» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3523 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123199 នាក់

គ្រឹះស្ថាន​អង្គរ​កែសម្រួល​ព័ត៌មាន​ពី​ភ្ញៀវទេសចរ​អន្តរជាតិ សម្រាប់​សំបុត្រ​ចូល​ទស្សនា​រយៈពេល ១​ថ្ងៃ​

 

​ភ្នំពេញ​៖ គ្រឹះស្ថាន​អង្គរ បានចេញ​សេចក្តីជូនដំណឹង ស្តីពី ការកែសម្រួល​ប្រតិបត្តិ​ការលក់​បណ្ណ និង​ត្រួតពិនិត្យ​បណ្ណ​របស់​គ្រឹះស្ថាន​អង្គរ​ចំពោះ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​។​​សេចក្ដីជូនដំណឹង​ចេញ នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២៤​របស់​គ្រឹះស្ថាន​អង្គរ បាន​ឲ្យ​ដឹងថា ដើម្បី​សម្រួល​ដល់​ភ្ញៀវទេសចរ​បរទេស មក​ទស្សនា​រមណីយដ្ឋាន​អង្គរ ឲ្យ​កាន់តែ​ប្រសើរឡើង រាជរដ្ឋាភិបាល នឹង​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ការកែទម្រង់ ប្រតិបត្តិ​ការលក់​បណ្ណ និង​ការត្រួតពិនិត្យ​បណ្ណ​របស់​គ្រឹះស្ថាន​អង្គរ នៅ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២៤ ខាងមុខនេះ ។​a angkor is1 

ការកែទម្រង់​ដំណាក់កាល​ទី​១​នេះ មាន​ដូចខាងក្រោម​៖​លុបចោល​ទាំងស្រុង​នូវ​ព័ត៌មាន​តម្រូវ​ពី​ភ្ញៀវទេសចរ​អន្តរជាតិ ដូចជា រូបថត សញ្ជាតិ ក្រុម​អាយុ និង​ភេទ សម្រាប់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ រយៈពេល ០១​ថ្ងៃ សម្រាប់​បណ្ណទ​ស្សនា រយៈពេល​៣​ថ្ងៃ និង​៧​ថ្ងៃ រក្សា​រូបថត និង​លុបចោល​នូវ​ព័ត៌មាន សញ្ជាតិ ក្រុម​អាយុ និង​ភេទ ដោយ​អនុវត្ត​រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២៤​។ ផ្លាស់ប្តូរ​ការត្រួតពិនិត្យ​បណ្ណ ពី​រមណីយដ្ឋាន​អង្គរ​ទាំងមូល មក​ធ្វើការ​ត្រួតពិនិត្យ​នៅតាម​ច្រកចូល ប្រាសាទ​វិញ​វិញ​។​

​គ្រឹះស្ថាន​អង្គរ បាន​ឲ្យ​ដឹង​ទៀតថា ក្នុងន័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​គ្រប់​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់ ដែលមាន​ភ្ញៀវទេសចរ​អន្តរជាតិ បានធ្វើការ​កក់ (Booking) រួចហើយ នូវ​បណ្ណ​រយៈពេល​៣​ថ្ងៃ និង​៧​ថ្ងៃ ត្រូវ​ផ្តល់នូវ​ចំនួន​ភ្ញៀវទេសចរ​ដែល​បានក​ក់រួ​ចនេះ មក​គ្រឹះស្ថាន​អង្គរ​ឲ្យ​បាន​មុន​ថ្ងៃ​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ដំណាក់កាល​ទី​១ នៃ​ការកែទម្រង់​ខាងលើនេះ ដើម្បី​ឲ្យ​គ្រឹះស្ថាន​អង្គរ អាច​រក្សា​ចំនួន​បណ្ណ​សម្រាប់​លក់​ជូន ដោយ​តម្រូវ​ឲ្យ​មាន​រូបថត​ដូច​មុន​។​

​គ្រឹះស្ថាន​អង្គរ បាន​បញ្ជាក់ថា ចំពោះ​ការកែទម្រង់​ដំណាក់កាល​ទី​២ នៃ​ការលក់​បណ្ណ​តាម​ប្រាសាទ រាជរដ្ឋាភិបាល​គ្រោង​នឹង​ប្រកាស​ដាក់​ឲ្យ​អនុវត្ត នៅ​ដើមឆ្នាំ​២០២៥ ខាងមុខនេះ​។​កន្លងមក គ្រឹះស្ថាន​អង្គរ បាន​តម្រូវ​ឲ្យ​អ្នកទេសចរ​អន្ដរជាតិ​ទិញ​សំបុត្រ នៅពេល​ពួកគាត់​ជិះ​កាត់​តាមផ្លូវ​នៅក្នុង​រមណីយដ្ឋាន​អង្គរ ប៉ុន្ដែ​ត្រូវបាន​កែប្រែ​គឺ​ពួកគាត់​អាច​ជិះ​តាមផ្លូវ​កាត់​ប្រាសាទ​ដោយ​មិនមាន​ការត្រួតពិនិត្យ​សំបុត្រ​ទៀតឡើយ ពោល​មិន​តម្រូវ​ឲ្យ​ពួកគាត់​ទិញ​សំបុត្រ​ដូច​មុន​ឡើយ លើកលែងតែ​ពួកគាត់​ចូល​ទស្សនា​ប្រាសាទ​។

គ្រឹះស្ថាន​អង្គរ មាន​គម្រោង​ដាក់​ម៉ាស៊ីន​ស្វ័យ​ប្រ​វ​ត្ដិ លក់​សំបុត្រ​ឱ្យ​ភ្ញៀវទេសចរ​អន្ដរជាតិ នៅ​ជិត​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ ដើម្បី​ងាយស្រួល​ដល់​ឱ្យ​ភ្ញៀវទេសចរ​ដែល​មិនបាន​ទិញ​សំបុត្រ​តាម​អន​ឡាញ ឬ​ទិញ​នៅ​គ្រឹះស្ថាន​អង្គរ ដែល​កិច្ចការ​នេះ នឹង​ចាប់ពី​ដើមខែ​តុលា​ខាងមុខនេះ​។​ទន្ទឹមនឹងនេះ គ្រឹះស្ថាន​អង្គរ គ្រោង​រៀបចំ​ការលក់​សំបុត្រ​ជា​ក្រុម​ប្រាសាទ ដើម្បីឱ្យ​ភ្ញៀវទេសចរ​ងាយស្រួល​ទស្ស​នា ចំណាយ​តិច ចំ​ពេញ​ពេលវេលា និង​បង្កើន​ប្រាក់ចំណូល​ដល់​ជាតិ​ផងដែរ​៕a angkor id 

​