» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11781 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118063 នាក់

កម្ពុជា​កាណាដា​សន្យា​បន្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយគ្នា​

 

​ភ្នំពេញៈ កម្ពុជា និង​កាណាដា បាន​ឯកភាពគ្នា​បន្ត​កិច្ចព្រមព្រៀង​ទ្វេរ​ភាគី ស្តីពី​ការសម្រួល​ពាណិជ្ជកម្ម​(TFO) ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទេ្វ​ភាគី ដោយ​ឈរលើ​មូលដ្ឋាន​ឈ្នះ​-​ឈ្នះ​បន្ទាប់ពី​បាន​ផុត​សុពលភាព កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨​កន្លងមក​។ a pan so 

​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា​៖​ការឯកភាព​បន្ត​កិច្ចព្រមព្រៀង​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី រវាង​លោក ប៉ាន សូរ​ស័​ក្កិ ជាមួយ​លោកស្រី ដូ​នី​កា ប៉ូ​ទី (Donica Pottie) ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​ព្រះរាជា​ណា​ច​កម្ពុជា កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​។​

​លោក ប៉ាន សូរ​ស័​ក្កិ បាន​ជម្រាប​ភាគី​កាណាដា អំពី​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា ដែល​បានមកពី​ការចូលរួម​នៃ​វិស័យ​សំណង់ វាយនភ័ណ្ឌ ទេសចរណ៍ និង​កសិកម្ម​។ នៅក្នុង​នោះ ទឹកប្រាក់​នៃ​ឧស្សាហកម្ម​កាត់ដេរ (​ឆ្នាំ​២០១៧) មាន​ចំនួន​ប្រមាណ​៧​ប៊ី​លាន​ដុល្លា​អាមេរិក ហើយ​ឧស្សាហ​កម្មនេះ បាន​បង្កើត​ការងារ​ជូន​ប្រជាជន​ចំនួន​៧៦​ម៉ឺន​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី នៅតាម​តំបន់​ជនបទ​។​

​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​គាំទ្រ​វិស័យ​វាយនភ័ណ្ឌ តាមរយៈ​ការបន្ត​ស្វែងរក​ទីផ្សារ​សក្តានុពល​បន្ថែម និង​ការបង្កើន​ប្រាក់បៀវត្ស​អតិបរមា​ជូន​កម្មករ​-​និយោជិត ចាប់ពី​១៤០​ដុល្លារ ក្នុង​ឆ្នាំ​២០១៦ ដល់​១៧០​ដុល្លារ ក្នុង​ឆ្នាំ​២០១៨ ហើយ​គ្រោង​នឹង​បង្កើន​ឲ្យ​បាន​១៨២​ដុល្លារ នៅ​ដើមឆ្នាំ​២០១៩ ខាងមុខ​ថែមទៀត​។​លោក ប៉ាន សូរ​ស័​ក្កិ​គូសបញ្ជាក់ថា “​រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុលោម​តាម​កាតព្វកិច្ច​ការងារ ដែល​អង្គការ ILO បានកំណត់​តាំងពី​ឆ្នាំ​១៩៩៩ និង​បាន​គាំទ្រ​ការអនុវត្ត​គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង នៃ​រោងចក្រ​កម្ពុជា (Better Factory Cambodia) ដើម្បី​លើកស្ទួយ​លក្ខ​ខ័​ណ្ឌ​ការងារ និង​ការប្រកួតប្រជែង​ក្នុង​វិស័យនេះ​”​។​

​លោកស្រី ដូ​នី​កា ប៉ូ​ទី បាន​កោតសរសើរ​អំពី​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​លើកកម្ពស់​វិស័យ​វាយនភ័ណ្ឌ និង​ការស្វែងរក​អត្ថប្រយោជន៍ ជូន​កម្មករ​-​និយោជិត​នាពេល​កន្លងមក​។​

​លោកស្រី បាន​លើកទឹកចិត្ត​រដ្ឋាភិបាល​កម្ពុជា បន្ត​ប្រឹងប្រែង និង​ប្រកាន់​និយាម​ការងារ​នេះ​បន្តទៀត ដើម្បី​នាំមក​នូវ​ភាព​ឈ្នះ​-​ឈ្នះ​ដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធ សម្រាប់​ឧស្សាហកម្ម​មួយ​នេះ ហើយ​លោកស្រី នឹង​ពិនិត្យ​លទ្ធភាព​ជួយ​កៀងគរ​វិនិយោគិន​កាណាដា ឲ្យ​ចូលមក​បណ្តាក់ទុន​លើ​ការកែច្នៃ​វត្ថុធាតុដើម​សំខាន់ៗ ដើម្បី​បម្រើការ​អភិវឌ្ឍ​ឧស្សាហកម្ម​វាយនភ័ណ្ឌ និង​ការធ្វើ​ទំនើបកម្ម​វិស័យ​កសិក​ម្ម នៅ​កម្ពុជា​។​

​សូមជម្រាបថា កាលពី​ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កាណាដា សម្រេចបាន​ទឹកប្រាក់​សរុប ចំនួន​១,០៤​ប៊ី​លាន​ដុល្លារ​អាមេរិក ជាមួយ​អត្រាកំណើន​ប្រចាំឆ្នាំ គិត​ជា​មធ្យម​១១%​។ ក្នុងនោះ ទឹកប្រាក់​នាំចេញ​ពី​កម្ពុជា ទៅ​កាណាដា មាន​ចំនួន​១​ប៊ី​លាន​ដុល្លារ​អាមេរិក និង​នាំចូល​មាន​ចំនួន​៤០​លាន​ដុល្លារ​អាមេរិក​។ ចំពោះ​ផលិតផល​សក្តានុពល​នាំចេញ​របស់​កម្ពុជា រួមមាន សម្លៀកបំពាក់ ស្បែកជើង គ្រឿង​បង្គុំ​យានយន្ត គ្រឿង​សង្ហា​រឹម ប្លា​ស្ទីក ផលិតផល​ក្មេង​លេង និង​ទំនិញ​កសិកម្ម​៕a pan so1 

​