» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11580 នាក់

ម្សិលមិញ 24358 នាក់

សរុប 21107347 នាក់

ចិន​ប្រកាស​ពី​ការចង់​លូកដៃ​ផ្ទាល់​ក្នុង​រឿង​ភូមា​បន្ទាប់ពី​រាំងស្ទះ​ការសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អសប​


​ប្រទេសចិន៖​លោក វ៉ាង យី (Wang Yi) សមាជិក​ក្រុមប្រឹក្សារដ្ឋ​និង​ជា​រដ្ឋមន្ត្រីការបរទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​ចិន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ដើរតួនាទី​ប្រកបដោយ​ការស្ថាបនា​នៅក្នុង​ការបន្ធូរបន្ថយ​ភាព​តានតឹង​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​a burma aus2 

​នៅក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ទំនាក់ទំនង​និង​គោលនយោបាយ​បរទេស​របស់​ចិន​នៅក្រៅ​សម័យប្រជុំ​ទី​៤​នៃ​សមាជ​ប្រជាជន​ចិន​លើក​ទី​១៣​។​លោក វ៉ាង បាន​និយាយថា «​ខ្ញុំ​សង្ឃឹមថា​ភាគី​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​នឹង​រក្សា​ភាពស្ងប់ស្ងាត់​និង​អនុវត្ត​ការអត់ធ្មត់​, ធ្វើ​សកម្មភាព​ដែល​ឈរលើ​ផលប្រយោជន៍​ពលរដ្ឋ និង​ដោះស្រាយ​ភាពខុសគ្នា​តាមរយៈ​កិច្ចសន្ទនា​និង​ការពិគ្រោះ​យោបល់​ស្ថិតក្នុង​ក្របខណ្ឌ​ច្បាប់​និង​រដ្ឋធម្មនុញ្ញ​។ ចំណុច​អាទិភាព​បន្ទាន់​គឺ​បញ្ឈប់​ជម្លោះ​និង​ការ​បង្ហូរឈាម​បន្តទៀត ហើយ​បន្ធូរបន្ថយ​ស្ថានការណ៍​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។​»​លោក វ៉ាង បាន​បន្ថែមថា «​ប្រទេស​មី​យ៉ាន់​ម៉ា​គឺជា​សមាជិក​មួយ​របស់​អាស៊ាន​។ ចិន​គាំទ្រ​អាស៊ាន​ក្នុងការ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​។​»

​លោក វ៉ាង បាន​និយាយថា «​គោលនយោបាយ​មិត្តភាព​របស់​ចិន​ចំពោះ​មី​យ៉ាន់​ម៉ា​គឺ​សម្រាប់​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ទាំងអស់​។ ប៉ុន្មាន​ឆ្នាំ​មកនេះ​យើង​បាន​រក្សា​ការផ្លាស់ប្តូរ​មិត្តភាព​ជាមួយ​គណបក្សនយោបាយ​ផ្សេងៗ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​រួមទាំង​គណបក្ស​សម្ព័ន្ធភាព​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​។ មិន​ថា​ស្ថានភាព​វិវត្តន៍​ទៅជា​យ៉ាងណាទេ ចិន​នឹងមិន​ផ្លាស់ប្តូរ​ទិសដៅ​នៃ​បុព្វហេតុ​ក្នុង​ការជំរុញ​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​មី​យ៉ាន់​ម៉ា​ឡើយ​»​។​

សូមបញ្ជាក់ថា​ប្រទេស​ចិន​ជា​ប្រទេស​តែមួយ​ដែល​រារាំង​ក្រុមប្រឹក្សាសន្តិសុខ​អសប​មិន​ឲ្យ​ចេញ​សេចក្តីសម្រេច​ហៅ​ពួកយោធា​ថា​ជា​ការធ្វើ​រដ្ឋប្រហារ​ដោយ​ឲ្យ​ហៅថា​ជាការ​កែសម្រួល​វិញ​។​ការប្រកាស​របស់​ចិន​បាន​កើតឡើង​ក្នុងពេលដែល​ក្នុងប្រទេស​ភូមា​ន​មានការ​បង្ក្រាប​ការតវ៉ា​ដោយ​ការបាញ់សម្លាប់​ចំពោះ​បាតុក​ដែល​កើន​ឡើងជា​បន្តបន្ទាប់រ​ហូត​ដល់​ជាង​៥០​នាក់​ទៅហើយ​ចាប់ពី​ថ្ងៃទី​១​កុម្ភៈ​មក​។​

ប្រជាជន​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃ​ទី​៨​មីនា​នៅតែបន្ត​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅតាម​ទីក្រុង​ធំៗ​ដូចជា​ទីក្រុង​Yangon, Mandalay និង​ទីក្រុង​មួយចំនួនទៀត​។​ប្រជាជន​នៅ​កន្លែង​ជាច្រើន​ក៏បាន​ដាក់​«​របាំង​ខាង​វិញ្ញាណ​»​ជាមួយនឹង​សម្លៀកបំពាក់​និង​ខោអាវ​នារី​ផងដែរ​ពីព្រោះ​ទាហាន​នៃ​ប្រទេស​នេះ​ចាត់ទុក​ពួកគេ​ជា​វត្ថុ​ដែល​គ្មាន​សំណាង​។​សម្ព័ន្ធ​សហជីព​មី​យ៉ាន់​ម៉ា​បាន​អំពាវនាវ​ឱ្យធ្វើ​កូដកម្ម​ទូទាំងប្រទេស​ចាប់តាំងពី​ថ្ងៃទី​១ ខែមីនា​ដើម្បី​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា​។​

អង្គការ​ចំនួន​៩​ដែល​តំណាងឱ្យ​កម្មករ​មី​យ៉ាន់​ម៉ា​បានស្នើ​សុំឱ្យ​ប្រជាជន​ទាំងអស់​ឈប់​ធ្វើការ​ដើម្បី​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាលយោធា​ឱ្យ​ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​ស៊ីវិល​។​កងទ័ព​មី​យ៉ាន់​ម៉ា​កាលពីពេល​ថ្មីៗ​នេះ​បាន​បញ្ជូន​កម្លាំង​ទៅកាន់​ទីក្រុង​ធំៗ​ដើម្បី​ការពារ​ការធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​ដែល​មិនបាន​បង្ហាញ​សញ្ញា​នៃ​ការធ្លាក់ចុះ​។​ប្រជាជន​មី​យ៉ាន់​ម៉ា​នៅតែ​ប្តេជ្ញាចិត្ត​ធ្វើដំណើរ​តាម​ដងផ្លូវ​ដើម្បី​ប្រឆាំងនឹង​រដ្ឋាភិបាលយោធា​ទោះបី​ជួបប្រទះ​នឹង​“​ថ្ងៃ​បង្ហូរឈាម​”​ដែល​បណ្តាលឱ្យមាន​មនុស្ស​រាប់សិប​នាក់​បាន​ស្លាប់​រួមទាំង​កុមារ​។​


​ដោយឡែក​រដ្ឋមន្ត្រី​ការេ​ពារ​ជាតិ​អូស្ត្រាលី ម៉ា​រ៉ា​យ ផេ​ន (Marise Payne) បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បានប្រកាសថា ប្រទេស​អូស្ត្រាលី​បាន​ផ្អាក​កម្មវិធី​សហប្រតិបត្តិការ​ផ្នែក​ការពារជាតិ​ជាមួយ​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុង​គ្រា​មានការ​បង្ក្រាប​កាន់តែខ្លាំង​ឡើង​ដោយ​យោធា​របស់​ប្រទេស​នេះ​ទៅលើ​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំងនឹង​រដ្ឋប្រហារ​កាលពី​ខែ​មុន​។​​លោកស្រី ផេ​ន បាន​និយាយ​ដែរ​ថា ប្រទេស​អូស្ត្រាលី​ក៏​នឹង​បង្វែរ​ទិសដៅ​ជំនួយ​មនុស្សធម៌​ភ្លាមៗ​ទៅ​ឲ្យ​ពលរដ្ឋ​មូស្លីម​ភាគតិច​រ៉ូ​ហ៊ី​យ៉ា និង​ក្រុម​ជនជាតិភាគតិច​ផ្សេងៗ​ទៀត​។​

​អាជ្ញាធរ​បានប្រកាសថា អូស្ត្រាលី​ក៏​នឹង​បន្ត​ទាមទារ​ឲ្យ​មានការ​ដោះលែង លោក សន ធឺ​ន​ណែ​ល (Sean Turnell) ដែលជា​សេដ្ឋវិទូ និង​ជាទី​ប្រឹក្សា​ជនជាតិ អូស្ត្រាលី​របស់ លោកស្រី អ៊ុង​សាន ស៊ូ​ជី (Aung San Suu Kyi) ផងដែរ​។​លោក ធឺ​ន​ណែ​ល ត្រូវបាន​ចាប់ឃុំខ្លួន​ដោយ​មានការ​កំហិត​សេវា​កុងស៊ុល​ចាប់តាំងពី​រដ្ឋប្រហារ​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ដែល​បាន​ផ្តួលរំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​មនុស្ស​រាប់រយ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីក្រុង​ស៊ីដនី ដែលជា​ទីក្រុង​ធំជាងគេ​បំផុត​របស់​ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃ​ចុង​សប្តាហ៍​កន្លង​ទៅដោយ​ទទូច​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ប្រកាន់​ជំហរ​រឹងមាំ​ប្រឆាំងនឹង​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា​។ ប្រទេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​បាន​ធ្លាក់​ទៅក្នុង​ការ​វឹកវរ បន្ទាប់ពី​យោធា​បាន​ដ​ណ្ដើម​គ្រប់គ្រង​ប្រទេស និង​បាន​ចាប់ឃុំខ្លួន​ក្រុម​មេ​ដឹក នាំ​ជាប់ឆ្នោត​ដែល​នេះ​បាន​ដុត​បញ្ឆេះ​ឲ្យ​មាន​ការតវ៉ា​ជា​រៀងរាល់ថ្ងៃ ដែល​រហូតមក​ដល់ពេលនេះ​អង្គការសហប្រជាជាតិ​បានប្រកាសថា មនុស្ស​ជាង ៥០​នាក់​ហើយ​ត្រូវបាន​សម្លាប់​៕a burma aus3 a burma aus1 a burma die 

​