» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3791 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099558 នាក់

ប្រេង​ឡើងថ្លៃ​បង្ក​ការតវ៉ា​រហូត​នាយករដ្ឋមន្ត្រី​ប្រទេស​កា​ហ្សា​ក់​ស្ថាន​លាលែង​ពី​តំណែង​

 

​ប្រទេស​កា​ហ្សា​ក់​ស្ថាន​៖​នៅ​ថ្ងៃ​ពុធ ទី ០៥ ខែមករា ឆ្នាំ ២០២២​ប្រធានាធិបតី​ប​ហរ​ទេស​កា​ហ្សា​ក់​ស្ថាន លោក កា​ស្ស៊ី​ម ហ្ស៊ូ​ម៉ា តូ​កា​យ៉េ​វ បាន​ទទួលយក​ការលាលែង​ពី​តំណែង​របស់​រដ្ឋាភិបាល​ប្រទេស​នេះ ។​ក្រៅពី​ដូរ​នាយករដ្ឋមន្ត្រី លោក​ប្រធានាធិបតី​តូ​កា​យេ​វ ក៏បាន​តែងតាំង​អនុប្រធាន​គណៈកម្មាធិកា​រ​សន្តិសុខ​ជាតិ​ថ្មី​ម្នាក់​។​a kazakstan1  

​ការដំឡើងថ្លៃ​ឥន្ធនៈ​ក្នុងប្រទេស​ផលិត​ប្រេង​នៅ​អាស៊ី​កណ្តាល​មួយ​នេះ បាន​បញ្ឆេះ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល ដែល​ធ្វើឱ្យ​នគរបាល​ជិត ១០០ នាក់​រងរបួស​។​
​ការប៉ះទង្គិច​គ្នា​បាន​បន្ត​នៅ​ថ្ងៃ​ពុធ​ទី​៦​មករា បន្ទាប់ពី​គណៈរដ្ឋមន្ត្រី​បាន​លាលែង​ចេញពី​តំណែង​។ អ្នកឆ្លើយឆ្លង​ព័ត៌មាន ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ​រ័ បានឃើញ​បាតុករ​រាប់ពាន់នាក់​ដែល​ធ្វើដំណើរ​ប្រញាប់ប្រញាល់​ឆ្ពោះទៅ​កណ្តាល​ទីក្រុង អាល​ម៉ា​ទី ដោយ​ពួកគេ​ខ្លះ​ជិះ​ឡានធំ បន្ទាប់ពី​កងកម្លាំង​សន្តិសុខ​មិនអាច​បំបែក​ពួកគេ​ដោយ​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​គ្រាប់បែក​ធ្វើឱ្យ​ស្រវាំងភ្នែក​បាន​។​

​សម្ព័ន្ធ​ក្រុមហ៊ុន អា​តា​ម៉េ​គែន ដែលជា​អ្នកចរចា​បញ្ចុះបញ្ចូល​ផ្នែក​ពាណិជ្ជកម្ម​របស់​ប្រទេស​កា​ហ្សា​ក់​ស្ថាន បាន​និយាយថា សមាជិក​របស់ខ្លួន​បាន​រាយការណ៍​អំពី​ករណី​នៃ​ការវាយប្រហារ​លើ​ធនាគារ អាគារ​លក់ទំនិញ​ធំៗ និង​ភោជនីយដ្ឋាន​នានា​។​​កា​ហ្សា​ក់​ស្ថាន​គឺជា​ប្រទេស​មានការ​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​មួយ ដែល​ព្យាយាម​ធ្វើ​ឱ្យគេ​ឃើញ​រូបភាព​នៃ​ស្ថិរភាព​នយោបាយ ដើម្បី​ជួយ​ឱ្យ​ប្រទេស​នេះ​ទាក់ទាញ​ការវិនិយោគ​បរទេស​រាប់រយ​ពាន់​លាន​ដុល្លារ​ក្នុង​ឧស្សាហកម្ម​ប្រេង​និង​លោហធាតុ​របស់ខ្លួន អស់​រយៈពេល ៣ ទសវត្សរ៍ បន្ទាប់ពី​បាន​ឯករាជ្យ​ពី​សហភាពសូវៀត​។​​អាជ្ញាធរ​ក្រុង​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ស្នាក់​នៅផ្ទះ ដោយ​ថា​ប្រតិបត្តិ​ការអនុវត្ត​ច្បាប់​កំពុង​បន្ត​។​

​ការតវ៉ា​បានចាប់ផ្តើម បន្ទាប់ពី​រដ្ឋាភិបាល​បាន​ដកចេញ​នូវ​ការគ្រប់គ្រង​តម្លៃ​ហ្គាស​អិ​ល​ភី​ជី​នៅ​ដើមឆ្នាំ​ថ្មី​នេះ ជាហេតុ​នាំឱ្យ​ឥន្ធនៈ​ប្រភេទ​នេះ​ឡើងថ្លៃ​។ កន្លងទៅ ពលរដ្ឋ​កា​ហ្សា​ក់​ស្ថាន​ជាច្រើន​នាក់​បាន​បំប្លែង​ប្រព័ន្ធ​ឥន្ធនៈ​រថយន្ត​របស់​ពួកគេ​ឱ្យ​ដើរ​ដោយ​ឧស្ម័ន អិ​ល​ភី​ជី ដោយសារតែ​តម្លៃ​របស់​វា​ទាប​។​
​ភាពអាសន្ន ក៏ត្រូវ​បានប្រកាស​រហូត​ដល់​ថ្ងៃទី ១៩ មករា នៅតាម​តំបន់​ជាច្រើន នៃ​ខេត្ត Mangystau ជាទី ដែល បាតុកម្ម​បានចាប់ផ្តើម​ផ្ទុះ និង​នៅ​ក្រុង Almaty ជាទី​ដែល​ម៉ោង​បម្រាម​គោចរ អនុវត្ត​ពី​ម៉ោង ១១ យប់ ដល់​ម៉ោង ៧ ព្រឹក​។​

​លោក​ប្រមុខរដ្ឋ លោក កា​ស្ស៊ី​ម ហ្ស៊ូ​ម៉ា តូ​កា​យ៉េ​វ ក្នុង​សារ​ថ្លែង​ទៅកាន់​បណ្តាជន បាន​អំពាវនាវ ឲ្យ​គេ​វិលត្រឡប់​ទៅកាន់ ភាព​ស្ងប់ សុខ​ស្រួល​វិញ​។ យើង​ឥត​ត្រូវការ​ជម្លោះ​ទេ - លោក Tokayev បាន​ថ្លែង ទាំង​ព្រមាន ពួក​បាតុករ​ឲ្យ​ទប់ខ្លួន កុំ​ប្រព្រឹត្ត​រាល់​អំពើ​បង្កហេតុ​ណាក៏ដោយ​។​

​ថ្លែង​ទៅកាន់​សមាជិក​គណៈរដ្ឋមន្ត្រី​ស្តីទី លោក តូ​កា​យ៉េ​វ បាន​បញ្ជា​ឱ្យ​ពួកគេ និង​អភិបាលខេត្ត​នានា ដាក់​ឡើងវិញ​នូវ​ការគ្រប់គ្រង​តម្លៃ​ឧស្ម័ន អិ​ល​ភី​ជី ហើយ​ឱ្យ​ពង្រីក​ការគ្រប់គ្រង​តម្លៃ​ទៅលើ​ប្រេងសាំង ប្រេងម៉ាស៊ូត និង​ទំនិញប្រើប្រាស់​«​សំខាន់ៗ​ខាង​សង្គមកិច្ច​»​ផ្សេងៗ​ទៀត​៕a kazakstan 
—

​