» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11541 នាក់

ម្សិលមិញ 11560 នាក់

សរុប 21117823 នាក់

រដ្ឋមន្ត្រី​ធនធានទឹក​ចុះ​ពិនិត្យ​ការដ្ឋាន​ប្រឡាយទឹក​ការពារ​លិច​ភ្នំពេញ​!

​ភ្នំពេញ​៖​លោក​រដ្ឋមន្ត្រី​ធន​ធាំ​ន​ទឹក ថោ ជេដ្ឋា​អមដោយ​មន្ត្រី​ជំនាញ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ ២០២៤​បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​ជីក​ស្តារ​ប្រឡាយ​មេ​៩៦​ស្ថិតក្នុង​សង្កាត់​កំពង់​សំណាញ់ សង្កាត់​ព្រែក​ហូរ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល នៃ​គម្រោង​ដោះ​ទឹក និង​ពង្វាង​ទឹកជំនន់​ទឹកភ្លៀង ចេញពី​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ។a tho jetha1 

​លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា ដោយមាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានធ្វើ​គម្រោង​ផែនការ​ដ៏​ធំ ដើម្បី​ដោះ​ទឹកជំនន់​ទឹកភ្លៀង​រដូវវស្សា​ចេញពី​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ដែល​តែងតែ​កើត​មាននៅ​រដូវប្រាំង​ដល់​តំបន់​ជុំវិញ រួមមាន​ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និង​ខេត្តតាកែវ ប្រកបដោយ​ស័ក្តិសិទ្ធិ​ភាព និង​និរន្តរភាព​។​​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ឲ្យ​ដឹងថា​៖ ការងារ​ជីក​ស្តារ​ប្រឡាយ​មេ ៩៦ ប្រវែង ៣៤​គីឡូម៉ែត្រ និង​មានមុខ​កាត់​ទទឹង​ពី​៨០ ទៅ​១០០​ម៉ែត្រ ជា​ផ្នែក​មួយ​នៃ​គម្រោង​ប្រព័ន្ធ​រំដោះ​ទឹក និង​ពង្វាង​ទឹកជំនន់​ទឹកភ្លៀង​សម្រាប់​បញ្ចៀស​ការ​ជន់​លិច​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ និង​តំបន់​រណប​។ រដ្ឋមន្ត្រី​ខ​ធន​ធាំ​ន​ទឹក​ឱ្យដឹងថា ផលប្រយោជន៍​ប្រឡាយ​មេ​៩៦ គឺជា​ប្រព័ន្ធ​រំដោះ​ទឹក​មួយ​ដ៏​សំខាន់​ចេញពី​ក្រុង​តាខ្មៅ ចេញពី​ស្ទឹង​ព្រែ​ត្នោត និង​តំបន់​ជុំវិញ​ព្រលានយន្តហោះ​ថ្មី ធ្វើយ៉ាងណា​ដោះ​ទឹក​ទាំងនោះ​តាម​ប្រឡាយ​៩៦ ឆ្ពោះទៅកាន់​ទន្លេបាសាក់ បឹង​ជើង​លោង ចេញទៅ​ព្រែក​គង់ ព្រែក​អំបិល និង​ធ្លាក់​ទៅ​សមុទ្រ​។​​គិត​មកដល់ពេលនេះ​ការងារ​ជីក​ស្តារ​ប្រឡាយ​មេ​៩៦ សម្រេចបាន​ប្រមាណ ៣៥%​។​

​គួរ​បញ្ជាក់ថា គម្រោង​ប្រព័ន្ធ​រំដោះ​ទឹកជំនន់​ទឹកភ្លៀង​សម្រាប់​បញ្ចៀស​ការ​ជន់​លិច​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ត្រូវអនុវត្ត​ជា​បី​ជំហាន ក្នុងនោះ​គម្រោង​ការងារ​ដែល​ត្រូវអនុវត្ត​មាន ទី​១)​ការងារ​កែលម្អ​ស្ទឹងតូច​ប្រវែង ៥១​គីឡូម៉ែត្រ ស្ថិតក្នុង​ខេត្តកំពង់ស្ពឺ​និង​ខេត្តកណ្តាល ទី​២)​ស្ទឹង​ក្រោម​ទន្លេបាទី​ប្រវែង ៧​គីឡូម៉ែត្រ ស្ថិតក្នុង​ខេត្តកណ្តាល ទី​៣)​ប្រឡាយ​ជើងឯក​បី​ខ្សែ​ប្រវែង ២៧,៥​គីឡូម៉ែត្រ ស្ថិតនៅ​ភាគ​ខាងលិច និង​ខាងត្បូង​រាជធានី​ភ្នំពេញ ទី​៤)​ប្រឡាយ​៥៩ និង​៩០ ប្រវែង ១៨,៨​គីឡូម៉ែត្រ ស្ថិត​ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ទី​៥)​ប្រឡាយ​៩៦ និង​ព្រែក​គង់ ប្រវែង ៣៤​គីឡូម៉ែត្រ ស្ថិតក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ទី​៦)​ព្រែក​ពាម​ស​ត្ថា ប្រវែង ១៨,៧​គីឡូម៉ែត្រ ស្ថិតក្នុង​ខណ្ឌ​ព្រែក​ព្នៅ និង​ស្រុក​ពញាឮ រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ទី​៧)​ប្រឡាយ​រលាំង​ជ្រៃ​-​ស្លាគូ ប្រវែង ៥៨,៤៥​គីឡូម៉ែត្រ ស្ថិតក្នុង​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ និង ទី​៨)​ប្រឡាយ​អូរ​ខ្សាច់​ភ្ជាប់​ពីរ​លាំង​ជ្រៃ​ខាងជើង​មកដល់​បឹង​តា​មោក ប្រវែង ២៧,៧​គីឡូម៉ែត្រ ស្ថិត​ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល​៕a tho jetha 

​