» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1214 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120890 នាក់

ព្រះមហាក្សត្រ យាង​ជា​ព្រះរាជាធិបតីភាព ក្នុង​ព្រះ​រាជពិធី​សម្ពោធ​វិមាន​រដ្ឋធម្មនុញ្ញ នៅ​ថ្ងៃ​ខួប​៣១​ឆ្នាំ នៃ​ការប្រកាស​ឱ្យប្រើ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

 


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២៤​ដែលជា​ថ្ងៃ​ខួប​៣១​ឆ្នាំ នៃ​ការប្រកាស​ឱ្យប្រើ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម័យ​រាជាណាចក្រ​ទី​២​ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ដេចយាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​សម្ពោធ​វិមាន​រដ្ឋធម្មនុញ្ញ ដែលមាន​ទីតាំង​ស្ថិតនៅ​ជិត​វិមានឯករាជ្យ​។a king cona5 

​បន្ទាប់​ពីសុន្ទរកថា​ស្វាគមន៍ និង​របាយការណ៍​ទូលថ្វាយ​ដោយ លោក​កិត្តិ​នីតិកោសល​បណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​រួច​, ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ព្រះរាជបន្ទូល​ថា កាលពី​ឆ្នាំ​២០២៣ កន្លងទៅ ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រារព្ធ​ខួប​អបអរសាទរ​៣០​ឆ្នាំ នៃ​ការប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ ហើយ​នៅថ្ងៃនេះ​ត្រូវជា​ខួប​៣១​ឆ្នាំ ដែល​ប្រជាជាតិ​កម្ពុជា​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​វិមាន​រដ្ឋធម្មនុញ្ញ ដែលជា​ការបង្ហាញ​ឲ្យ​ឃើញថា​ប្រជា​ជាតិខ្មែរ​មាន​ឆន្ទៈ គោរព​ការពារ​លើកតម្កើង និង​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ ជា​ច្បាប់កំពូល​របស់​ជាតិ​យើង​។

​ព្រះមហាក្សត្រ មាន​ព្រះរាជបណ្ទូល​បន្តថា ជាការ​ពិត​ដែល​មិនអាច​ប្រកែក​បាន ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ​នៃ​ការអនុវត្ត​រដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​សុខសន្តិភាព​និង​ឯកភាព​ជាតិ អាស្រ័យ​ដែលមាន​នយោបាយ​ឈ្នះ​ឈ្នះ ដែល​ត្រូវបាន​ដាក់ចេញ និង​ដឹកនាំ​អនុវត្ត​ផ្ទាល់​ប្រកបដោយ​ភាពប៉ិនប្រសព្វ​ដ៏​ឈ្លាសវៃ​និង​ឆ្នើម របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែល​បានធ្វើ​ឲ្យ​សម្រេច​នូវ​សមិទ្ធផល​ដ៏​ធំធេង ក្នុងការ​ការពារជាតិ សាសនា ព្រះមហាក្សត្រ និង​ការពង្រឹង​ឯកភាព​ជាតិ រក្សា​ការពារ​ទឹកដី បានធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​ភាព​រីកចម្រើន​លូតលាស់ ដូច​ពេលបច្ចុប្បន្ន​។

​សមិទ្ធផល​ធម្មនុញ្ញ​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​នេះ ជា​មរតក​របស់​ជាតិ​ដែល​កំពុង​ត្រូវបាន​ថែរក្សា និង​បន្ត​ដឹកនាំ​ដោយ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹងធ្វើ​ឲ្យ​ប្រជាជាតិ​បន្ត​ការអភិវឌ្ឍ​រីកចម្រើន​បន្ថែមទៀត​។​ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ព្រះរាជបន្ទូល អំពាវនាវ​ដល់ បងប្អូន​ជនរួមជាតិ​ទាំងអស់​ត្រូវ​រួមគ្នា​ថែរក្សា ការពារ​នូវ​រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល​របស់​កម្ពុជា ជា​និមិត្តរូប​នៃ​គុណ​តម្លៃ​ទំនើប​រួមផ្សំ​បុរាណ ឲ្យ​បាន​ស្ថិតស្ថេរ ជា​រៀងរហូត​តរៀង​ទៅ​។

​សូមជម្រាបថា ថ្ងៃនេះ​ជា​ខួប​៣១​ឆ្នាំ នៃ​ការប្រកាស​ឱ្យប្រើ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម័យ​រាជាណាចក្រ​ទី​២​។ ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ដែលជា​សមិទ្ធផល​នៃ​ការចរចា​រវាង​ឥស្សរជន​នយោបាយ​ខ្មែរ​ទាំង​ពីររូប គឺ​ព្រះករុណា​ព្រះបាទ​សម្ដេច ន​រោ​ត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង​សម្ដេច ហ៊ុន សែន (​កាលណោះ​ជា​សម​មិត្ត ហ៊ុន សែន​) កម្ពុជា​បាន​ស្គាល់​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ សេរី ពហុបក្ស ជា​លើកដំបូង ក្រោយ​សង្គ្រាមស៊ីវិល​ជាង​៣​ទសវត្សរ៍​។​​ការបោះឆ្នោត​នីតិកាល​ទី​១ បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​១៩៩៣ ហើយ​សភាធម្មនុញ្ញ​មួយ បាន​ចាប់បដិសន្ធិ​ឡើង​នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​១៩៩៣ ដើម្បី​តាក់តែង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ កិច្ចការ​ដំបូង​នៃ​សភាធម្មនុញ្ញ​នាពេលនោះ គឺ​ការអនុម័ត​បង្កើត «​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រៀបរៀង​រដ្ឋធម្មនុញ្ញ​» នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​១៩៩៣​។

​បន្ទាប់ពី​តាក់តែង​រួច រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ត្រូវបាន​សភាធម្មនុញ្ញ​អនុម័ត​នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​១៩៩៣ នា​សម័យប្រជុំ​លើក​ទី​២ និង​ត្រូវបាន​ព្រះករុណា ព្រះបាទ​សម្ដេច ន​រោ​ត្ដម សីហនុ អតីតព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឡាយព្រះហស្តលេខា​ប្រកាស​ឱ្យប្រើ​ជា​ផ្លូវការ នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣​។

​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៩៣ គឺជា​រដ្ឋធម្មនុញ្ញ​ទី​៦ ចាប់តាំងពី​ប្រទេស​កម្ពុជា បាន​ទទួលយក​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​បែប​ទំនើប​តាមបែប​បស្ចិម​លោក ដោយបាន​ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​ទំនើប​លើកដំបូង​ក្នុង​ឆ្នាំ​១៩៤៧ ដែល​មានគុណ​តម្លៃ​គ្រឹះ​នៃ​ធម្មនុញ្ញ​និយម រួមមាន (១) ប្រជាធិបតេយ្យ (២) សិទ្ធិមនុស្ស (៣) ការបែងចែក​អំណាច និង (៤) នីតិរដ្ឋ ត្រូវបាន​យកមក​ផ្សាំ​ជាមួយ​សង្គម​ខ្មែរ​ចាប់តាំងពី​ពេល​នោះមក​។ ប៉ុន្តែ​ការអនុវត្ត​គុណ​តម្លៃ​ទាំងនោះ ពុំមាន​ស្ថិរភាព​ជាប់​បានយូរ​អង្វែង​ទេ អាស្រ័យ​ដោយ​ប្រទេស​កម្ពុជា​ពើបប្រទះ​នឹង​វិបត្តិ​នៃ​ការដូរ​របប​នយោបាយ​ជាច្រើនលើក​ច្រើនគ្រា​។ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​១៩៩៣ មាន​១៦​ជំពូក និង​១៥៨​មាត្រា​។​

បើតាមឯកឧត្តមអ៊ឹមឈុនលឹម៖​វិមាន​រដ្ឋធម្មនុញ្ញ គឺជា​និមិត្តរូប​នៃ​គុណ​តម្លៃ​ធម្មនុញ្ញ​ទំនើប ផ្សារភ្ជាប់​ជាមួយ​វប្បធម៌ គឺជា​សាសនា ប្រពៃណី​ទំនៀមទម្លាប់​ល្អ​នៃ​ដួងព្រលឹង​ជាតិខ្មែរ ធ្វើ​ឲ្យ​វិមាន​ដ៏​ពិសិដ្ឋ​នៅលើ​ទី​ឧទ្យាន ខាងលិច​វិមានឯករាជ្យ នឹង​ក្លាយជា​មជ្ឈមណ្ឌល​ជួបជុំ​នៃ​ប្រជាពលរដ្ឋ ជនានុជន​ទាំងឡាយ គ្រប់​និន្នាការ​នយោបាយ ដែល​នឹង​មក​ទស្សនា សិក្សា​ស្រាវជ្រាវ បាន​យល់ដឹង​អំពី​អត្ថន័យ​ខ្លឹម សារ​នៃ​រដ្ឋធម្មនុញ្ញ និង​អត្ថន័យ​នៃ​វិមាន​រដ្ឋធម្មនុញ្ញ នឹង​ពិតជា​បាន​លើកកម្ពស់​មនសិការ ឯកភាព​ជាតិ និង​ស្នេហា​ជាតិ ដែល​នេះ​គឺជា​ស្មារតី​ដ៏​ថ្លៃថ្លា​ដូច​បាន​ឆ្លុះបញ្ចាំង​នៅក្នុង​បុព្វកថា​នៃ រដ្ឋធម្មនុញ្ញ ដែល​ចារឹក​ថា “​យើង ប្រជារាស្ត្រ​ខ្មែរ [...] | បានភ្ញាក់រលឹក ក្រោកឈរឡើង ចងបាច់ ឆន្ទៈ​មោះមុត ប្តូរផ្តាច់​រួបរួមគ្នា ពង្រឹង​ឯកភាព​ជាតិ រក្សា​ការពារ ទឹកដី​កម្ពុជា អធិបតេយ្យ​ថ្លៃថ្លា និង​អារ្យធម៌​អង្គរ​ដ៏​បវរ កសាង​ប្រទេសជាតិ​ឲ្យ​ទៅជា «​កោះសន្តិភាព​» ឡើងវិញ ផ្អែកលើ​ប្រព័ន្ធ ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ធានា​សិទ្ធិមនុស្ស គោរព​ច្បាប់​, ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​វាសនា អនាគតជាតិ ឱយបាន​ឈានឡើង​រីកចំរើន លូតលាស់ សម្បូរ​រុងរឿង​ជានិច្ច​និរន្តរ៍​។​សូម​ជម្រាបជូន​ថា នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២៤​នេះ ក៏​ជា​ខួប​អនុស្សាវរីយ៍​លើក​ទី​៣១ (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៤) នៃ “​ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ​” ផងដែរ ៕a king cona2 a king cona3 a king cona4 

​