» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1292 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120968 នាក់

អនុសាសន៍​និងសេចក្តីសម្រេច​សំខាន់ៗ​ក្នុង​ពិធី​ជំនួប​រវាង​សម្តេច​តេ​ជោ​និង​អ្នក​សារ​ពត៍​មាន​

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា «​សូម​ក្រសួង​ស្ថាប័ន​នានា ក៉ំ​ចាត់ទុក​អ្នកព័ត៌មាន​ជាស​ត្រូវ ប្រសិន​ចាត់ទុកជា​សត្រូវ គឺ​គិត​ខុស​ហើយ​»​។ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន លើក​ទី​៥ ឆ្នាំ​២០២៣ នា​ល្ងាច​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២៣​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ព័ត៌មាន​ខ្លះ​ក៏​ខ្ញុំ​មិន​គាំទ្រ មិន​មើលមុខ​ដែរ ព្រោះ​ពួកគេ​ផ្សាយ​មិន​ពិត​ពី​កម្ពុជា ។a hun jour 

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើក​ពី​សារសំខាន់​នៃ​ព័ត៌មាន​ថា «​ខ្ញ៉ំ មាននៅ​ក្នុង​ក្រុម​អន​ឡាញ ក្រុម​តេ​ឡេ​ក្រាម​ជាច្រើន ដែល​អាច​ឲ្យ​ខ្ញ៉ំ​បានដឹង​គ្រប់​រឿង​ដែល​កើតឡើង​នៅតាម​មូលដ្ឋាន​»​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ចោទ​ជា​សំនួរ​ទៅកាន់​រដ្ឋមន្ត្រី រដ្ឋលេខាធិកា អភិបាលខេត្ត ស្រុក​នានា​ថា តើ​អស់លោក​មាននៅ​ក្នុង​តេ​ឡេ​ក្រាម ឬ​ក្រុម​អន​ឡាញ​ដែរឬទេ ព្រោះ​សម័យនេះ​ជា​សម័យ​ឌីជីថល​ដូច្នេះ​ត្រូវ​មើល​តាមរយះ​អន​ឡាញ​ទើប​ដោះស្រាយ​បញ្ហា​បាន​លឿន​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានប្រកាសថា​នឹង​ផ្ដល់​មេធាវី​ការពារ​ក្ដី​ដល់​អ្នកសារព័ត៌មាន​ណា​ដែល​ហ៊ាន​បញ្ចេញ​ការពិត​និង​មាន​ភស្តុតាង​គ្រប់គ្រាន់​។​សម្ដេច​តេ​ជោ ហ៊ុនសែន បានផ្ដល់​ពាក្យស្លោក​ថា​៖ «​ពេលមុន​ខ្ញុំ​និយាយថា អ្នកសារព័ត៌មាន​កុំ​បំពាន​អ្នកដទៃ កុំ​បំភ្លៃ​ការពិត​។ ឥឡូវនេះ​ខ្ញុំ​ក៏​គួរតែ​ត្រូវ​និយាយ​បន្ថែមថា​អ្នកសារព័ត៌មាន​ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ពិត​កុំ​ប្រឌិត​កំហុស​ដាក់​អ្នកដទៃ​»​។​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា​នឹងមិន​បញ្ជូន​មេធាវី​ទៅ​ការពារ​ក្ដី​ដល់​អ្នកកាសែត​ដែល​មួលបង្កាច់​គេ​នោះទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា «​ទោះបីជា​ការវិវឌ្ឍ​សភាព​ការ​យ៉ាងណាក៏ដោយ វេទិកា នៃ​ការជួប​រវាង​អ្នកព័ត៌មាន អ្នកនាំពាក្យ និង​ប្រមុខ​រាជរដ្ឋាភិបាល គួរតែ​រក្សាទុក​ដដែល​សម្រាប់​អ្នក​បន្តវេន​ទៅ​ពេលខាងមុខ ព្រោះ វា​ជា​ផលប្រយោជន៍​សម្រាប់​ទាំងអស់គ្នា​ដើម្បី​កសាង​ប្រទេសជាតិ​របស់​យើង​ឲ្យ​រីកចម្រើន​ទៅមុខ​» ។ ឆ្នាំ​២០២៣​នេះ​។​ក្នុង​បំណង​ជួយ​សម្រាល​បន្ទុក​សម្តេច​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បានប្រកាស​ទទួលបន្ទុក​លើ​ពន្ធ​ប៉ាតង់​រយៈពេល​៥​ឆ្នាំ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន​ឡាញ​តូចតាច​។​ក្នុងនោះ​ផងដែរ​សម្តេច​តេ​ជោ​ហ៊ុនសែន​ក៏បាន​ប្រកាស​ក្នង​បញ្ចុះតម្លៃ​៥០​ភាគរយ​លើក​ម្រៃ​ស្នើសុំ​អាជ្ញា​បណ្ណ​ព័ត៌មាន​ផងដែរ​។​

​ក្នុងឱកាស​ជួបជុំ​អ្នកសារព័ត៌មាន​ប្រមាណ​ជាង​៤០០០​នាក់ សម្តេច​ផ្តល់​អនុសាសន៍​ចំនួន ៨​ចំណុច ដូចខាងក្រោម​៖១-​ក្រសួង​ព័ត៌មាន ត្រូវ​ជំរុញ​ឲ្យ​មាន​សេចក្ដីព្រាងច្បាប់ ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន បានចេញ​នូវ​អាណ​ត្ដិ​ទី​៧ និង​ត្រៀម​រៀបចំ ដាក់​ឲ្យ​ដំណើរការ​ថ្នាល​ទូរទស្សន៍​ឌីជីថល​កម្ពុជា នៅ​ដើមឆ្នាំ​២០២៣​ខាងមុខនេះ និង​ត្រូវ​បិទ​ការផ្សាយ​ទូរទស្សន៍​អាន់​ណឺ​ឡុង នៅ​ឆ្នាំ​២០២៥ តាម​ផែនការ ដែល​បាន​គ្រោងទុក​។ បើសិន​បើ​អនុវត្ដ​មិនបាន យើង​នឹងត្រូវ​ខាតបង់​ច្រើនណាស់ គឺ​យើង​ដើរ​មិនទាន់​ការវិវត្ដន៍​បច្ចេកវិទ្យា នៅក្នុង​តំបន់​អាស៊ាន​។​

២-​ស្ថាប័ន​ព័ត៌មាន​រដ្ឋ និង​ឯកជន ត្រូវ​ចូលរួម​ថែរក្សា​សន្ដិភាព​ស្ថិរភាព​នយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់​សង្គម តាមរយៈ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ដោយ​ធ្វើការ​ផ្សព្វផ្សាយ​ជំរុញ​ឲ្យ​អាជ្ញាធរ និង​ស្ថាប័ន មាន​សមត្ថកិច្ច ទប់​ស្ដា​ត់ និង​ចាត់វិធានការ​រាល់​បទល្មើស​គ្រឿងញៀន ល្បែងស៊ីសង គ្រប់​ប្រភេទ ក្មេង​ទំនើង ចោរប្លន់ ប្រដាប់អាវុធ គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ដែល​កើតឡើង​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ដើម្បី​កសាង​សង្គម​កម្ពុ​ជាមួយ ឲ្យ​មាន​សុវត្ថិភាព សណ្ដាប់ធ្នាប់​ល្អ និង​រក្សា​កិ​ត្ដិ​យស សេចក្ដីថ្លៃថ្នូរ លើក​មុខមាត់​កម្ពុជា លើ​ឆាក​អន្ដរជាតិ​។​

៣-​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៣ ខាងមុខនេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ សូម​ចូលរួម​យុទ្ធនាការ​ផ្សព្វផ្សាយ ការរាប់​ថយក្រោយ​១០០​ថ្ងៃ នៃ​ព្រឹ​ត្ដិ​ការណ៍​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា ឲ្យ​បាន​ផុលផុស ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅប្រទេស​បានដឹង និង​បំផុសស្មារតី លើកទឹកចិត្ដដ​ល់​កីឡាករ​-​កីឡាការិនី ឲ្យ​ខិតខំ​ហ្វឹកហាត់ ដើម្បី​ទទួលបាន​មេដៃ​ច្រើន ក្នុង​ការប្រកួត​នាពេលខាងមុខ និង​លើក​ទឹក​ចិ​ត្ដ​ឲ្យ​យុវជន និង​ប្រជាពលរដ្ឋ​យើង​គាំទ្រ និង​ស្នេហា​វិស័យ​កីឡា ក្រោម​ពាក្យស្លោក «​កីឡា​រស់នៅ ក្នុង​សន្ដិភាព​»​។​

៤-​ស្ថាប័ន​ព័ត៌មាន ត្រូវបង្កើត​ភាពជា​ដៃគូ ជាមួយ​រាជ​រដ្ឋ​ភិ​បាល ដោយ​ត្រូវបំពេញ​តួនាទី​ជា​ស្ពាន​ចម្លង ផ្សារភ្ជាប់​ទំនាក់ទំនង​ពី​ស្ថាប័នរដ្ឋ​ទៅ​ប្រជាជន និង​ពី​ប្រជាជន​មក​ស្ថាប័នរដ្ឋ​វិញ ទាំង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ទាំង​ការ​អនុវត្ដ​ជាក់ស្ដែង ដែល​តម្រូវ​ឲ្យ​អ្នកសារព័ត៌មាន ចូលរួម​កាន់តែ​សកម្ម​ថែមទៀត ដើម្បី​ថែរក្សា​សុខសន្ដិភាព និង​ការអភិវឌ្ឍន៍​។​៥-​ចូលរួម​យុទ្ធនាការ ប្រយុទ្ធ​ជាមួយនឹង​ភាព​អសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និង​ភាព​អ​យុត្ដិធម៌​នៅក្នុង​សង្គម ដើម្បី​កសាង​កម្ពុជា​ជា​សង្គម​មួយ​ដែល​ស្អាតស្អំ មាន​តម្លាភាព​។ សម្ដេច​តេ​ជោ​ក៏បាន​ដាស់តឿន​សារជាថ្មីរ​ដល់​អ្នកសារព័ត៌មាន គឺ​កុំ​បំពាន​អ្នកដទៃ កុំ​បំភ្លៃ​ការពិត និង​នៅថ្ងៃនេះ សម្ដេច​តេ​ជោ​ក៏បានផ្ដល់​សារសំខាន់​មួយទៀត​គឺ អ្នកសារព័ត៌មាន​ត្រូវ​ផ្សាយ​ការពិត​កុំ​ប្រឌិត​រឿង​អ្នក​ដ៏​ទៃ​។ និង​សូម​ឲ្យ​អ្នកសារព័ត៌មាន ចូលរួម​ជាមួយនឹង​រាជរដ្ឋាភិបាល ក្នុងខណៈដែល​រាជរដ្ឋាភិបាល កំពុងតែ​ជំរុញ​កែទម្រង់​រដ្ឋ ដើម្បី​ឲ្យ​មាន​តម្លាភាព ដែល​ទាមទារ​ឲ្យ​អ្នកសារព័ត៌មាន បំពេញ​តួនាទី​តាម​វិជ្ជាជីវៈ​មាន​សមត្ថភាព និង​សិក្សា​បញ្ហា​ដ៏​ស៊ីជម្រៅ ហ៊ាន​បញ្ចេញ​នូវ​ការពិត​។​

៦-​ចូលរួម​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​មិន​ពិត និង​ព័ត៌មាន​ក្លែងក្លាយ ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ និង​អន្ដរជាតិ ដែល​បច្ចុប្បន្ន​តំណាង​សារព័ត៌មាន​របស់​យើង ក៏មាន​ក្នុង​ក្របខណ្ឌ​ស្ថាប័ន​ជាតិ​អាស៊ាន ដែល​តម្រូវ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​ធ្វើការ​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​មិន​ពិត និង​ព័ត៌មាន​ក្លែងក្លាយ ឲ្យ​កាន់តែ​សកម្ម​ថែមទៀត​។៧-​សមាគម​អ្នកសារព័ត៌មាន ត្រូវ​បន្ដ​សហការ​ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សមត្ថភាព​ជំនាញ​ដល់​បុគ្គលិក និង​ភ្នាក់ងារ​របស់ខ្លួន​ឲ្យ​ដើរ​ទាន់​ការវិវត្ដន៍​បច្ចេកវិទ្យា​ប្រព័ន្ធ ផ្សព្វផ្សាយ​ឌីជីថល ដែល​អាចជួយ​បំពេញការងារ​បាន​រហ័ស និង​ទាន់​សភាព​ការ​។​៨-​ចូលរួម​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​អប់រំ ឲ្យ​ប្រជាពលរដ្ឋ​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ​-១៩ និង​អនុវត្ដ​វិធានការ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ឲ្យ​បាន​ខ្ជាប់ខ្ជួន​៕a hun jour1 

​