» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11320 នាក់

ម្សិលមិញ 11560 នាក់

សរុប 21117602 នាក់

ធនាគារជាតិ​នៃ​កម្ពុជា ដាក់ឱ្យ​ប្រើប្រាស់​ប្រព​ន្ធ័ QR Code Payment ឆ្លងដែន​រវាង​បាគង និង Alipay+

 


​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២៤​ធនាគារជាតិ​នៃ​កម្ពុជា បានដាក់​ឱ្យប្រើ​ប្រាស់​ប្រព​ន្ធ័ QR Code Payment ឆ្លងដែន​រវាង​បាគង និង Alipay+ ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ផ្នែក​ហិរញ្ញវត្ថុ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា និង​ផ្តល់​អត្ថប្រយោជន៍​ដល់​អតិថិជន ខណៈ​កិច្ចសហប្រតិបត្តិការ​នេះ នឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​សកម្ម​ភាព​ពាណិជ្ជកម្ម ទេសចរណ៍ និង​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ នៅក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​តំបន់​។a bank alypay 


​លោកស្រី ជា សិរី​ឲ្យ​ដឹងថា កិច្ចសហការ​រវាង​ធនាគារជាតិ​នៃ​កម្ពុជា (NBC) និង​ក្រុមហ៊ុន Ant International គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ NBC ដើម្បី​ជំរុញ​ការធ្វើ​ឌីជីថល​នៅ​ទូទាំងប្រទេស​កម្ពុជា​។ សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ ធនាគារជាតិ​នៃ​កម្ពុជា បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជាមួយ​ក្រុមហ៊ុន Ant International ស្តីពី «​កិច្ចសហប្រតិបត្តិការ​ទូទាត់ QR Code ឆ្លង​ព្រំដែន​»​។ MoU នេះ​មាន​គោលបំណង​លើកកម្ពស់​ប្រតិបត្តិ​ការទូទាត់​កូដ QR ឆ្លងដែន​ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព រវាង​បណ្តាញ​របស់​បាគង តាមរយៈ​កូដ KHQR និង​ប្រព័ន្ធ​អេកូ QR code សកល​របស់ Alipay Plus​។

​ជុំវិញ​ការសហការ​គ្នា​នេះ អាទិភាព​សំខាន់​មួយ​ក្នុងចំណោម​អាទិភាព​សំខាន់ៗ​របស់​ធនាគារជាតិ​នៃ​កម្ពុជា បាន និង​កំពុង​បន្ត​ពង្រឹង និង​ធ្វើ​ទំនើបកម្ម​ការទូទាត់​ឆ្លងដែន​នៅក្នុង​តំបន់​អាស៊ី និង​បណ្តា​ប្រទេស​ដៃគូ​។ រហូតមកដល់​ពេលនេះ យើង​បាន​ដំណើរការ​គម្រោង​បង់ប្រាក់​ឆ្លងដែន ដោយ​ជោគជ័យ​ជាមួយ​ប្រទេស​ថៃ​, វៀតណាម​, ឡាវ​, កូរ៉េខាងត្បូង និង​ម៉ាឡេស៊ី​។

​លើសពីនេះ NBC ថ្មីៗ​នេះ បាន​ណែនាំ​កម្មវិធី​ទេសចរណ៍ បាគង ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សេវា​ទូទាត់​ប្រា​ក់នៅ​កម្ពុជា និង​គាំទ្រ​ដល់​ឧស្សាហកម្ម​ទេសចរណ៍ តាមរយៈ​ការបើក​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​សម្រាប់​ភ្ញៀវ​អន្តរជាតិ​។

​លោកស្រី​បណ្ឌិត ជា សិរី បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​ថ្ងៃនេះ គឺជា​ចំណុច​របត់​មួយទៀត​សម្រាប់ NBC ខណៈដែល​វា​បង្ហាញ​ពី​ច្រករបៀង​ទូទាត់​ឆ្លងដែន​ថ្មី​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់​ចំនួន ៩ ផ្សេងទៀត រួមមាន ប្រទេស​ចិន​, សិង្ហ​បុរី​, ម៉ាឡេស៊ី​, ហ្វីលីពីន​, កូរ៉េខាងត្បូង និង​ជាច្រើន​ទៀត តាមរយៈ​ការប្រើប្រាស់​បាគង និង AliPay+​។

​លោកស្រី​បន្ថែមទៀតថា បន្ទាប់ពី​ពិធី​សម្ពោធ​នេះ អ្នកប្រើប្រាស់​កម្មវិធី​ទូទាត់​អន្តរជាតិ​ជាង ១០ ដែលជា​ដៃគូ Alipay+ អាច​ស្កេ​ន​លេខ​កូត KHQR ដើម្បី​អាចធ្វើ​ការទូទាត់​ក្នុងប្រទេស​កម្ពុជា​បាន​ផងដែរ​។ ខណៈពេលដែល​នៅក្នុង​ដំណាក់កាល​បន្ទាប់ ប្រជាពលរដ្ឋ​កម្ពុជា នឹងត្រូវ​បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​កាបូប​លុយ​ឌីជីថល ក្នុងស្រុក ដើម្បី​បង្កើន​ប្រសិទ្ធភាព​បទពិសោធន៍​នៃ​ការទូទាត់​សម្រាប់​ការទូទាត់​តាម​ទូរស័ព្ទ​ឆ្លង​ព្រំដែន នៅពេល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន និង​ប្រទេស​ផ្សេងទៀត ដែលមាន​ការសហការ​ជាមួយ Alipay​។a bank alypay1 

 

​