» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2277 នាក់

ម្សិលមិញ 34475 នាក់

សរុប 21083803 នាក់

កម្ពុជា​នឹង​អាច​នាំ​បន្ទះ​សូ​ឡា​នាំចូល​អាមេរិក​រួច​ពន្ធ​រយៈពេល ២៤​ខែ​

 

​អាមេរិក​៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន នឹង​ចេញ​សេចក្តីប្រកាស​មួយ នៅ​ថ្ងៃ​ចន្ទ​ទី​៦​មិថុនា ដែល​នឹង​អនុញ្ញាតឱ្យ​នាំចូល​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ ឬ​បន្ទះ​សូ​ឡា ពី​ប្រទេស​កម្ពុជា ថៃ ម៉ាឡេស៊ី និង​វៀតណាម ដោយ​រួច ពន្ធ​សម្រាប់​រយៈពេល ២៤ ខែ​។ ទីភ្នាក់ងារសារព័ត៌មាន Reuters​បាន​ផ្សាយ​ឲ្យ​ដឹងថា​៖​លោក ចូ បៃ​ឌិន ក៏​នឹង​អំពាវនាវ​ឲ្យ​មានច្បាប់​ផលិតកម្ម​ការពារ ដើម្បី​ជំរុញ​ការផលិត​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ និង​បច្ចេកវិទ្យា​ស្អាត​ផ្សេងទៀត​របស់​សហរដ្ឋអាមេរិក​នាពេល​អនាគត ដោយមាន​ការគាំទ្រ​ពី​ប្រាក់កម្ចី និង​ជំនួយ​។​a biden pa2 

​សកម្មភាព​នេះ​កើតឡើង​ចំពេល​មានការ​ព្រួយបារម្ភ​អំពី​ផលប៉ះពាល់​នៃ​ការស៊ើបអង្កេត​រយៈពេល​ជាច្រើន​ខែ​របស់​ក្រសួងពាណិជ្ជកម្ម​សហរ​ដ្ឋ​អាមេរិក ថា​តើ​ការ​នាំចូល​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ ឬ​សឡា ពី​ប្រទេស​អាស៊ីអាគ្នេយ៍​ទាំង​បួន​កំពុង​គេចវេស​ពី​ពន្ធ​លើ​ទំនិញ​ដែល​ផលិត​នៅក្នុង​ប្រទេស​ចិន​ឬ​យ៉ាងណា​។​អភិបាលរដ្ឋ សមាជិកសភា មន្ត្រី​ឧស្សាហ៍កម្ម និង​អ្នក​បរិស្ថាន​បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការស៊ើបអង្កេត​នេះ ដែល​អាច​បណ្តាលឱ្យមាន​ពន្ធ​ឡើងវិញ​រហូតដល់ ២៥០%​។ វា​នឹង​បញ្ឈប់​នូវ​ការនាំ​ចូល​ពី​ប្រទេស​កម្ពុជា ម៉ាឡេស៊ី ថៃ និង​វៀតណាម ដែលមាន​ចំនួន​ជាង​ពាក់កណ្តាល​នៃ​ការផ្គត់ផ្គង់​បន្ទះ​សឡា​របស់​សហរដ្ឋអាមេរិក និង ៨០% នៃ​ការ​នាំចូល​។​

​សកម្មភាព​របស់លោក ចូ បៃ​ឌិន នឹង​នាំមក​នូវ​ភាពប្រាកដប្រជា​ដល់ទី​ផ្សា​រ​ថាមពល​ពន្លឺព្រះអាទិត្យ​របស់​សហរដ្ឋអាមេរិក និង​កាត់បន្ថយ​ការព្រួយបារម្ភ​របស់​ក្រុមហ៊ុន​នានា​អំពី​ការ​មាន​ទុនបម្រុង​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​បង់ពន្ធ​។​​ក្រសួងពាណិជ្ជកម្ម​អាមេរិក បានចេញ​សេចក្តីសម្រេច​ស៊ើបអង្កេត​បឋម​របស់ខ្លួន​ក្នុង​រយៈពេល ១៥០​ថ្ងៃ​។ ការសម្រេច​ចុងក្រោយ​នឹងត្រូវ​កំណត់​ក្នុង​រយៈពេល ៣០០​ថ្ងៃ ដោយមាន​សក្ដានុពល​ស​ម្រា​ប់​ការបន្ថែម​រយៈពេល ៦៥ ថ្ងៃ​។​

​លោក ប៉ែន សុជាតិ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​ប្រាប់ កាសែត កាលពីពេល​ថ្មីៗ​នេះ​ថា ការនាំចេញ​ផលិតផល​បន្ទះ​សឡា​របស់​កម្ពុជា ទៅកាន់​សហរដ្ឋអាមេរិក​នាពេល​បច្ចុប្បន្ន​ស្ថិតក្រោម​ការអនុគ្រោះ​ពន្ធ​សូន្យ​។​​លោក​បាន​បញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា តាមរយៈ​តំណាង​របស់ខ្លួន​ប្រចាំ​នៅ​សហរដ្ឋអាមេរិក បាន​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​សហរដ្ឋ​អាមេរិក ក្នុង​គោលបំណង​ការ ពារ​ផលប្រយោជន៍​អ្នកវិនិយោគ​នៅ​កម្ពុជា​ពី​ការចោទប្រកាន់​នេះ​។​

​លោក ប៉ែន សុជាតិ ថ្លែងថា ក្រសួង ក៏បាន​ពិភាក្សា​ជាមួយ​ភាគី ថៃ វៀតណាម និង​ម៉ាឡេស៊ី ដើម្បី​ស្វែងរក​មធ្យោបាយ​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​ភាគី​សហរដ្ឋអាមេរិក​ផងដែរ​។​
​យោងតាម​ទិន្នន័យ​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​ឲ្យ​ដឹងថា ការនាំចេញ​ផលិតផល​បន្ទះ​សឡា​របស់​កម្ពុជា ទៅកាន់​សហរដ្ឋអាមេរិក នៅ​ឆ្នាំ ២០២១ មានតម្លៃ​ទឹកប្រាក់​សរុប ២៥៦,៨៩​លាន​ដុល្លារ បាន​កើនឡើង ៩៣,៦៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០២០ ដែល​កាលនោះ​មានតម្លៃ​ទឹកប្រាក់ ១៣២,៦៥​លាន​ដុល្លារ​៕a bai sola 

​