» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2252 នាក់

ម្សិលមិញ 34475 នាក់

សរុប 21083778 នាក់

សេដ្ឋីនី ទ្រី ដា​ណា ទិញ​រថយន្ត Roll Royce ប្រភេទ SUV ដំបូង​បំផុត​លើ​ពិភពលោក ដែលមាន​តំលៃ​ខ្ទង់លាន​ដុល្លារ​ជិះ​លេង​!

 

​ភ្នំពេញ​៖​លោកស្រី ទ្រី​ណា​ដា ថៅកែ​ហាង​ពេជ្រ និង ផលិតផល​កែ​សម្ផស្ស​ដែល​ល្បីឈ្មោះ​ព្រោះ​ជួយ​ធ្វើ​ការងារ​សង្គម​នោះ​ថ្មីៗ​នេះ​បាន​ទិញ រថយន្ត Rolls-Royce Cullinan ប្រភេទ Black Badge ស៊េរី​ឆ្នាំ​២០២០​ដែល​ទើប​ប្រកាស​លក់​នៅ​ស្រុក​សៀម​ប៉ុន្មាន​ថ្ងៃ​មុននេះ​។​លោក ហ៊ា រិ​ទ្ធ ដែលជា​ស្វាមី​របស់​អ្នកនាង ទ្រី ដា​ណា បង្ហាញ​ពី​ការមកដល់​នូវ​សមាជិក​ថ្មី​ដ៏​ហំ​ហាន​នេះ នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។a dana3

គូ​ស្វាមីភរិយា​លំដាប់​អភិជន​រូបនេះ​មាន​រថយន្ត​ប្រភេទ Rolls Royce ចំនួន​២​គ្រឿង​ហើយ ក្នុងនោះ​ទាំងពីរ​គឺមាន​ពណ៌​ស​ដូចគ្នា ដែល​មួយគ្រឿង​មុន គឺ​ប្រភេទ Rolls Royce ធម្មតា​។​តាម​ព័ត៌មាន​ក្រៅផ្លូវការ​មួយ​បាន​ឲ្យ​ដឹងថា រថយន្ត Rolls-Royce Cullinan គឺជា​ស៊េរី​ទំនើប​បំផុត​ក្នុងចំណោម​ត្រកូល Roll Royce ត្រូវបាន​អ្នកស្រី ទ្រី ដា​ណា បញ្ជា​ទិញ​ប្រមាណ​ជា ១០​ថ្ងៃមុន ហើយ ទើបតែ​មកដល់ ។​អ្នកស្រី ទ្រី ដា ណា​ស្ត្រី អភិជន​ដែល​ធ្លាប់មាន​ប្រវត្តិ​ជា​អ្នកលក់​ខោអាវ​ក្រោម​ឆ័​ត្រ បានបង្ហាញ​មុខ​ចូលទៅ​ទទួលយក​សមាជិក​ថ្មី​នៅ​ព្រឹក​មិញ​ពី​ហ្គា​រ៉ា​ស់​ធំ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។​តាម ប្រភព​អ្នក​ប្រើ​ឲ្យ​ដឹងថា ថា Rolls-Royce Cullinan គឺមាន​តម្លៃ​ប្រមាណ​ជាង ៩០​ម៉ឺន​ដុល្លារ​អាមេរិក ។​

​ទោះបី​អ្នកស្រី​ទ្រី​ដា​ណា​ទើបបាន​បង្ហាញ​ជា​សាធារណៈ ថា​ជា​ម្ចាស់​លើ​រថយន្ត​ប្រភេទ SUV ទី​១​ក្នុង​សែស្រឡាយ Rolls Royce នៅ​ព្រឹក​នេះ​ក៏ពិតមែន ប៉ុន្តែ​តាម​ប្រភព មិន​បញ្ចេញ​ឈ្មោះ​ដដែល​បាន​ឲ្យ​ដឹងថា មាន​បុគ្គល​លំដាប់​អភិជន​ច្រើន​នាក់​ហើយ​នៅ​ស្រុក​ខ្មែរ ដែល​បាន​ក្លាយជា​ម្ចាស់​លើ Rolls-Royce Cullinan នៅក្នុង​ស្រុក​ខ្មែរ​។​សូម​បញ្ជាក់ដែរថា​សូម្បីតែ​ស្រី​លក់​ឡេ​នាង​រី​យ៉ា​ក៏មាន​លុយ​ទិញ​ឡាន​រ៉ុល​រ៉​យ​ជិះ​បង្អួត​គេឯង​ដែរ​?​។​a dana a dana1 a dana4 


​