» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 34027 នាក់

ម្សិលមិញ 29590 នាក់

សរុប 21076193 នាក់

ទូត​អូស្ត្រាលី​អរគុណ​កម្ពុជា​ដែល​ប្រើ​ជំនួយ​បាន​ផល​ល្អ​លើ​វិស័យ​កសិកម្ម​

​ភ្នំពេញ​៖ លោក រដ្ឋមន្ត្រី វេ​ង សាខុន និង​លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះ​រា ជាណា​ចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ និង ពិគ្រោះ​យោបល់​លើ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដែល​នឹង​រួមបញ្ចូល​ផងដែរ​អំពី​និរន្តរភាព នៃ​វិស័យ​កសិកម្ម​។a aus  veng1 

​ជំនួប នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២១,​លោក​ឯកអគ្គរាជទូត​អូស្ដ្រាលី​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ​របស់លោក​មរ​ដ្ឋ​មន្ត្រី ថ្នាក់ដឹកនាំ​ក្រសួង អគ្គនាយកដ្ឋាន និង​មន្ត្រី​ជំនាញ​គ្រប់​ជាន់ថ្នាក់​ធ្វើ​ឲ្យ​ការអនុវត្ត​គម្រោង ឬ​កម្មវិធី​ដែលជា​ជំនួយ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​សម្រេច​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​ដូច​ការគ្រោងទុក ហើយ​សម​ទ្ធិ​ផល​នេះ​បាននិងកំពុង​ចូលរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​នាពេល​បច្ចុប្បន្ន​។


​លោក​ទូត​បាន​ថ្លែងថា ជាក់ស្តែង កម្មវិធី CAVAC បានរួម​ចំណែក​ជំរុញ​ផលិតកម្ម​ស្បៀង​តាមរយ​:​ការលើកកម្ពស់​គុណភាព​គ្រាប់ពូជ​ដំណាំ ការធ្វើ​ពិពិធ​កម្ម​កសិកម្ម ការកែលម្អ​ខ្សែ​ច្រវាក់​តម្លៃ ការផ្តល់​ធាតុ​ចូល​កសិកម្ម ទីផ្សារ​កសិផល និង​ការកែលម្អ​ប្រព័ន្ធ​ស្រោចស្រព ជំងឺ​ដំឡូង​មី សត្វល្អិត​ចង្រៃ ក្នុង​គោលបំណង​បង្កើន​ផលិតភាព និង​ប្រាក់ចំណូល របស់​គ្រួសារ​កសិករ​ខ្នាតតូច និង​ពាណិជ្ជកម្ម​ស្រូវ​-​អង្ករ បន្លែ ចិញ្ចឹមសត្វ និង​ដំណាំ​ផ្សេងៗ​ទៀត​។

​ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់ជូន​ថា​រដ្ឋាភិបាល​អូស្ត្រាលី​នឹង​នៅតែ​ជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស និង​ជាពិសេស​ការលើកកម្ពស់​ផលិតកម្ម​ស្បៀង​ស្រប​ពេលដែល​កម្ពុជា ក៏​ដូច​ពិភពលោក​កំពុង​ប្រឈម និង​ក្រោយពេល​បញ្ហា​កូ​វីដ​-១៩ ត្រូវបាន​បញ្ចប់​។

លោក រដ្ឋមន្ត្រី វេ​ង សាខុន​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​អូស្ត្រាលី ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ស្តារ កសាង និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា ក្នុងនោះ​ក៏មាន​វិស័យ​កសិកម្ម តាមរយ​:​គម្រោង​កម្មវិធី​អភិវឌ្ឍ ការ​ស្រាវ ជ្រាវ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​មួយ​នេះ​ឲ្យ​មានការ​រីកចម្រើន​ជា​បន្ត​បន្ទាប់ពី​ប្រទេស​អសន្តិសុខ​ស្បៀង មកជា​ប្រទេស​ផលិត​ស្បៀង​បាន​គ្រប់គ្រាន់ និង​ឈាន​ទៅជា​ប្រទេស​នាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ ៕a aus veng1 a aus veng2 
​