» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1480 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121156 នាក់

រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច​ថ្មី​ចាត់ទុក ការងារ​អធិការកិច្ច មាន​ភាពចាំបាច់ និង​ពិតជា​ឆ្លើយតប​នឹង​កម្មវិធី​នយោបាយ របស់​រាជរដ្ឋាភិបាល​

​ភ្នំពេញ​៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច​ថ្មី នា​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤ បាន​មានប្រសាសន៍​ចាត់ទុក​ការងារ​អធិការកិច្ច ពិត​ជាមាន​ភាពចាំបាច់ និង​ពិតជា​ឆ្លើយតប​នឹង​កម្មវិធី​នយោបាយ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ដោយ​បន្ត​កែទម្រង់ ស៊ី ជម្រៅ ទូលំទូលាយ មា​នស​ង្គ​ត​ភាព ដែល​នឹង​ផ្តោតលើ​ការលើកកម្ពស់​អភិបាលកិច្ច និង​សមត្ថភាព​ស្ថាប័ន ការបង្កើត​បរិយាកាស​អំណោយផល សម្រាប់​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ការអភិវឌ្ឍ​មូលធន​មនុស្ស ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ការបង្កើន​ភាព​ប្រកួតប្រជែង ការអភិវឌ្ឍ​វិស័យ​ឯកជន ដែល​ប្រកបដោយ​ភាព​ធន់ ចីរភាព បរិ​យា​ប័ន្ន និង សង្គម​ឌីជីថល ដើម្បី​សម្រេច​ឱ្យបាន​នូវ ចក្ខុវិស័យ​រួមគ្នា​គឺ​៖ «​អធិការកិច្ច​ដើម្បី​ទាំងអស់គ្នា​ទាំងអស់គ្នា ឆ្ពោះទៅកាន់​អភិបាលកិច្ច​ល្អ​»​។a soken 

​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​, នៅ​ទីស្តីការក្រសួង​, លោក​រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច បាន​មានប្រសាសន៍​បញ្ជាក់ថា ដើម្បី​សម្រេច​ឱ្យបាន​លទ្ធផល​ជា​អតិបរមា ស្របទៅតាម​ចក្ខុវិស័យ និង​បេសកកម្ម​ជា​យុទ្ធសាស្ត្រ ដែល​បានលើកឡើង​ខាងលើ យើងទាំងអស់គ្នា​ដែលជា​ថ្នាក់ដឹកនាំ ក៏ដូចជា មន្ត្រី​រាជ ការ​ទាំង​នៅ​ថ្នាក់ជាតិ​និង​ក្រោម​ជាតិ ត្រូវ​ជំរុញ​សាមគ្គី​ភាពជា​ធ្លុង​មួយ សំដៅ​សម្រេច ឱ្យបាន​ដូចខាងក្រោម​៖ ត្រូវ​ចូលរួម​រក្សាទុក នូវ​សមិទ្ធផល​ចាស់​ដែល​ថ្នាក់ដឹកនាំ​ជំនាន់​មុន បាន​ខិតខំ​ប្រឹងប្រែង​កសាង​សមិទ្ធផល​ជាច្រើន អស់​រយៈពេល​ជាង​៤០​ឆ្នាំ នៅក្នុង​វិស័យ​អធិការកិច្ច​នេះ និង​កសាង​សមិទ្ធផល​ថ្មី​ដើម្បី​ប្រែក្លាយ​ស្ថាប័ន ជា​រដ្ឋបាល​សាធារណៈ ទំនើប​មាន​សមត្ថភាព​ខ្ពស់ ខ្លាំង​និង​ស្អាតស្អំ​។

​លោក​រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច​បាន​បន្តថា ត្រូវមាន​សុខដុម​នីយកម្ម​នៃ​មុខងារ​អធិការកិច្ច នៅក្នុង​រដ្ឋបាល​សាធារណៈ ដោយ​សហការ​រៀបចំ​យន្តការ​ត្រួតពិនិត្យ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ជា មួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​។ ដើម្បី​សម្រេច ការងារ​នេះ ក្រសួង​អធិការកិច្ច​នឹង​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​និង​កិច្ចសហការ​ល្អ ជាមួយ​អង្គភាព​អធិការកិច្ច​ចំណុះឱ្យ​ក្រសួង ស្ថាប័ន​តាមរយៈ​ការណែនាំ​ឱ្ប​បាន ស៊ីជម្រៅ​លើ​ការងារ​អធិការកិច្ច ការរៀបចំ​នីតិវិធី និង​គំរូ​ស្តង់ដារ​អធិការកិច្ច​រួម ព្រមទាំង​ជួយ​បណ្តុះបណ្តាល​ជំនាញ​អធិការកិច្ច ឱ្យបាន​ទូលំទូលាយ ដើម្បី​លើកកម្ពស់ ប្រសិទ្ធភាព និង​សង្គតិភាព​នៃ​ការអនុវត្ត​ការងារ​។

​ដើ​ម្បូ​បន្ត​លើកកម្ពស់ និង​ពង្រឹង​ស្ថាប័ន ដោយ​ដាក់ចេញ​នូវ​អភិក្រម​ការងារ និង ប្រព័ន្ធ​ការងារ​មួយ​ដែលមាន​ស្តង់ដារ​ច្បាស់លាស់​ក្រសួង​អធិការកិច្ច​នឹង​ផ្តោតទៅលើ​៖ (១)​ការកសាង​មូលធន​មនុស្ស​ដោយ​ពង្រឹង​សមត្ថ ភាព​មន្ត្រី​ឱ្យមាន​មនសិការ​និង​ក្រមសីលធម៌ វិជ្ជាជីវៈ ព្រមទាំង​សមត្ថភាព ស័ក្តិសម​ជាទី​ពឹង​រប​ស់​ប្រជាពលរដ្ឋ (២)​ពង្រឹង​ការអនុវត្ត​តួ នាទី​អធិការកិច្ច​ឱ្យបាន​ទូលំ ទូលាយ ស្មើភាព និង​មិន​រើសអើង ប្រកប ដោយ​ភាពទន់ភ្លន់ តែ​ម៉ឺងម៉ាត់​ដោយ​ផ្អែក លើ​ច្បាប់​ជាធំ តាម​អភិក្រម​ទាំង​៥ របស់​សម្តេច​តេ​ជោ គឺ​”​ឆ្លុះ កញ្ចក់ ងូតទឹក ដុស ក្អែល ព្យាបាល និង​វះកាត់ » (៣) ពង្រឹង​យន្តការ​តាមដាន​ការអនុវត្ត ច្បាប់​គោល នយោបាយ​និង​បទបញ្ជា​ដែល រាជ​រដ្ឋា​ភិ បាល​បាន​ដាក់ចេញ ដើម្បី​វាយតម្លៃ​ការ អនុវត្ត​គោលនយោបាយ វឌ្ឍនភាព និង​សមិទ្ធកម្ម ធានាបាន​ការបម្រើ សេវា​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព និង​វិជ្ជាជីវៈ (៤)​បន្ត​ពង្រឹង​យន្តការ​ដោះស្រាយ​បណ្តឹង របស់​ប្រជាពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន ដោយ​រៀបចំ​វិធីសាស្ត្រ​ងាយស្រួល​សម្រាប់​ទទួល​ពាក្យបណ្តឹង​។
​ការបន្ត​ការកសាង​លិខិតបទដ្ឋាន​គតិយុត្ត​សំខាន់ៗ ដូចជា ច្បាប់​ស្តីពី​អធិការកិច្ច​ច្បាប់​ស្តីពី​បណ្ដឹងតវ៉ា និង​បណ្តឹង​បរិហារ គោលនយោបាយ​ជាតិ​អធិការកិច្ច​ស្តង់ដារ អធិការកិច្ច គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​នៅក្នុង​វិស័យ​អធិការកិច្ច និង​បណ្តឹង ក្រម សីលធម៌​៕


​