» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2281 នាក់

ម្សិលមិញ 34475 នាក់

សរុប 21083807 នាក់

មូលហេតុ​ដែល​លោក​ឃ្លាំង​ហួត​បិទ​ផ្សារ​ឡា​គី​រង្វង់​មូល​ជ្រោយចង្វារ​!

 

​ភ្នំពេញ​៖ កាលពីថ្ងៃទី៣មីនា​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ​របស់លោក​ឃ្លាំង​ហួត​បាន ចេញ​សេចក្ដីជូនដំណឹង​មួយ​ទៅដល់​តំណាង ផ្សារ​ទំនើប​ឡាក់​គី​ឱ្យ​ប្ដូរ​ទីតាំង​ថ្មី ដោយ​ថា​ទីតាំង​ថ្មី​នៅ​រង្វង់​មូល​ជ្រោយចង្វារ​នេះ​មិន​សមរម្យ មិនអាច​ឲ្យ​ធ្វើ​ផ្សារ​ទំនើប​បានទេ​ព្រោះ គ្មាន​កន្លែង​ចត​យានយន្ត​ត្រឹមត្រូវ ។a luckky1

សេចក្ដីជូនដំណឹង​នេះ​បាន​បង្កឱ្យមាន​ការចាប់​អារម្មណ៍រ​ងឿងឆ្ងល់​ពី​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កដោយ​គេ​បាន​លើក​ជា​សំណួរ​ថា ហេតុអ្វី​បានជា​មិន​ឃាត់​តាំងពី​ដំបូង​? ។​

​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ​បានធ្វើការ​បកស្រាយ​ចម្ងល់​នៅក្នុង Comment យ៉ាង​ដូច្នេះ​ថា​៖
​ទី​១- ទីតាំង​ខាងលើ​មាន​លិខិតអនុញ្ញាត​សាងសង់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ ចំណុច​នេះ​សូមបញ្ជាក់ថា លិខិតអនុញ្ញាត​សាងសង់​ជាទូទៅ​គេ​ប្រើ​សម្រាប់​ការសាងសង់​សំណង់​អ្វីមួយ ដូចជា សំណង់​លំនៅដ្ឋាន អគារ​ស្នាក់នៅ​រួម សណ្ឋាគារ រោង​ដែក ការិយាល័យ ផ្សារ​ទំនើប ។​ល​។ ប៉ុន្តែ​លិខិតអនុញ្ញាត​សាងសង់​មិនមែនជា​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម​នោះទេ​។​

​ទី​២- យើង​និយាយ​អំពី​ការសុំច្បាប់​អនុញ្ញាត​ទីតាំង​ប្រកប​អាជីវកម្ម​វិញ ប្រសិនបើ​ទីតាំង​នោះ​មានច្បាប់​សាងសង់​ហើយ ចឹ​ង​ម្ចាស់​ត្រូវដាក់​ពាក្យស្នើសុំ​ច្បាប់​អនុញ្ញាត​បើក​ទីតាំង​ប្រកប​អាជីវកម្ម ដោយ​បំពេញបែបបទ​ស្នើសុំ​ដោយមាន​ការចុះហត្ថលេខា​ពី​ចៅសង្កាត់ ចុះហត្ថលេខា​អភិបាលខណ្ឌ និង​ចុងក្រោយ ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ សម្រេច និង​ចេញ​លិខិតអនុញ្ញាត ហើយ​ការអនុញ្ញាត​ច្បាប់​ទីតាំង​ជាទូទៅ​មាន​សុពលភាព ០១​ឆ្នាំ និង​ត្រូវ​ស្នើសុំ​បន្ត​ជា​រៀងរាល់ឆ្នាំ មុនពេល​ផុត​សុពលភាព​នៃ​លិខិតអនុញ្ញាត​។​

​ដោយឡែក​សម្រាប់​ផ្សារ​ទំនើប​ឡាក់​គី​នេះ​វិញ បច្ចុប្បន្នកំពុង​ស្ថិតក្នុង​ដំណាក់កាល​ស្នើសុំ​អនុញ្ញាត​ច្បាប់​ទីតាំង ដែល​ត្រូវ​ចុះហត្ថលេខា​ពី​អភិបាលខណ្ឌ​។ ចំណុច​នេះហើយ​ដែល​រដ្ឋបាល​ខណ្ឌ​ក្នុងនាម​ជា​អាជ្ញាធរ​ដែនដី​មិន​ចុះហត្ថលេខា​បញ្ជូនទៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​មូលហេតុ ទីតាំង​ស្នើសុំ​ប្រកប​អាជីវ​កម្មនេះ គឺ​ពុំ​សមស្រប ព្រោះ​គ្មាន​ចំណត​សម្រាប់​យានយន្ត បញ្ហា​ប្រឈម​ពាក់ព័ន្ធ​សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ ធ្វើឱ្យមាន​ការកកស្ទះ​ចរាចរណ៍ ឬ​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​។​

​ហេតុនេះហើយ​ទើប​រដ្ឋបាល​ខណ្ឌ​ចេញ​សេចក្ដីជូនដំណឹង​ឱ្យ​គាត់​រក​ទីតាំង​ថ្មី​ដែល​សមស្រប​ជាង​។ ក្នុងន័យនេះ​មិនមែន​ឱ្យ​គាត់​រុះរើ​សំណង់​នោះ​ចេញ​វិញ​ទេ ប៉ុន្តែ​អាច​បំ​លែង​ទីតាំង​នោះ​ទៅជា​ការិយាល័យ ទីតាំង​ប្រកប​អាជីវកម្ម ឬ​សេវាកម្ម​ផ្សេងៗ​វិញ ដែល​វា​មិន​ធ្វើឱ្យប៉ះពាល់​ដល់​សន្ដិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ ។a luckky a luckky2 

​