» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2845 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098612 នាក់

ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​ទាំង​៧​ទាមទារ​ឲ្យ​រុស្ស៊ី​ដក​ទ​ព័​ចេញពី​អ៊ុយ​ក្រែ​ន​

​ប្រទេស​អ៊ុយ​ក្រែ​នៈ​រដ្ឋមន្ត្រីការបរទេស​រុ​ស្ស៉ី លោក សឺ​ហ្គៃ ឡា​រ៉ូ​វ (Sergei Lavrov) បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​ថា ទីក្រុង​មូ​ស្គូ​បើកចំហរ​កិច្ចចរចា​ពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ជាមួយ​លោកខាងលិច ជាការ​អះអាង​ដែល​ទីក្រុង​វ៉ា​ស៉ី​ន​តោន​ហៅថា​ជា «​ឥរិយាបថ​ក្លែងក្លាយ​» ខណៈ​រុ​ស្ស៉ី​នៅតែ​បន្ត​បើក​ការវាយប្រហារ​លើ​ទីក្រុង​នានា​របស់​អ៊ុយ​ក្រែ​ន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​១២ ខែតុលា ឆ្នាំ​២០២២​។​a army putin4 

​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​រដ្ឋ​រុ​ស្ស៉ី លោក ឡា​រ៉ូ​វ បាន​និយាយថា រុស្ស៊ី​មាន​ឆន្ទៈ​ក្នុងការ​ចូលរួម​ជាមួយ​សហរដ្ឋអាមេរិក ឬ​តួ​ក​គី ដើម្បី​រក​មធ្យោបាយ​បញ្ចប់សង្គ្រាម ប៉ុន្តែ​មិនទាន់​ទទួលបាន​សំណើ​ជាក់លាក់​ណាមួយ​ឡើយ​។ ចំណែក អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោក នេ​ត ប្រា​យស៍ (Ned Price) វិញ​បាន​និយាយថា ទីក្រុង​វ៉ាស៊ីនតោន​មាន «​ទំនុកចិត្ត​តិចតួច​ណាស់​» ដែលថា​រុស្ស៊ី​កំពុងផ្តល់​សំណើ​ស្របច្បាប់​សម្រាប់​កិច្ចពិភាក្សា ពីព្រោះ​ការអត្ថាធិប្បាយ​របស់លោក ឡា​រ៉ូ​វ បានកើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​នៃ​ការវាយប្រហារ​មី​ស៊ី​ល​របស់​រុស្ស៊ី សម្លាប់​ជន​ស៊ីវិល​នៅ​អ៊ុយ​ក្រែ​ន​។​

​ការប្រកាស​របស់​រុស្ស៊ី​រឿង​ចរចារ​គឺ​បន្ទាប់ពី​ប្រទេស G7 (Group of 7) បានចេញ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ទាមទារ​ឱ្យ​រុស្ស៊ី​ត្រូវ​ដកទ័ព​, ដក​សម្ភារៈ​យោធា​របស់ខ្លួន​ទាំងអស់​ចេញពី ទឹកដី​អ៊ុយ​ក្រែ​ន ដោយ​បន្ទាន់​និង​ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ទាំងអស់​។ សេចក្តីថ្លែងការណ៍​រប​ស់​ក្រុម​ប្រទេស​ទាំង ៧​គឺ​កាណាដា​, បារាំង​, អាល្លឺម៉ង់​, អ៊ីតាលី​, ជប៉ុន​, អង់គ្លេស និង​សហរដ្ឋអាមេរិក ដែល​ទាមទារ​ឱ្យកម្លាំង​ទាហាន​រុស្ស៊ី​ធ្វើការ​ដកថយ​ចេញពី​អ៊ុយ​ក្រែ​ន​នេះ គឺ​នៅ​បន្ទាប់ពី​មាន​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២២ ក្រោយពី​មានការ​វាយប្រហារ​បាញ់​ស្រោច​គ្រាប់​មី​ស៊ី​ល​ដាក់​ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន​។ មេដឹកនាំ​អ៊ុយ​ក្រែ​ន លោក ហ្សេ​លេន​ស្គី បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រទេស G7 (Group of 7) តាម​អន​ឡាញ នោះ​ផងដែរ​។​

​លោក ហ្សេ​លេន​ស្គី បាន​អំពាវនាវ​រក​ជំនួយ​យោធា​នូវ​អាវុធ​ធុន​ធ្ងន់ និង​កា​រប​ញ្ជួ​ន​អាវុធ​ដែល​ត្រូវការ​ទាំងនោះ​ទាន់ពេលវេលា​ថែមទៀត​។ លោក​បាន​ថ្លែងថា ចំណុច​សំខាន់​ទី​១ គឺ​អ៊ុយ​ក្រែ​ន​ត្រូវការ​ជំនួយ​យោធា​ដើម្បី​រារាំង​ការបាញ់​មី​ស៊ី​លតា​ម​អាកាស​ដាក់​មកលើ​អ៊ុយ​ក្រែ​ន​។ លោ​កថា​ជំនួយ​នេះ​គឺ​សំខាន់​ណាស់​ដើម្បី​ការធានា សន្តិសុខ​។ លោក​បញ្ជាក់ថា​នៅពេលដែល​អ៊ុយ​ក្រែ​ន​បានទទួល​ជំនួយ​នៃ​អាវុធ​ទាំងនេះហើយ ការបាញ់​មី​ស៊ី​ល​របស់​រុស្ស៊ី​នឹងត្រូវ​គាំង​ដំណើរការ​ជាមិនខាន​។ ក្នុង​សប្តាហ៍​នេះ ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​រុស្ស៊ី មិន​មែនមាន​ត្រឹមតែ​ថ្ងៃ​ចន្ទ ទី​១០ ខែតុលា ដែល​រុស្ស៊ី​បាន​បាញ់ស្រោច​មី​ស៊ី​ល​ជាង​៨០​គ្រាប់​ដាក់​លើ​បណ្តា ក្រុង​នានា​នោះឡើយ​ប៉ុន្តែ​ត្រូវបាន​ប្រព​ន្ធ័​ការពារ​ដែនអាកាស​អ៊ុ​ក្រែ​ន​បាញ់​ទម្លាក់បាន​ប្រមាណ​ជាង​៤០​គ្រាប់​ផងដែរ​។ នៅ​ថ្ងៃទី​១១ ខែតុលា រុស្ស៊ី​ក៏បាន​ធ្វើ​សកម្មភាព​តាមផ្លូវ​អាកាស​មក​បន្ថែ​ម​ទៀត ប៉ុន្តែ​មិនមាន​សកម្មភាព​ខ្លាំងក្លា​ដូច​ថ្ងៃ​ដំបូង​ឡើយ​។

​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២២ បានទទួល​ការសន្យា​ភ្លាម​ជា​លើកដំបូង​ពី​ប្រទេស​អាល្លឺម៉ង់​នូវ​ប្រព័ន្ធ​អាវុធ​ការពារ​ផ្លូវអាកាស Iris Tair defense systems ចំនួន​៤​គ្រឿង​, ខណៈ ដែល​សហរដ្ឋអាមេរិក​បាន​សន្យាថា​នឹង​ជំរុញ​ឱ្យ​លឿន​នូវ​ប្រព័ន្ធ​ការពារ​ផ្លូវអាកាស​របស់ខ្លួន Nasam មកឱ្យ​អ៊ុយ​ក្រែ​ន​។ យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រុម​ប្រទេស G7 ចំនួន​១៣​ចំណុច​បានបញ្ជាក់​ការប្តេជ្ញា​ថា ប្រទេស​នៃ​មហា​សេដ្ឋកិច្ច​ដ៏​ធំ​ទាំង​៧ នឹង​ផ្តល់ជំនួយ​យោធា​និង​ហិរញ្ញវត្ថុ​ដល់​អ៊ុយ​ក្រែ​ន និង​ការប្តេជ្ញា​ឈរ​ជាមួយនឹង​អ៊ុយ​ក្រែ​ន រហូត​ដើម្បី​ប្រឆាំងនឹង​រុស្ស៊ី​។​

​ប្រទេស G7 បាន​ចោទថា​រុស្ស៊ី​បាន​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​គោលការណ៍​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។ ប្រទេស G7 ថ្លែង​ទៀតថា​រុស្ស៊ី​គ្មាន​មូលដ្ឋាន​ស្របច្បាប់​ណាមួយ ដែល​ចង់​ធ្វើការ​ផ្លាស់ប្តូរ​ព្រំដែន​ប្រទេស​អ៊ុយ​ក្រែ​ន​នោះឡើយ​។ ក្នុង​ចំណុច​ទី​៩​នៃ​សេចក្តីថ្លែងការណ៍ ប្រទេស G7 បាន​ប្តេជ្ញា​បន្ត​ការជួយ​អ៊ុយ​ក្រែ​ន​ដើម្បី​រក្សា ដែន​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់គេ តាមរយៈ​ការ​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​, ជំនួយ​យោធា​, មនុស្សធម៌​, ការទូត និង​ផ្លូវច្បាប់ និង​ការប្តេជ្ញា​ឈរ​ជាមួយ​អ៊ុយ​ក្រែ​ន ជា​រៀង​ដរាប​និង​ជួយ​បំពេញ​អ៊ុយ​ក្រែ​ន​ក្នុងការ​បំពេញតម្រូវកា​រទាំង​អស់​រួមទាំង​ការត្រៀម​សម្រាប់​រដូវរងា​ឈាន ចូលមក​ដល់​នេះ​ថែមទៀត​។​
​ប្រទេស​G7 បាន​ព្រមាន​រុស្ស៊ី​ទៀតថា រាល់​ការប្រើប្រាស់​អាវុធ​គីមី ជីវសាស្ត្រ ឬ​នុយក្លេអ៊ែរ​ដោយ​រុស្ស៊ី​ខ្លួនឯង​នោះ នឹងត្រូវ​ប្រឈមមុខ​នឹង​ផលវិបាក​ធ្ងន់ធ្ងរ​។​​សេចក្តីថ្លែងការណ៍​រប​ស់​ប្រទេស G7 នៅបាន​ប្រាប់​ប្រទេស​បេឡា​រុស​ដែល​ប្តេជ្ញា​ចូលរួម​ក្នុង​ក្រុម​យោធា​ជាមួយ​រុស្ស៊ី ត្រូវ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន និង​ត្រូវ​បញ្ឈប់ មិនឱ្យ​រុស្ស៊ី​ប្រើប្រាស់​ទឹកដី​របស់ខ្លួន​ថែមទៀត​៕a army putin a army putin1 a army putin2 a army putin3 
​