» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1186 នាក់

ម្សិលមិញ 34475 នាក់

សរុប 21082712 នាក់

អាជ្ញាធរ​ស្រុ​កុំ​មេសាង​ជួសជុល​ផ្លូវ​មួយ​ខ្សែ​ប្រវែង​៧​គីឡូម៉ែត្រ​ប្រជាពលរដ្ឋ​សាទរ​


​ព្រៃវែង​៖​ផ្លូវលំ​១​ខ្សែ មាន​ចម្ងាយ​ប្រហែល ៧ គីឡូម៉ែត្រ ឆ្លងកាត់​ចំនួន​៣ ឃុំ​ច្រេស ឃុំ​ព្រៃ​រំដេង និង​ឃុំ​អង្គ​រស ស្ថិតក្នុង​ស្រុក​មេសាង ខេត្តព្រៃវែង ត្រូវបាន​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ដែនដី​ស្រុក​មេសាង ធ្វើការ​ចាក់ដី​លុប​ជង្ហុក​ក្រហេងក្រហូង គៀរ​កិន បង្ហាប់​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជា ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ក្នុង​រដូវវស្សារ​ឆ្នាំនេះ.។a mesang 

​នៅ​រសៀល​ថ្ងៃទី ០៨ ខែកក្កដា​ឆ្នាំ ២០២៤ ក្រុម​រថយន្ត​ដឹក​ដី និង​គ្រឿងចក្រ មាន រ៉ូឡូ​កិន​បង្ហាប់ និង​ត្រាក់ទ័រ​ឈូស​ដី របស់​ក្រុមហ៊ុន​ទ្រី ហេន បានធ្វើការ​ដឹកជញ្ជូន​ដី និង​ឈូស​គៀរ​កិន បង្ហាប់​នៅតាម​ជង្ហុក​ក្រហេង ក្រហូង លើផ្លូវ​លំ​១​ខ្សែ ចាប់ពី ផ្សារ​ច្រេស​( ចាន់​ស្នារ​) រហូត ដល់​ព្រំប្រទល់​ឃុំ​អង្គ​រស ។ លោក ឌុ​ច ឈាវ មេភូមិ​ព្រៃចេក ឃុំ​ព្រៃ​រំដេង​ថា : ផ្លូវ​១​ខ្សែ​លំ​នេះ​ឆ្លងកាត់​ឃុំ​ច្រេស និង​ឃុំ​ព្រៃ​រំដេង​និង ឃុំ​អង្គ​រស មាន​ប្រវែង ជាង ៦០០០ ម៉ែត្រ ស្ថិតក្រោម​ការកសាង ជួសជុល​ថែទាំ​របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តព្រៃវែង ។ ដោយ​មើលឃើញ ពី​ការលំបាក​ក្នុង​ការធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​កសិផល​ផ្សេងៗ ក៏ដូចជា​ការធ្វើដំណើរ​របស់​បងប្អូន​ប្រជា ពលរដ្ឋ និង​សិស្សានុសិស្ស​ទៅ​សាលារៀន ជា​រៀងរាល់ថ្ងៃ​ក្នុង​រដូវវស្សា​ឆ្នាំនេះ ព្រោះ​ស្ថានភាព​ផ្លូវ​ទទួលរង​ការខូចខាត​ធ្ងន់ធ្ងរ មាន​ជង្ហុក ក្រហេងក្រហូង​ជ្រៅៗ ជា​អន្លើៗ​តាម​ដងផ្លូវ ទើប​រូប លោក​( ឌុ​ច ឈាវ )​ក្នុងនាម​ជា អាជ្ញាធរ​ដែនដី​មូលដ្ឋាន​បាន​គោរព​ស្នើសុំ​ទៅតាម​ឋានានុក្រម​តាមរយ​:​ថ្នាក់ដឹកនាំ​ឃុំ​ព្រៃ​រំដេង​ទៅ​ថ្នាក់ដឹកនាំ​ស្រុក​មេសាង ដើម្បី​ទទួលបាន​ថវិកា​យកមក​ចំណាយ​លើ ការដឹក​ដី​ចាក់​លុប និង​កិន​បង្ហាប់​តាម​ជង្ហុក ក្រហេង ក្រហូង​លើផ្លូវ​នេះ ។

លោក ឌុ​ច ឈាវ មេភូមិ ព្រៃចេក​បាន​បញ្ជាក់ថា : តាម​លោក​ដឹង​ថវិកា​ដែល​ចំណាយ​លើ​ការដឹកជញ្ជូន​ដី ចាក់​លុប​កិន​បង្ហាប់​ពង្រាប​តាម​ក្រហេង ក្រហូង​ជង្ហុក​លើ​ដងផ្លូវ​លំ​នេះ​មាន​ចំនួន​៩០​លាន​រៀល គឺជា​ថវិកា​របស់​ស្រុក​មេសាង ។ លោក​បញ្ជាក់ថា : ដំបូង​លោក​ស្នើសុំ បានតែ​ចំនួន​៥០​លាន​រៀល​ទេ ប៉ុន្តែ​ក្រោយពេល​អាជ្ញាធរ​ស្រុក​មេសាង​ពិនិត្យឃើញថា​ផ្លូវ​នេះ​ឆ្លងកាត់​៣​ឃុំ ហើយ​ទទួលរង​ការខូចខាត​ដូចគ្នា​ក៏​សម្រេច​បន្ថែម​៤០​លាន​រៀល​ទៀត ដូច្នេះ​សរុបទៅ​ថវិកា​ទាំងអស់​មាន​ចំនួន​៩០​លាន​រៀល ។ លោក កែវ ពិសី អភិបាល នៃ​គណ​:​អភិបាល ស្រុក​មេសាង បានបញ្ជាក់​ប្រាប់ និពន្ធ​នាយក​គេហទំព័រ មាតុភូមិ នៅ​រសៀល​ថ្ងៃទី ០៨ កក្កដា ឆ្នាំ ២០២៤ តាម​ទូរស័ព្ទ​ថា : ផ្លូវលំ ១​ខ្សែ​នេះ​ពី​ផ្សារ​ច័ន្ទ​ស្នារ ( ច្រេស​) រហូតដល់​ព្រំ ប្រទល់​ឃុំ​អង្គ​រស មាន​ប្រវែង ៧ គីឡូ​ម៉​ត្រ ឆ្លងកាត់ ៣ ឃុំ មាន​ឃុំ​ច្រេស ឃុំ​ព្រៃ​រំដេង និង ឃុំ​អង្គ​រស ស្ថិតក្នុង​ស្រុក​មេសាង ខេត្តព្រៃវែង មានការ ខូចខាត​ធ្ងន់ធ្ងរ ជង្ហុក ក្រហេង ក្រហូង​ជ្រៅ​ជាច្រើន​កន្លែង ដោយ មើលឃើញ​ការលំបាក​ក្នុង​ការធ្វើ ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុងនាម​រូបលោក ( កែវ ពិសី ) ជា​ថ្នាក់ដឹកនាំ​ស្រុក​មេសាង ដែល ទទួលបាន​ការគោរព​ស្នើសុំ​ពី​មេភូមិ មេឃុំ តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន លោក​ក៏បាន​សម្រេចចិត្ត​យក ថវិកា​សាលាស្រុក​មេសាង​ចំណាយ​លើ​ការជួសជុល​ថែទាំ​ផ្លូវ​នេះ​ជា​បណ្តោះអាសន្ន មិនមែនជា​ការថែទាំ​ឬ​ជួសជុល​ប្រចាំឆ្នាំ​ទេ នេះ​គឺជា​ការជួសជុល​បឋម​តែប៉ុណ្ណោះ ព្រោះ​ផ្លួ​វ​លំ​១​ខ្សែ​នេះ ម្ចាស់​គម្រោង​គឺ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តព្រៃវែង ។

លោក​អភិបាល ស្រុក មេសាង បាន​បញ្ជាក់ថា : ថវិកា​ដែល​ត្រូវ​ចំណាយ​លើ​ការជួសជុល​ជាបឋម​នេះ មាន​ចំនួន ៩០​លាន​រៀល ហើយ​ក្រុមហ៊ុន ទ្រី ហេន ជា​អ្នកទទួល​ម៉ៅការ ដឹក​ដី ចាក់​លុប​កិន​គៀរ​បង្ហាប់​ពង្រាបដី រហូត​រួចរាល់ ។ បាន ឃើញ​រថយន្ត​និង​គ្រឿងចក្រ​ដឹក​ដី​កិន​បង្ហាប​លុប​ជង្ហុក​ក្រហេងក្រហូង​លើ​ដងផ្លូវ​បែបនេះ ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​-​ឃុំ ខាងលើ​មានការ​សប្បាយរីករាយ​ត្រេកអរ​ខ្លាំង​ដោយបាន​ផ្លូវ​ល្អ​ងាយស្រួល​ធ្វើដំណើរ ក្នុង​រដូវវស្សា​ឆ្នាំនេះ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ពួកគាត់​ក៏​នៅតែ​ទទូច​សំណូមពរ​សុំ​ដល់​ថ្នាក់ដឹកនាំ​ខេត្តព្រៃវែង ជាពិសេស​ប្រមុខ​ដឹកនាំ​ប្រទេស សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ មេត្តា​ចុះ​ពិនិត្យមើល​ដោយផ្ទាល់​និង​ជួយ​កសាង​ស្ថាបនា​ផ្លូវលំ​១​ខ្សែ​នេះ​អោយ​ក្លាយជា​ផ្លូវ​ចាក់​កៅស៊ូ សំរាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ផង​ទាន ! ៕ ដោយ​: ស៊ុន សុផល Tel: 012 953 824 / 016 953 222a mesanga a mesanga1 a mesanga2 

​