» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11563 នាក់

ម្សិលមិញ 11560 នាក់

សរុប 21117845 នាក់

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែ​នាំឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ បង្កើន​កិច្ចសហការ​ល្អ ដើម្បី​ជំរុញ​ច​លន​ការ​នៃ​ការអភិវឌ្ឍ​កំពង់ផែ​កម្ពុជា ជា​កំពង់ផែ តំបន់​ប្រកបដោយ ភាព​ប្រកួតប្រជែង


​ភ្នំពេញ​៖ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ណែនាំ​ឱ្យ​គ្រប់​សមត្ថកិច្ច ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ បង្កើន​កិច្ចសហការ​ល្អ ឈរលើ​អភិក្រម «​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ​» និង ការសម្របសម្រួល​ប្រកបដោយ​ភាពរស់រវើក សហ​-​ថាមពល និង​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក ដើម្បី​ជំរុញ​ច​លន​ការ​នៃ​ការអភិវឌ្ឍ​កំពង់ផែ​កម្ពុជា ជា​កំពង់ផែ តំបន់​ប្រកបដោយ ភាព​ប្រកួតប្រជែង​។​a port sihanu3 

​ការណែនាំ​នេះ បានធ្វើ​ឡើង​ក្នុង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ចំណត​ផែ​កុងតឺន័រ​ប្រវែង ២៥៣​ម៉ែត្រ នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២៤​នេះ​។​
​ក្នុងឱកាស​នេះដែរ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ ជាមួយ និង​ការសម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន នៅក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន ខ្ញុំ​សូម​យក​ឱកាស​នេះ ផ្ដល់នូវ​ទស្សនៈ និង​អនុសាសន៍​មួយចំនួន​ដូចខាងក្រោម​៖ទីមួយ​៖ ខ្ញុំ​សូម​ធ្វើការ​ផ្ដាំផ្ញើ និង​លើក​ទឹក​ចិ​ត្ដ ដល់​ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និង​បងប្អូន​មន្ដ្រីរាជការ បុគ្គលិក កម្មករ​និ​យោ​ជិ​ក នៃ​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ​ទាំងអស់ សូម​បន្ដ​ខិតខំ​បំពេញការងារ​ឱ្យ​កាន់តែ​ប្រសើរ និង​ខ្លាំងខ្លា ថែមទៀត ព្រមទាំង​បន្ដ​អភិវឌ្ឍ ស​មិ​ត្ថ​ភាព​របស់ខ្លួន​ថែមទៀត ដើម្បី​រួមចំណែក​ក្នុង​ការធ្វើ​ទំនើបកម្ម​កំពង់ផែ​កម្ពុជា កំពង់ផែ តំបន់​ប្រកបដោយ ភាព​ប្រកួតប្រជែង​ខ្ពស់​។​

​ទី​ពីរ​៖ ខ្ញុំ​សូម​ណែនាំ ចំពោះ​គ្រប់​សមត្ថកិច្ច ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ សូម​បង្កើន​កិច្ចសហការ​ល្អ ឈរលើ​អភិក្រម «​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ​» ដោយ​ត្រូវបំពេញ មុខងារ និង​ភារកិច្ច​ក្នុង​កិច្ចសហការ និង ការសម្របសម្រួល ប្រកបដោយ​ភាពរស់រវើក សហ​-​ថាមពល និង​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក ដើម្បី​ជំរុញ​ច​លន​ការ​នៃ​ការអភិវឌ្ឍ​កំពង់ផែ​កម្ពុជា ជា​កំពង់ផែ តំបន់​ប្រកបដោយ ភាព​ប្រកួតប្រជែង​។​ទី​បី​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រដ្ឋបាលខេត្ត​ព្រះសីហនុ និង​គ្រប់​អង្គភាព​ពាក់ព័ន្ធ ត្រូវខិតខំ​បំពេញភារកិច្ច​រៀងៗ​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​, ជាពិសេស​ការថែទាំ​សមិទ្ធផល​ថ្មី​នេះ​គឺ «​ចំណត​ផែ​កុងតឺន័រ​បន្ថែម​ប្រវែង ២៥៣​ម៉ែត្រ របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​»​។​

​សូម​បញ្ជាក់ដែរថា កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គឺជា​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​ដ៏​សំខាន់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ផ្ទៃដី​ប្រតិបត្តិ​ការប្រមាណ​១២៥​ហិកតា​។ កំពង់ផែ​នេះ​ស្ថិតនៅ​ឈូង​សមុទ្រ​កំពង់សោម​ដែលជា​កំពង់ផែ​ទឹក​ជ្រៅ​តែមួយគត់​សម្រួល​ដល់​ការដឹកជញ្ជូន​តាម​សមុទ្រ​ដែល​ទទួលបាន​ភាពអនុគ្រោះ​ពី​ធម្មជាតិ ដូច​ជាមាន​ជម្រៅ​ទឹក​ជ្រៅ មាន​កោះ​ជា​របាំង​ខ្យល់ និង​រលក​ធំៗ ហើយ​ស្ថិតនៅ​ចំ​ទីតាំង​ដែល​ពុំ​តម្រូវឱ្យ​មានការ​បូម​ស្តារ​ឃ្លង​នាវា​ជាប្រចាំ​ឡើយ ។​​ថ្លែង​ក្នុង​ពិធី​សម្ពោធ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានចាត់ទុក កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គឺជា​កំពង់ផែ​ទឹក ជ្រៅ​តែមួយគត់​របស់​កម្ពុជា ដែល​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​ដល់ អភិវឌ្ឍ​ប្រទេសជាតិ តាមរយៈ​ផល​ចំណូល​អាជីវកម្ម​ទទួលបាន​ពី​កំណើន​បរិមាណ​ទំនិញ និង កុងតឺន័រ​ឆ្លងកាត់​ជា​រៀងរាល់ថ្ងៃ​។​
សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ចំណត​ផែ​កុងតឺន័រ​បន្ថែម​ប្រវែង ២៥៣​ម៉ែត្រ​នេះ នឹង​ផ្តល់​ជា​ជម្រើស​បន្ថែម សម្រាប់​ជួយ​បំពេញ​មុខងារ​របស់​កំ​ពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​គោលដៅ​ពង្រីក​សមត្ថភាព និង​ធ្វើ​ទំនើបកម្ម​កំពង់ផែ ដើម្បី​ឆ្លើយតប​នឹង​កំណើន​កុងតឺន័រ​ឆ្លងកាត់​នាពេល​បច្ចុប្បន្ន មុននឹង ទទួលបាន​សមិទ្ធផល​ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​ថ្មី​ទាំង​៣​ជំហាន នាពេល​អនាគត​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ចំណត​ផែ​កុងតឺន័រ​បន្ថែម​ថ្មី​នេះ បាន និង កំពុង​ជួយ​បំពេញបន្ថែម​មុខងារ​របស់ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែល​ធ្វើឱ្យ​សមត្ថភាព​ផែ​សរុប​កើនឡើង​ពី ៥៥​ម៉ឺន​ធី​អី​យូ​/​ឆ្នាំ ទៅ ១​លាន​ធី​អ៊ី​យូ​/​ឆ្នាំ និង​អាចឱ្យ​នាវា​កុងតឺន័រ មាន​ជម្រៅ​ទឹក -១០,៤​ម៉ែត្រ ចូល​ចត​បាន ដែល​តាម​ការ​ព្យាករ​កើនឡើង​ពី​១៨​ភាគរយ ទៅ​ប្រមាណ ៣៨​ភាគរយ នៃ​នាវា​ដែល​ធ្វើ​នាវាចរ​ក្នុង​ពិភពលោក ដោយឡែក​សម្រាប់​នាវា ដែលមាន​ផ្លូវ​រត់​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​កើនឡើង​រហូតដល់ ៤៩,២៥​ភាគរយ​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានចាត់ទុក​ការពង្រីក​សមត្ថភាព​កំពុងផែ​ស្វយ័ត​ក្រុងព្រះសីហនុ គឺជា​ការពង្រឹង​មូលដ្ឋាន​សេដ្ឋកិច្ច​របស់​កម្ពុជា​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​តែង​ជួយ​ដល់​កម្ពុជា បូករួម​ទាំង​ការស្វែងរក​សន្តិភាព​។​ជប៉ុន នឹង​ជួយ​ប្រែក្លាយ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ឱ្យ​ក្លាយជា​មជ្ឈមណ្ឌល​ភស្តុភា​កម្ម​របស់​កម្ពុជា​។​​កំពង់ផែ​ខេត្ត​ព្រះសីហនុ ត្រូវបាន​សាងសង់ឡើង​នៅ​ដើមឆ្នាំ​១៩៥៦ និង​បាន​ពង្រីក​ជា​លំដាប់ ហើយ​ឥឡូវនេះ កំពង់ផែ​មាន​ចំណត​នាវា​ចំនួន​៨​ចំណត ដែល​បំពាក់ ដោយ​ឧបករណ៍​លើកដាក់​ទំនើប​ទាន់សម័យ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​បរិមាណ​ទំនិញ​ឆ្លងកាត់​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់​៕a port sihanu a port sihanu1 a port sihanu2 

​