» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1156 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120832 នាក់

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក ព្រោះលោកមិនសំដៅលោកបណ្ឌិតញឺលរដ្ឋាទេ!

 

សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើសុំឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងលោកបណ្ឌិត និងអ្នកចែវទូកទៅព្រោះលោកមិនបានសំដៅលើបណ្ឌិតញឹលរដ្ឋាទេ!។a manet delivery 

ក្នុងឱកាស អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃសកលវិទ្យាល័យ South-East Asia នៅសណ្ឋាគារសុខា ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦សម្តេចធិបតី ហ៊ុន ម៉ាណែត បានញ្ជាក់ថា «មុននឹងបញ្ចប់ ខ្ញុំស្នើសូមបញ្ចប់ទៅរឿងបណ្ឌិត និងអ្នកចែវទូក។ ម្សិលមិញ ជួបជាមួយប្អូន ញិល រដ្ឋា (ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី) បាយជាមួយគ្នា ក្រោយប្រជុំព្រឹក។ ខ្ញុំជួបគាត់រឿងនេះទេ។ មុនចេញទៅចិន កំពុងធ្វើការមួយចំនួន ដើម្បីកែទម្រង់ SMEs ។ ខ្ញុំឃើញគាត់វិភាគពី SMEs និង FDI ទាក់ទងនឹងការវិនិយោគ ក៏គ្រោងមកពីចិននឹងជួប តែវាចៃដន្យ ខ្ញុំចូលចិត្តអានអត្ថបទរបស់ មេទ័ព លីពូ គាត់សរសេរសាបៗងាយយល់»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា «ថ្ងៃហ្នឹង គាត់យករឿងអ្នកចេវទូក និងបណ្ឌិត … ឃើញឃ្លាចុងក្រោយមានពាក្យបណ្ឌិត ខ្ញុំស្មានតែគាត់និយាយសម្តៅបណ្ឌិតក្រៅប្រទេស ដែលវិភាគរឿងទ័ពថាធ្លាប់លីអង្ករឲ្យទាហាន។ ខ្ញុំមិនសម្តៅដល់នរណាទេ (មិនមែនយករឿងបណ្ឌិត និងអ្នកចេវទូក សម្តៅបណ្ឌិត ញិល រដ្ឋា នោះទេ)។ អ្វីដែលខ្ញុំចង់ដឹង ទស្សនៈនៃរឿងនេះ គឺគេអប់រំភាពរាបសាររបស់អ្នកចេះដឹង»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហើបឲ្យដឹងពីការដែលលោកប្រើបណ្ឌិតថា មនុស្ស៣នាក់ ដែលសម្តេចបានប្រើម្នាក់បញ្ចប់បណ្ឌិតពីបារាំង ម្នាក់ពីអាមេរិក និងម្នាក់ពីសាលាជាតិគ្រប់គ្រងរបស់ខ្មែរ។ តាមលទ្ធផលការងារ សម្តេចជ្រើសរើសយកបណ្ឌិតបញ្ចប់ការសិក្សាពីសាលាជាតិគ្រប់គ្រង!។

សូមបញ្ជាក់ថាក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «តើអ្វីដែលជាសេណារីយ៉ូ ធ្វើឱ្យពិភពលោកបាត់បង់សណ្តាប់ធ្នាប់នាពេលបច្ចុប្បន្ន?» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី បានវិភាគពីបញ្ហាសង្គម និងសេដ្ឋកិច្ច។

បន្ទាប់មក សម្តេចធិបតី ហ៊ុន ម៉ាណែត បានចែករំលែករឿងបណ្ឌិត និងអ្នកចែវទូក ស្រាប់តែមានការទាញថា សម្តេចធិបតី សម្តៅដល់លោកបណ្ឌិត ញិល រដ្ឋា ទៅវិញ។ ប្រការនេះ ក៏មានមតិថា សម្តេចធិបតី បានបិទសេរីភាពក្នុងការបញ្ចេញទស្សនៈ ខណៈសម្តេចធិបតី ក៏បានអះអាងច្បាស់ៗថា សម្តេចគាំទ្ររាល់ទស្សនៈរបស់បញ្ញវ័ន្ត។

សូមបញ្ជាក់ថាសម្តីរបស់បណ្ឌិតវយ័ក្មេង១រូបឈ្មោះញឹលរដ្ឋាបានបង្កការចាប់អារម្មណ៍ពេញក្នុងបណ្តាញសង្គមប៉ុន្មានថ្ងៃនេះ។បើតាមការសង្កេតការចាប់អារម្មណ៍បានចែកចេញជាពីរបក្ស។ក្នុងនោះអ្នកដែលមិនទទួលផលប្រយោជន៍ពីសង្គមនិងចង់ឲ្យសង្គមមានតម្លាភាពបានគាំទ្រ ព្រោះគាត់ហ៊ាននិយាយការពិត។តែសម្រាប់អ្នកបានផលប្រយោជន៍ពីសង្គមគេដៀលថាអាមាត់ឥតគម្របបំបែកឆ្នាំងបាយគេ។រឿងគេដឹងគ្រប់គ្នាតើហ្អែងចាំបាច់និយាយធើអី?។

ជាក់ស្តែងបើតាមហ្វេសប៊ុកឈ្មោះលីពូដែលត្រូវបាននាយករដ្ឋមន្ត្រីយកទៅបង្ហោះបន្តបង្ហាញថាអ្នកចែកទូកដែលមិនបានរៀនសូត្រជ្រៅជ្រះដូចបណ្ឌិត គាត់ចេះតែចែវទូកចម្លងមនុស្សគាត់មិនខ្វល់ការនិយាយរបស់បណ្ឌិតផេះអីទេព្រោះគាត់ចាំតែស្តាប់អ្នកឲ្យគាត់ចែវទូកចម្លងយកកម្រៃចិញ្ចឹមជីវិតចង់អាណារៀនចេះអីចេះទៅ ។a te jo analist