» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12117 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118399 នាក់

ដើម​ក្ងោក​ប្រមាណ​ជាង ២​ពាន់​ដើម មន្ត្រី​ឧទ្យាន​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត យកទៅ​ដាំ​នៅ​អម​បណ្តោយ​ផ្លូវ ឡើងទៅ​កាន់​រមណីយដ្ឋាន​ធម្មជាតិ​គីរីរម្យ​


​កំពង់ស្ពឺ​៖​ដើម​ក្ងោក​ប្រមាណ​ជាង ២​ពាន់​ដើម​នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២៤ ត្រូវបាន​មន្ត្រី​ឧទ្យាន​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​យកទៅ​ដាំ​នៅ​អម​បណ្តោយ​ផ្លូវ​ឡើងទៅ​កាន់​រមណីយដ្ឋាន​ធម្មជាតិ​គីរីរម្យ ។a pea cok tree1

​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​លោក ច​ន្ទ័​ថេត ថា​នរៈ បានឱ្យដឹងថា ក្រសួងបរិស្ថាន​បានរៀបចំ “​យុទ្ធសាស្ត្រ ច​ក្រា​វិស័យ​បរិស្ថាន ឆ្នាំ​២០២៣-២០២៨ ក្នុង​គោលបំណង​តម្រង់ទិស និង​ចង្អុលបង្ហាញ​ការងារ​ជា​អាទិភាព ដើម្បី​ធានា​ឱ្យបាន​នូវ​ចីរភាព​បរិស្ថាន និង​សុក្រឹតកម្ម​បរិស្ថាន កិច្ច​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ និង​លើកកម្ពស់​សេដ្ឋកិច្ច​បៃតង សំដៅ​សម្រេច​គោលដៅ​យុទ្ធសាស្ត្រ​បញ្ច​កោណ គឺ​«​ជា​ប្រទេស អព្យាក្រឹត​កាបូន និង​មាន​គម្រប​ព្រៃឈើ ៦០​ភាគរយ នៅ​ឆ្នាំ​២០៥០ ដើម្បី​ឆ្លើយតប​ទៅនឹង​គោលបំណង និង​ការចង្អុល​ទិស​នេះ មន្ទីរ​បរិស្ថាន​ក៏បាន​បំផុស​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យមាន​ផ្នត់គំនិត​ស្រឡាញ់​នូវ​ព្រៃឈើ បញ្ឈប់​នូវ​រាល់​សកម្មភាព​កាប់បំផ្លាញ ហើយ​នាំគ្នា​ដាំ​ដុះ​ឡើងវិញ​ដើម្បី​ជា​គុណប្រយោជន៍​សង្គមជាតិ​ទាំងមូល​។ លោក​ថា ការដាំដុះ​ព្រៃឈើ​ឡើងវិញ គឺ​បាន​បង្កើន​នូវ​ភាព​បៃតង​ហើយ​ផ្សាភ្ជាប់​ជាមួយ​វិស័យ​ទេសចរណ៍​និង​ការរស់នៅ​របស់​មនុស្ស​ជាតិ​។​

​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​លោក បញ្ជាក់​បន្ថែមថា គីរីរម្យ​គឺជា​រមណីយដ្ឋាន​ធម្មជាតិ បច្ចុប្បន្ន​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​បាននិងកំពុង​មានការ​ចាប់អារម្មណ៍​ខ្លាំង​និង​បានមក​កម្សាន្ត​លេង​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ស្រូបយក​ខ្យល់អាកាស​ធម្មជាតិ​ដ៏​បរិសុទ្ធ​។ ដោយ​មើលឃើញ​ពី​កំណើន​នៃ​ភ្ញៀវទេសចរ​នេះ មន្ទីរ​បរិស្ថាន​បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​ដាំ​ដើម​ក្ងោក​ដែលជា​ដើម​ផ្តល់នូវ​ផ្កា​ស្រស់ស្អាត​នៅ​អម​សងខាង​ផ្លូវ​ឡើងទៅ​កាន់​ខ្នងភ្នំ​គីរីរម្យ​នេះ ដោយ​រំពឹងថា​សម្រស់​នៃ​ផ្កា​របស់​វា​នឹង​បង្កើន​នូវ​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មួយកម្រិត​បន្ថែមទៀត​។​​ចូលរួម​ដាំ​ដើម​ក្ងោក​ជាង ២​ពាន់​ដើម​ដោយ​លោក ច​ន្ទ័​ថេត ថា​នរៈ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ លោក ខន សុខុន ប្រធានការិយាល័យ​ឧទ្យាន​ជាតិ​គីរីរម្យ លោក ឃាង វុ​ធ​ពៅ អនុប្រធាន​ការិយាល័យ មេឃុំ​ត្រែងត្រយឹង ឃុំ​ចំបក់ និង​ឃុំ​លោកយាយ​ម៉ៅ​ពេជ្រនិល ដោយ​ដាំ​អម​បណ្តោយ​ផ្លូវ​ពី​ច្រកចូល​ផ្លូវជាតិ​លេខ​៤​រហូតដល់​មជ្ឈមណ្ឌល​ព្រះពុទ្ធសាសនា​កម្ពុជា​៕a pea cok tree a pea cok tree2 

​