អែកលើ​ការផលិត និង​នាំចេញ​។​
​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​៣០​មេសា​ក្រសួងពាណិជ្ជកម្ម បានដាក់​ចេញ​នូវ​ប្រកាស​ថ្មី​មួយ​របស់ខ្លួន ដើម្បី​ពង្រឹង​យន្តការ​ត្រួតពិនិត្យ​ការប្រើប្រាស់​វត្ថុធាតុដើម និង​សមាសភាគ​តម្លៃ​ក្នុងស្រុក ដើម្បី​ធានាបាន​នូវ​តម្លាភាព និង​អនុលោមភាព​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​វិធាន​ដើមកំណើត​ទំនិញ និង​វិធាន​ដើមកំណើត​ទំនិញ​របស់​សហរដ្ឋ​អាម៉េរិក​។​

​ប្រកាស ស្តីពី នីតិវិធី​ក្នុងការ​ស្នើសុំ និង​ការចេញ​លិខិតអនុញ្ញាត​បញ្ជាក់​ដើមកំណើត​ទំនិញ សម្រាប់​ការនាំចេញ​ទំនិញ​មួយចំនួន ទៅកាន់​ទីផ្សារ​សហរដ្ឋ​អាម៉េរិក របស់​ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់ថា ការពង្រឹង​យន្តការ​ត្រួតពិនិត្យ​នេះ គឺ​បង្ការ​និង​ទប់ស្កាត់​ការ​ក្លែងបន្លំ ដើមកំណើត​ទំនិញ​។​​ប្រកាស​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​ផលិតករ និង​/​ឬ​អ្នក​នាំចេញ ដែល​ធ្វើការ​នាំចេញ​ទំនិញ​មួយចំនួន​ដែលមាន ដើមកំណើត​នៅ​កម្ពុជា​ទៅកាន់​ទីផ្សារ​សហរដ្ឋ​អាម៉េរិក ដូច​មាន​ក្នុង​ឧបសម្ព័ន្ធ​១ នៃ​ប្រកាស​នេះ​។​

​ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់ថា មុន​ការស្នើសុំ​លិខិតអនុញ្ញាត​បញ្ជាក់​ដើមកំណើត​ទំនិញ ផលិតករ និង​/​ឬ​អ្នក​នាំចេញ ត្រូវ​ស្នើសុំ​ចុះឈ្មោះ​ប្រើប្រាស់ ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម​របស់​ក្រសួងពាណិជ្ជកម្ម តាមរយៈ​គេហទំព័រ https://co.moc.gov.kh/ ។​​ការចេញលិខិត​អនុញ្ញាត​បញ្ជាក់​ដើមកំណើត​ទំនិញ​លើកដំបូង​សម្រាប់​មុខទំនិញ ជា​កម្មវត្ថុ​នៃ​ការចុះ​ត្រួតពិនិត្យ​អនុលោមភាព​ដើមកំណើត​ទំនិញ​ដល់​អាជីវ​កម្មដ្ឋាន ឬ​ទីតាំង​ផលិត ដោយ​មន្ត្រី​មាន​សមត្ថកិច្ច​នៃ​ក្រសួងពាណិជ្ជកម្ម​៕a manet port eco a port sihanu net a manet port eco1