» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3594 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099361 នាក់

អ៊ីស្រាអែល​ថ្លើមធំ រិះគន់​កងទ័ព​មួក​ខៀវ UN នៅ​លី​បង់ ថា​ជា​កងកម្លាំង​ឥត​បានការ ក្នុងពេល​អាមេរិក​ប្រកាស​បញ្ជូន​ប្រព​ន្ធ័​ការពារ​ឲ្យ​


​លី​បង់​៖ រដ្ឋមន្ត្រី​ថាមពល​អ៉ី​ស្រា​អែល លោក​អេ​លី​កូ​បិ​ន​( Eli Cohen) នៅ​ថ្ងៃ​ចន្ទ ទី​១៤ ខែតុលា បាន​ចោទប្រកាន់​កងទ័ព​មួក​ខៀវ របស់​អង្គការសហប្រជាជាតិ (UN) ដែល​ឈរជើង​នៅ​ភាគខាងត្បូង​ប្រទេស​លី​បង់ ថា​ជា​កងកម្លាំង​ឥតប្រយោជន៍ ដែល​បរាជ័យ ក្នុងការ​ការពារ​ប្រជាជន​អ៉ី​ស្រា​អែល ពី​ការវាយប្រហារ​របស់​ក្រុម​ហេស​បូ​ឡា ។​រដ្ឋមន្ត្រី​រូបនេះ​ហើយ​បាន​អំពាវនាវ​ឱ្យ​កងកម្លាំង​រក្សា​សន្តិភាព UN នេះ ដកខ្លួន​ចេញ​។ នេះ​បើតាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​a israel army2 

​លោក​កូ​បិ​ន​( Cohen )​បាន​បង្ហោះ​សារ​លើ​ប្រព័ន្ធ X ដូច្នេះ​ថា «​ប្រទេស​អ៉ី​ស្រា​អែល នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​ធានា​សុវត្ថិភាព​ពលរដ្ឋ​ខ្លួន ហើយ​ប្រសិនបើ UN មិនអាច​ជួយ​អ្វី​ទេនោះ យ៉ាងហោចណាស់ គួរតែ​កុំមក​លូកដៃ​ជ្រៀតជ្រែក ហើយ​ចល័ត​កងកម្លាំង​របស់​ខ្លួន ចេញ​ឱ្យ​ឆ្ងាយ​ពី​តំបន់​ប្រយុទ្ធ​គ្នា​»​។ យោធា​អ៉ី​ស្រា​អែល បាននិងកំពុង​បង្កើន​ការប្រយុទ្ធ​យ៉ាង​ក្តៅគគុក នៅ​ភាគខាងត្បូង​លី​បង់ ដើម្បី​កម្ចាត់​ក្រុម​ហេស​បូ​ឡា ដែល​គាំទ្រ​ដោយ​អ៉ី​រ៉ង់​។​​កាលពី​សប្តាហ៍​មុន UN បាន​អះអាងថា កងកម្លាំង​រក្សា​សន្តិភាព​ចំនួន​៥​នាក់ បាន​រងរបួស ក្រោយ​ទីតាំង​ពួកគេ បាន​ស្ថិតក្រោម​ការវាយប្រហារ​ម្តង​ហើយ​ម្តងទៀត ពី​អ៉ី​ស្រា​អែល ហើយ​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ រថក្រោះ​អ៉ី​ស្រា​អែល បាន​បើក​ទម្លុះ​ចូល​មូលដ្ឋាន កង​រក្សា​សន្តិភាព​នៅ​លី​បង់​តែម្តង​។​ករណី​យ៍​នេះ​មាន​ប្រទេស​៤០​ដែល​ស្ម​គ្រ័​ចិត្ត​បញ្ជូន​កម្លាំង​រក្សា​សន្តិភាព​ក្រោម​ឆ​ត្រ័​អសប​ទៅ​លី​បង់​បាន​រិះគន់​ប្រទេស​អ៊ីស្រាអែល​និង​បាន​ប្តេជ្ញា​មិន​ដកខ្លួន​ថយ​តាម​ការ​គម្រាម​របស់​ប្រទេស​អ៊ីស្រាអែល​។​

​ករណី​យ៍នេះដែរ​នាយករដ្ឋមន្ត្រី​អ៉ី​ស្រា​អែល លោក Benjamin Netanyahu ដែលបានហាម​អគ្គលេខាធិការ​អសប​លោក​គុយ​តា​រ៉េ​ស​មិន​ឲ្យ​ចូល​ប្រទេស​អ៊ីស្រាអែល​ព្រោះ​មិនបាន​រិះគន់​ប្រទេស​អ៊ីរ៉ង់​បាន​ចោទប្រកាន់ថា កងកម្លាំង​រក្សា​សន្តិភាព​របស់ UN ឬ​កងទ័ព​មួក​ខៀវ កំពុង​ដើរតួនាទី​ជា​ខែល សម្រាប់​ក្រុម​ហេស​បូ​ឡា ហើយ​បានទាមទារ​ឱ្យ​អគ្គលេខាធិការ UN ដក​កងកម្លាំង​រក្សា​សន្តិភាព​នៅ​លី​បង់ ហៅ​កាត់​ថា UNIFIL ចេញពី​កន្លែង​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​អ៉ី​ស្រា​អែល និង​ក្រុម​អ្នក​ប្រយុទ្ធ​របស់​ហេស​បូ​ឡា​។ តែ​ក្រុម​ហេស​បូ​ឡា បាន​បដិសេធថា ខ្លួន​មិនបាន​ប្រើប្រាស់ កងកម្លាំង UNIFIL សម្រាប់​ជា​ខែល​ការពារ​ឡើយ​។​ករណី​យ៍​ព្រហើនកោងកាច​របស់​ប្រទេស​អ៊ីស្រាអែល​នេះ​បង្ហាញថា​ស្ថាប​ន័យ​អង្គការសហប្រជាជាតិ​គ្មាន​បាន​ប្រយោជន៍​មែន​?​។​

​បង្កើតឡើង​នៅ​ឆ្នាំ​១៩៧៨ និង​មាន​ទីស្នាក់ការ​នៅ​ក្រុង​Naqoura ភាគខាងត្បូង​លី​បង់ កងកម្លាំង​បណ្តោះអាសន្ន​ប្រចាំ​លី​បង់ Finul មាន​សមាស​ភាពជា​កង​ទ័ព​មួក​ខៀវ សម្រាប់​ជួយ​តាមដាន​ការដក​កងទ័ព​អ៊ីស្រាអែល​ចេញពី​ភាគខាងត្បូង​លី​បង់ និង​រក្សា​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ ហើយ​ជួយ​រដ្ឋាភិបាល​លី​បង់​ឱ្យមាន​អំណាច​គ្រប់​គ្រង់​ប្រទេស​ពេញលេញ​។ ដោយ​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​ចេះតែ​វិ​វ​ឌ្ឍ បេសកកម្ម​របស់​Finul ត្រូវបាន​កែប្រែ នៅ​ឆ្នាំ​១៩៨២​ម្តង និង​នៅ​ឆ្នាំ​២០០០​ម្តង​។ តាំងពី​ឆ្នាំ​២០០៦​មក Finul មាន​ភារៈ​ត្រួតពិនិត្យ​ការបញ្ចប់​អំពើហិង្សា​នៅ​តំបន់​ភាគខាងត្បូង​លី​បង់​និង​ជួយ​សម្រួល​បេសកកម្ម​មនុស្សធម៌​ឱ្យបាន​ទៅដល់​ប្រជាជន​ស៊ីវិល ព្រមទាំង​ការសម្រួល​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​អ្នកស្ម័គ្រចិត្ត ឱ្យ​ប្រព្រឹត្តទៅ​សុវត្ថិភាព​។ តែ​សម្រាប់​អ្នកវិភាគ នេះ​ជា​បេសកកម្ម​ដែល​មិនអាច​ទៅរួច​។​

​គិត​មកទល់​ខែមេសា​២០២៤ Finul មាន​សមាជិក​១០៥៤១​នាក់ ក្នុងនោះ​៩៥៣២​នាក់​ជា​ទាហាន ២០៧​នាក់​ជា​នាយសេនាធិការ ៥៥៣​ជា​ជន​ស៊ីវិល​ក្នុងស្រុក និង​២៤៩​នាក់​ជា​ជន​ស៊ីវិល​មកពី​ប្រទេស​ផ្សេង​។ ក្រុម​មួក​ខៀវ​នៅ​លី​បង់ មាន​ទីតាំង​ឈរជើង​តំបន់ទ្រនាប់ តាម​បណ្តោយ​ព្រំដែន​មិន​ផ្លូវការ​របស់​លី​បង់​-​អ៊ីស្រាអែល ប្រវែង​១២០​គីឡូម៉ែត្រ គូស​ដោយ​អង្គការសហប្រជាជាតិ​កាលពី​ឆ្នាំ​២០០០​។ Finul មាន​កាតព្វកិច្ច​ត្រួតពិនិត្យ​ការអនុវត្ត​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​ចែង​អនុញ្ញាត​ឱ្យតែ​ទាហាន​លី​បង់ និង​ទាហាន​មួក​ខៀវ​ប៉ុណ្ណោះ អាច​ពង្រាយ​វត្តមាន នៅក្នុង​តំបន់​ដែល​ងំ​ដោយ​អំពើហិង្សា​ប្រយុទ្ធ​តតាំង​គ្នា​ជា​ញឹកញយ​រវាង​កងទ័ពរ​ដ្ឋា​ភិ​បាល​លី​បង់​និង​ចលនា​ប្រដាប់អាវុធ​ស្និទ្ធ​នឹង​អ៊ីរ៉ង់ ហេស​បូ​ឡា និង​រវាង​ហេស​បូ​ឡា​ជាមួយ​អ៊ីស្រាអែល​។​​តែ Finul មាន​សិទ្ធិ​ត្រឹម​ការពារ​ខ្លួន​ទល់នឹង​ការវាយប្រហារ​ដោយ​ដៅ​ចំ​ខ្លួន​តែប៉ុណ្ណោះ​។ ដូចជា​បណ្តា​សមាជិក​មួក​ខៀវ​អង្គការសហប្រជាជាតិ​ផ្សេងទៀត​ដែរ កងកម្លាំង​បណ្តោះអាសន្ន​ប្រចាំ​លី​បង់ មិនមែនជា​កងពល​យោធា​ប្រដាប់អាវុធ​ឬ ទ័ព​ប្រយុទ្ធ​ទេ​។ ក្រុម​មួក​ខៀវ​Finul បាន​ត្រឹម​ឈរ​មើលឃើញ​សកម្មភាព​របស់​គូប្រយុទ្ធ​ហេស​បូ​ឡា​និង​អ៊ីស្រាអែល តែ​មិនអាច​បញ្ចេញ​សកម្មភាព​អ្វី​បាន​ទាំងអស់​។

​សូមបញ្ជាក់ថា ជម្លោះ​រវាង​អ៉ី​ស្រា​អែល​និង​ហេស​បូ​ឡា គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់​បាន​បន្ត​ឡើងវិញ​កាល​ពីមួយ​ឆ្នាំមុន នៅពេល​ចលនា​ប្រដាប់អាវុធ​លី​បង់​មួយ​នេះ បានចាប់ផ្តើម​បាញ់​គ្រាប់​រ៉ុក្កែត លើ​ភាគ​ខាងជើង​អ៉ី​ស្រា​អែល ក្រោម​គោលបំណង​គាំទ្រ​ដល់ ក្រុម​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន អំឡុង​ការ​ផ្ទុះឡើង​ដំបូង នៃ​សង្គ្រាម​នៅ​តំបន់​ហ្កា​ហ្សា ហើយ​ជម្លោះ​រវាង​ភាគី​ទាំងពីរ បាន​កើនឡើង​កម្តៅ​យ៉ាងគំហុក កាលពី​ខែ​មុន​។​ថ្មីៗនេះ​ក្រុម​ប្រដាប់អាវុធ​ហេស​បូ​ឡា​លី​បង់ ប្រកាសថា បានធ្វើ​ប្រតិបត្តិការ​ដ៏​ស្មុគស្មាញ ដោយ​បញ្ជា​យន្តហោះ​ដ្រូ​ន​ផង និង​បាញ់​កាំជ្រួច​មី​ស៊ី​លពី​ច្រើន​ទិស​ចម្រុះ​គ្នា​ផង ដើម្បី​បញ្ឆោត បំភាន់ ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​របស់​អ៊ីស្រាអែល​។

ក្រុម​ហេស​បូ​ឡា​លី​បង់ បានសម្រេច​ការវាយប្រហា​រ​ជោគជ័យ ត្រូវចំ​មូលដ្ឋាន​យោធា​អ៊ីស្រាអែល នៅ​ក្រុង​ហា​អ៊ី​ហ្វា (Haïfa) ក្រុង​ធំ​ប៉ែក​ខាងជើង​ប្រទេស​។ កងទ័ព​អ៊ីស្រាអែល ក៏បាន​ទទួលស្គាល់ថា ទាហាន​របស់ខ្លួន ៤ នាក់​ស្លាប់ និង ៧​នាក់​រងរបួស​។ ពីថ្ងៃ​អាទិត្យ​បន្ត​ដល់​ថ្ងៃ​ចន្ទ ទ័ព​អ៊ីស្រាអែល បាន​វាយប្រហារ​សងសឹក​វិញ ស្លាប់​មនុស្ស​អស់​ជាច្រើន ទាំង​នៅ​តំបន់​ហ្កា​ហ្សា និង​នៅ​ប៉ែក​ខាងត្បូង​លី​បង់​។ នៅ​ត្បូង​លី​បង់​នោះ កងទ័ព​អ៊ីស្រាអែល​អះអាងថា​បាញ់​ប្រឈម​គ្នា​ដោយផ្ទាល់ នៅក្នុង​រូង​ក្រោម​ដី ហើយ​ចាប់ខ្លួន​កម្លាំងប្រដាប់អាវុធ​ហេស​បូ​ឡា​លី​បង់​ម្នាក់​ផង​។​

​សហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត​របស់​អ៊ីស្រាអែល ប្រកាសថា​នឹង​បញ្ជូន​ប្រព័ន្ធ​ខែល​ការពារ​ប្រឆាំង​មី​ស៊ី​ល បំពាក់​ឲ្យ​អ៊ីស្រាអែល​។ នេះ​បើតាម​ប្រធានាធិបតី​អាមេរិក ចូ បៃ​ដិ​ន ថ្លែងប្រាប់​អ្នកកាសែត ពី​មូលដ្ឋានទ័ព​ជើង​អាកាស​អាមេរិក MacDill Air Force ក្នុង​រដ្ឋ​ហ្វ័​រី​ដា​។ ប្រព័ន្ធ​ខែល​ប្រឆាំង​មី​ស៊ី​ល​នេះ ឈ្មោះថា THAAD (« Terminal High Altitude Area Defense ») ជួយ​ការពារ​បាញ់​ទប់ទល់​នឹង​មី​ស៊ី​ល​គ្រប់​ប្រភេទ ទាំង​កាំជ្រួច​មី​ស៊ី​លបាញ់​រយៈ​ចម្ងាយ​ខ្លី រយៈ​មធ្យម និង​វែង​។ ព័ត៌មាន​លម្អិត​ត្រង់​ថា ប្រព័ន្ធ​ខែល​ប្រឆាំង​មី​ស៊ី​ល ត្រូវ​យកទៅ​បំពាក់​នៅពេលណា គ្មាន​ការបញ្ជាក់​ច្បាស់លាស់​នៅឡើយ​ទេ​។​

​បើតាម​នាង Loubna Anaki អ្នកឆ្លើយឆ្លង​ព័ត៌មាន​វិទ្យុ​បារាំង​RFI​ប្រចាំ​ក្រុង​ញូវយ៉ក​, មន្ទីរ​បញ្ច​កោណ ក្រសួង​ការពារ​អាមេរិក សង្កត់ធ្ងន់ថា ក្នុង​ដំណើរការ​បំពាក់​ប្រព័ន្ធ​ខែល​ប្រឆាំង​មី​ស៊ី​ល THAAD នៅ​លើក​នេះ យោធា​អាមេរិក​ចំនួន​រាប់រយ​នាក់ នឹង​ចុះទៅ​រៀបចំ​បំពាក់​ឲ្យ​អ៊ីស្រាអែល​ដោយផ្ទាល់​។ វត្តមាន​ទាហាន​អាមេរិក ចុះ​ធ្វើ​ប្រតិបត្តិការ​ទៅ​បំពាក់​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​យ៉ាង​ដូច្នេះ ជា​ប្រការ​កម្រ​ណាស់​។​​ករណី​យ៍​នេះ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ីរ៉ង់ លោក Abbas Araghchi បាន​ថ្លែង​ប្រតិកម្ម​ថា ការដែល​សហរដ្ឋអាមេរិក​បញ្ជូន​ទ័ព​ទៅ​បំពាក់​ខែល​ប្រឆាំង​មី​ស៊ី​ល​ឲ្យ​អ៊ីស្រាអែល ដូច្នេះ គឺ​រដ្ឋបាល​ទីក្រុង​វ៉ាស៊ីនតោន កំពុងតែ​ធ្វើ​ឲ្យ​ទាហាន​អាមេរិក​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ហានិភ័យ​។a israel army a israel army1 a un israell a un israell1 


​