» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11419 នាក់

ម្សិលមិញ 24358 នាក់

សរុប 21107186 នាក់

កម្ពុជា​រួមជាមួយ​ប្រទេស​ជិត ៤០ ថ្កោលទោស​ការវាយប្រហា​រលើ​កងទ័ព​មួក​ខៀវ UN នៅ​លី​បង់


​លី​បង់​៖ ប្រទេស​ជិត ៤០ រួមមាន​ទាំង​កម្ពុជា ដែល​បាន​បញ្ជូន​កងទ័ព​មួក​ខៀវ​ទៅ​ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ (UN) នៅក្នុង​ប្រទេស​លី​បង់ កាលពី​ថ្ងៃ​សៅរ៍ ទី​១២ ខែតុលា​ពួកគេ​ថ្កោលទោស ចំពោះ​ការវាយប្រហារ​ថ្មីៗ​នេះ​លើ​កងកម្លាំង​រក្សា​សន្តិភាព​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន AFP​។​a un libanon 

​សេចក្ដីថ្លែងការណ៍​រួមមួយ​ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម X ដោយ​បេសកកម្ម​ប៉ូឡូញ​ប្រចាំ UN និង​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ប្រទេស​ជាច្រើន​ក្នុងនោះ​រួមមាន ទាំង​ប្រទេស​បញ្ជូន​ទ័ព​មួក​ខៀវ​ច្រើនជាងគេ ដូចជា​ឥណ្ឌូណេស៊ី អ៉ី​តា​លី និង​ឥណ្ឌា បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​សកម្មភាព​បែបនេះ (​ការវាយប្រហារ​) ត្រូវតែ​បញ្ឈប់​ជាបន្ទាន់ ហើយ​គួរតែមាន​ការស៊ើបអង្កេត​មួយ​យ៉ាង​ពេញលេញ​»​។

សេចក្ដីថ្លែងការណ៍​នេះ​ដដែល​បន្ថែមថា ប្រទេស​ជិត ៤០ ដែល​បាន​ចូលរួមចំណែក​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​នៅ​លី​បង់ ឬ​ហៅ​កាត់​ថា UNIFIL នៅតែ​បន្ត​គាំទ្រ​ពេញទំហឹង​ដល់​កិច្ច​ការគាំទ្រ​សម្រាប់​បេសកកម្ម​របស់ UNIFIL និង​សកម្មភាព​ទាំងឡាយ​ដែលមាន​គោលដៅ​ចម្បង​ក្នុង​នាំមក​នូវ​ស្ថិរភាព និង​សន្តិភាព​យូរអង្វែង​នៅ​ភាគខាងត្បូង​លី​បង់ រួមទាំង​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​ទាំងមូល​។​
​កាលពីពេល​ថ្មីៗ​នេះ មាន​កងកម្លាំង​រក្សា​សន្តិភាព​យ៉ាងហោច ៥​នាក់ បាន​រងរបួស ខណៈ​អ៉ី​ស្រា​អែល​កំពុង​ពង្រីក​ប្រតិបត្តិ​ការវាយប្រហារ​ប្រឆាំងនឹង​ក្រុម​ហេស​បូ​ឡា នៅ​ភាគខាងត្បូង​លី​បង់​។ UNIFIL បាន​ចោទប្រកាន់​យោធា​អ៉ី​ស្រា​អែល​ថា​មាន​ចេតនា​វាយប្រហារ​លើ​ទីតាំង​ឈរជើង​របស់ UNIFIL​។ UNIFI មាន​កងទ័ព ៩៥០០​នាក់​មកពី ប្រទេស​ចំនួន​៥០ ដែលមាន​ភារកិច្ច​តាមដាន​ការអនុវត្ត​បទ​ឈប់​បាញ់​ដែល​បិទ​បញ្ចប់សង្គ្រាម​រវាង​អ៉ី​ស្រា​អែល និង​ហេស​បូ​ឡា កាលពី​ឆ្នាំ​២០០៦​។​

​ក្រៅពី​ការរង​របួស​ខាងលើ​កងកម្លាំង​បណ្តោះអាសន្ន​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​លី​បង់ «Unifil» បញ្ជាក់ថា មាន​កង​រក្សា​សន្តិភាព UN ម្នាក់​ទៀតហើយ​ដែល​ត្រូវរបួស​នៅ​ភាគខាងត្បូង​ប្រទេស​លី​បង់ ដោយ​នេះ​ក្លាយជា​កង​រក្សា​សន្តិភាព UN ទី​៥ ដែល​ត្រូវរបួស ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ស្របពេល​ជម្លោះ​អ៊ីស្រាអែល​-​ហេស​បូ​ឡា កំពុង​ឡើងក​ម្តៅ​។​​ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​សៅរ៍​ទី​១២​ខែតុលា​ឆ្នាំ​២០២៤, Unifil និយាយថា កង​រក្សា​សន្តិភាព បាន​រងរបួស​គ្រាប់កាំភ្លើង​នៅឯ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​ក្នុង​ទីក្រុង Naquora ភាគខាងត្បូង​កាលពី​យប់​ថ្ងៃ​សុក្រ ចំពេល​មាន​សកម្មភាព​យោធា​ក្បែរ​នោះ​។ ទោះបីជា​យ៉ាងណាក៏ដោយ Unifil មិនដឹង​ច្បាស់​ឡើយ​ថា​តើ គ្រាប់កាំភ្លើង​នោះ​ត្រូវ​បាញ់​ដោយ​ភាគី​ណា​។​

​ពាក់ព័ន្ធ​បញ្ហា​នេះដែរ ប្រធានាធិបតី​សហរដ្ឋអាមេរិក ចូ បៃ​ដិ​ន បាន​ជំរុញ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់​ការបាញ់ប្រហារ​ទៅលើ​កង​រក្សា​សន្តិភាព នៅក្នុង​ប្រទេស​លី​បង់ បន្ទាប់ពី​ឧប្បត្តិហេតុ​ជា​បន្តបន្ទាប់​។​
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Antonio Guterres និង​បណ្តា​ប្រទេស​លោកខាងលិច​បាន​ថ្កោលទោស​ការវាយប្រហារ​នោះ ដោយ Unifil ហៅ​វា​ថា​ជា «​ការ​បង្កហេតុ​យ៉ាងធ្ងន់ធ្ងរ​» ហើយ​និយាយថា សន្តិសុខ​របស់​បុគ្គលិក និង​ទ្រព្យសម្បត្តិ​របស់ UN ត្រូវតែ​ធានា​ឲ្យ​បាន​។​​ចាប់តាំងពី​ឆ្នាំ​១៩៧៨​មក ពួកគេ​បាន​ល្បាត​តំបន់​រវាង​ទន្លេ Litani និង​ព្រំដែន​ទទួលស្គាល់​ដោយ​អង្គការសហប្រជាជាតិរ​វាង​ប្រទេស​លី​បង់​និង​អ៊ីស្រាអែល ដែល​គេ​ស្គាល់​ថា «​បន្ទាត់​ខៀវ​»​។​

សម្រាប់ប្រទេសកម្ពុជា​លោក Jean-Pierre Lacroix អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ប្រតិបត្តិ​ការរក្សា​សន្តិភាព​នា​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២៤ ក្នុងឱកាស​ជួប​ជាមួយ​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​បន្ត​រក្សាទុក​កងក​ម្លាំ​ង​មួក​ខៀវ​ដ៏​ក្លាហាន​នៅ​ប្រទេស​លី​បង់​។​លោក​អគ្គលេខាធិការរង បាន​បញ្ជាក់ថា​សុវត្ថិភាព​របស់​កងក​ម្លាំ​ង គឺជា​សុវត្ថិភាព​របស់​អង្គការសហប្រជាជាតិ លោក ក៏បាន​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​សម្តេច​ធិបតី ចំពោះ​ការបាត់បង់ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី ដែលជា​មិត្ត​ភ័ក្ដិ​ជិតស្និទ្ធ និង​បានរួម​ចំណែក​ក្នុង​សកម្មភាព​រក្សា​សន្តិភាព និង​សន្តិសុខ ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ​។​

​ខាងក្រោម​នេះ​ជា​ឈ្មោះ​ប្រទេស​ដែល​បាន​ថ្កោលទោស​ការវាយប្រហារ​លើ​កងទ័ព​មួក​ខៀវ នៅ​លី​បង់​៖1.​ ​Armenia2. Austria(​អូ​ទ្រិ​ស​)3. Bangladesh(​បង់​ក្លា​ដេ​ស​)4. Brazil(​ប្រ​ស៊ី​ល​)
5. Cambodia(​កម្ពុជា​)6. China(​ចិន​)7. Cyprus(​កោះ​ស៊ី​ប​)8. El Salvador(​អែល​សាល់​វ៉ា​ឌ័​រ​)9. Estonia(​អេ​ស្តូ​នី​)10. Fiji(​ហ្វី​ជី​)11. Finland(​ហ្វាំ​ង​ឡង់​)12. France(​បារាំង​)
13. Ghana(​ហ្គា​ណា​)14. Guatemala(​ហ្គា​តេ​ម៉ា​ឡា​)15. Hungary(​ហុង​គ្រី​)16. Indonesia(​ឥណ្ឌូណេស៊ី​)17. Ireland(​អៀក​ឡង់​)18. Italy(​អ៊ីតាលី​)19. Kazakhstan(​កា​ហ្សា​ក់់​ស្តង់​)

20. Republic of Korea(​កូ​រ៉​ខាងត្បូង​)21. Latvia(​ឡា​ត់វៀ​)22. Malaysia(​ម៉ាឡេស៊ី​)23. Malta(​ម៉ា​ល់់តា​)24. Mongolia(​ម៉ុង​ហ្គោ​លី​)25. Nepal(​ណេ​ប៉ាល់​)26. Netherlands(​នី​ឌឹ​ឡែ​ន​)27. Poland(​ប៉ូឡូញ​)28. Qatar(​កាតា​)29. Sierra Leone(​សេ​រ៉ា​ឡេ​អូន​)30. Spain(​អេស្បាញ​)31. Sri Lanka(​ស្រីលង្កា​)32. Tanzania(​តង់​ហ្សា​នី​)33. Turkey(​តួ​គី​)34. United Kingdom(​អង់គ្លេស​)35. Germany(​អាល្លឺម៉ង់​)36. Peru(​ប៉េ​រូ​)37. Uruguay(​អ៊ុយ​រ៉ូ​ហ្កា​យ​)៕a un libanon1 

​