» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 833 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120509 នាក់

សម្តេចនាយក​រដ្ឋមន្ត្រី​ប្រកាស​បិទ​ព្រឹត្តិការណ៍​២០​កម្ភៈ​កូ​វីត​១៩​តែ​ការចាក់​ដូ​ស​ជម្រុញ​ត្រូវ​បន្ត​!

 

​ភ្នំពេញ​៖​ព្រឹត្តិការណ៍​២០​កុម្ភៈ​នៃ​កា​ឆ្លង​កូ​វីត​១៩​ដែល​បានធ្វើឱ្យ​កម្ពុជា​ឆ្លង​ជំងឺ​កូ​វីដ​១៩​និង​ស្លាប់​រហូតដល់​ខ្ទង់ពាន់​នាក់ រហូត​ត្រូ​ប​បិទ​ប្រទេស​នាពេល​កន្លងទៅ​ត្រូវបាន​បិទ​បញ្ចប់​ហើយ​។a hun close co

តាមរយៈ​សារ​ជា​សំឡេង​នា​វេលា​ថ្ងៃត្រង់​ទី ២០ ខែធ្នូ ឆ្នាំ​២០២១​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា «​ខ្ញុំព្រះករុណាខ្ញុំ សម្រេច​ប្រកាស​បញ្ចប់​ព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលជា​ព្រឹត្តិការណ៍​សោកនាដកម្ម​ដោយសារ​ជំងឺ covid-19 ។​
សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា «​ចាប់តាំងពី​ថ្ងៃ​២០ កុម្ភៈ ឆ្នាំ​២០២១ រហូតមកដល់​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ រយៈពេល ១០​ខែ ធ្វើឱ្យ​ប្រជាពលរដ្ឋ​របស់​យើង​ឆ្លង Covid 19 ប្រមាណ ១២ ម៉ឺន ៤​ពាន់ ២៣​នាក់ និង​បាត់​បង់ជីវិត​ចំនួន ៣​ពាន់​ប្រាំ​នាក់​»​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា «​ថ្ងៃនេះ​ជា​លើកដំបូង​ក្នុង​រយៈពេល ១០ ខែ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​យើង ពុំមាន​មនុស្ស​ស្លាប់ ហើយ​អត្រា​ឆ្លង​នេះ​ទៀតសោត ក៏មាន​ត្រឹមតែ ៧​នាក់​ប៉ុណ្ណោះ​»​។​​សម្រាប់​មូលហេតុ​នៃ​ការប្រកាស​បិទ​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់ថា «​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ករណី នៃ​ឆ្លង​ជំងឺ covid-19 នៅក្នុង​ប្រទេស​កម្ពុជា​ធ្លាក់​មក​នៅ​យ៉ាងតិច ត្រឹម​ពីរ​ខ្ទង់ នៃ​ការឆ្លង ហើយ​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ គឺ​ត្រឹម​តែមួយ​លេខ មានន័យថា​ក្រោម ១០​នាក់​។ ក្នុងនោះ អ្នកស្លាប់​ក៏បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​រហូតដល់​ថ្ងៃទី ២០ ធ្នូ នេះ ពុំមាន​អ្នកស្លាប់​នោះទេ ដែល​អាច​ចាត់ទុកថា នេះ​ជា​ជោគជ័យ​មួយ ក្នុងការ​ទប់ស្កាត់​មិន​ឲ្យ​យើង​ធ្លាក់​ទៅក្នុង​ជ្រោះ​មរណៈ​»​។​

​ទោះជា​យ៉ាងណា​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់ថា «​យើង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ក្នុង​ការរក​វ៉ាក់សាំង​ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​យើង​ឲ្យ​បាន​ទាន់ពេលវេលា ហើយ​វ៉ាក់សាំង​នេះ​ទៀតសោត ក៏បាន​ជួយ​ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង​ស្ថាប័ន អាជ្ញាធរ សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ជាពិសេស​ផ្នែក​សុខាភិបាល ក៏ដូចជា​ក្រុមគ្រូពេទ្យ​ពេទ្យ​ដែល​ចូលរួម​ប្រយុទ្ធ​ជំងឺ រហូតដល់​ប្រជាពលរដ្ឋ​ហៅថា កងទ័ព​អាវ​ស​»​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​បង្ហាញ​មោទនភាព​ថា «​ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​សេនាធិការ​ស្ថាប័ន​ទាំងអស់​ដែល​បាន​ចូលរួម​ជាមួយ​ខ្ញុំ​ក្នុង​ការដឹកនាំ នៃ​ការប្រយុទ្ធ​ក្នុង​ព្រឹត្តិការណ៍ ២០​កុម្ភៈ​»​។​​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ទៅដល់​មិត្ត​បរទេស ជាពិសេស​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលជា​ប្រទេស​បង្អែក​យុទ្ធសាស្ត្រ​ផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​កម្ពុជា ។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អរគុណ​ដល់​សហរដ្ឋអាមេរិក ប្រទេស​ជប៉ុន ប្រទេស​អង់គ្លេស និង​ប្រទេស​ហូ​ឡង់ ដែល​បាន​បញ្ជូន​វ៉ាក់សាំង​មកជួយ​ដល់​កម្ពុជា ហើយ​សង្ឃឹមថា នាពេល​ខាងមុខនេះ វ៉ាក់សាំង​របស់​ប្រទេស​អូស្ត្រាលី ប្រភេទ ភី​ហ្វា​យ​ហ្សឺ នឹង​បញ្ជូន​មកដល់​ប្រទេស​កម្ពុជា នៅ​យប់​ថ្ងៃទី ២៦​ថ្ងៃទី ២៨ ប្រមាណ​ជា ២​លាន ៣​សែន​ដូ​ស​ថែមទៀត​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់ថា «​ភាពស៊ាំ​នៅក្នុង​សហគមន៍​របស់​យើង​បានធ្វើឱ្យ​កាត់បន្ថយ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ និង ការស្លាប់​ក៏បាន​កាត់បន្ថយ​»​។​​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​ថ្ងៃនេះ​ខ្ញុំ​ប្រកាស​បញ្ចប់​ព្រឹត្តិការណ៍ ២០ កុម្ភៈ​ក៏ប៉ុន្តែ​មិនមែន​មានន័យថា យើង​ប្រកាស​បញ្ចប់ នូវ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​នោះទេ យើង​គ្រាន់តែ​ប្រកាស​បញ្ចប់​ព្រឹត្តិការណ៍ ក៏ប៉ុន្តែ​ការប្រយុទ្ធ​នៅតែ​ជា​កិច្ចការ​បន្តទៀត ដែល​មិន​អាចធ្វើ​ប្រហែស​បានទេ »​។
​សម្ដេច​បញ្ជាក់ថា «​យើង​ត្រូវតែ​ខិតខំ​រួមគ្នា ដើម្បី​កាត់បន្ថយ​ឲ្យ​បាន​មិន​ឲ្យ​មានការ​ឆ្លង​ជា​បន្តទៀត​។ ហើយ​ត្រូវតែ​ខិតខំ​ក្នុង​ការផ្ដល់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បន្ថែមទៀត​សម្រាប់​អ្នក​ដែល​មិនទាន់បាន​ចាក់ និង​ខិតខំ​ចាក់​ដូ​ស​ជំរុញ​ជូន​ប្រជាពលរដ្ឋ​។ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់ថា «​វ៉ាក់សាំង​របស់​យើង​មាន​គ្រប់គ្រាន់ មិន​ខ្វះ​នោះទេ​»៕a co close 

​