» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1055 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120731 នាក់

បន្ទាប​មាន​ពត៍​មាន​បែកធ្លាយ​ទិន្នន័យ​បុគ្គល​តាម Telegram​សម្ដេច​តេ​ជោ ហ៊ុន សែន​បង្ហាញ​ការ បារម្ភ​ពី​សន្តិសុខ​ជាតិ និង​សុវត្ថិភាព​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ប្រជាជន

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​កម្ពុជា បាន​លើកឡើងថា​ប៉ុន្មាន​ខែ​មកនេះ​តេ​ឡេ​ក្រាម (Telegram) របស់​សម្ដេច​ទទួល​សារ​បានតែ​មិនអាច​បញ្ជូន​សារ​ចេញ​បាន​ទាំង​អក្សរ ទាំង​សារ​សំឡេង ប្រសិនជា​ចេញ​បាន​ក៏ត្រូវ​រង់ចាំ ដែល​ធ្វើ​ឲ្យ​អ្នក​ផ្ញើ​សារ​មក​សម្ដេច​តាម​តេ​ឡេ​ក្រាម​មិនបាន​ឆ្លើយតប​ពីស​ម្ដេច ឬ​ត្រូវ​ឆ្លើយ​យឺត​។​a hun mina2 

​បើតាម​សំណេរ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន មាន​ខ្លឹមសារ​ថា​«​ខ្ញុំ​សូម​បងប្អូន​ដែលមាន​ទំនាក់​ជាមួយ​ខ្ញុំ​ងាក​មក​ប្រើ​តាម WhatsApp ពិសេស​តាម CoolApp ដែលជា​របស់​ខ្មែរ​។​​ដោយសារ​មាន​ព័ត៌មាន​ជាច្រើន​បាន​ផ្សាយ​ពី​ការ​បែកធ្លាយ​ទិន្នន័យ​បុគ្គល​តាម Telegram នៅតាម​ប្រទេស​មួយចំនួន​​បានធ្វើ​ឲ្យ​ខ្ញុំ​ព្រួយបារម្ភ​ពី​សន្តិសុខ​ជាតិ និង​សុវត្ថិភាព​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ប្រជាជន​យើង​ម្នាក់ៗ​។​

​ដោយ​កង្វល់​ពី​បញ្ហា​ដូច​បានលើកឡើង​ខាងលើ ខ្ញុំ​ស្នើ​រាជរដ្ឋាភិបាល​បង្កើត​គ្រុប CoolApp របស់​រាជរដ្ឋាភិបាល របស់​​ស្ថាប័ន​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ របស់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ជំនួស​ឲ្យ Telegram ។​​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ស្ថាប័ន​ផ្សេងទៀត​ដូចជា ព្រឹទ្ធសភា រដ្ឋសភា តុលាការ ក៏​គួររៀបចំ​គ្រុប CoolApp ផងដែរ​។ មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ និង​ប្រជាជន ដែល​ប្រើ​ស្មា​ត​ហ្វូ​ន​ក៏​គប្បី​បង្កើត CoolApp ដើម្បី​ប្រើ​តាម​ការស្ម័គ្រចិត្ត​។​

​សម្ដេច​ថា​នេះ​មិនមែនជា​ការបង្ខិតបង្ខំ​ឲ្យ​ប្រើប្រាស់ CoolApp ទេ តែ​ជាការ​ដាស់តឿន​សម្រាប់​ធានា​ដល់​សន្តិសុខ​ជាតិ និង​សន្តិសុខ​ផ្ទាល់ខ្លួន អាស្រ័យ​ដោយ CoolApp ជា​របស់​ខ្មែរ​ក្នុង​ដែន​សុវត្ថិភាព​របស់​កម្ពុជា និង​ម្យ៉ាងទៀត CoolApp ក៏​ប្រើប្រាស់​បាន​នៅ​ទូទាំង​​ពិភពលោក ដូច​ប្រព័ន្ធ​ដទៃទៀត​ដែរ ខុសគ្នា​ត្រង់ CoolApp មិនអាច​ឲ្យ​បរទេស​ចូល​យក​ទិន្នន័យ​របស់​រដ្ឋ ឬ ឯកជន​បាន​នោះឡើយ​។​
​ជាមួយគ្នានេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា យើង​ត្រូវការ​ប្រព័ន្ធ​ល្បឿន​លឿន និង​ច្បា​ស់ទាំង​សំឡេង​ទាំង​រូបភាព​ដូច CoolApp សព្វថ្ងៃ ព្រមទាំង​ត្រូវការ​រក្សា​ការសម្ងាត់​របស់​ជាតិ​ក៏ដូចជា បុគ្គល​ម្នាក់ៗ​ផងដែរ​។​

​បច្ចុប្បន្ន​អ្នកប្រើប្រាស់ CoolApp បាន​កើន​លឿន​រហូតដល់​៣០​ម៉ឺន​នាក់ និង​ប្រើប្រាស់​ប្រព័ន្ធ Encryption ដូច​កម្មវិធី​បរទេស​ដែរ មិនអាច​ជនណាម្នាក់​មើល​សារ​របស់​យើង​បានឡើយ សូម្បីតែ​ក្រុមហ៊ុន​ផ្ទាល់​ក៏ដោយ​។ កម្ពុ​ជាមាន CoolApp ក៏​ជា​មោទនភាព​របស់​ខ្មែរ​យើង​ដែរ ព្រោះ​សមាជិក​អាស៊ាន​ទាំងអស់ មានតែ វៀតណាម និង​កម្ពុជា​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​៕a telegram health3 

​