» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 769 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120445 នាក់

កប៉ាល់​យោធា​វៀតណាម ១​គ្រឿង ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ​ក្នុងពេល​កប៉ាល​យោធា​ចិន​ពីរ​គ្រឿង​នៅ​រាម​?

​ខេត្ត​ព្រះសីហនុ​៖ នៅវេលា​ម៉ោង ១៦:០០​នាទី ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២៤ នាវា​កងទ័ពជើងទឹក​ប្រជាជន​វៀតណាម ០១​គ្រឿង លេខ HQ 264 បាន​ចូល​ចត​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។ វត្តមាន​នាវា​កងទ័ពជើងទឹក​ប្រជាជន​វៀតណាម​នៅ​ខេត្ត​ព្រះសីហនុ​គឹ ដើម្បី​ចូលរួម​ប្រជុំ​ស្ដីពី​សកម្មភាព​ល្បាត​រួម​លើក​ទី​៣៣ រវាង​បញ្ជាការដ្ឋាន​តំបន់​៥ កងទ័ពជើងទឹក​ប្រជាជន​វៀតណាម ជាមួយ មូលដ្ឋាន​សមុទ្រ​រាម កងទ័ពជើងទឹក​នៃ​កងយោធពល​ខេមរភូមិន្ទ ជា​ផ្លូវការ​នៅ​មូលដ្ឋាន​សមុទ្រ​រាម រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣ ខែឧសភា​ឆ្នាំ​២០២៤​។a ship vn 

​នាវា​នេះ មាន​មេបញ្ជាការ​ឈ្មោះ លោក អនុនាវីឯក Quach Sy Hai Quan (​គួច ស៊ី ហាយ គ័ន​) ដឹកនាំ​ប្រតិភូ​ដោយ លោក ឧ​ត្ត​មន​នា​វី​ត្រី Nguyen Huu Thoan (​ង្វៀន ហឺ ធ័ន​) មេបញ្ជាការ​នយោបាយ ប​ញ​បញ្ជាការដ្ឋាន​តំបន​៥​កងទ័ពជើងទឹក​ប្រជាជន​វៀ​វៀត​ណា​និង​មាន​សមាជិក​ចំនួន ៦៥ នាក់ (​នាយ​នា​វី​ចូលរួម​ប្រជុំ ២៦​នាក់ និង​នា​វឹក​របស់​នាវា ៣៩ នាក់​)​។​ចំពោះ​លក្ខណៈ​បច្ចេកទេស​នាវា​៖​នាវា​លេខ HQ ២៦៤
-​បណ្ដោយ ៤៩.៥៣​ម៉ែត្រ​-​ទទឹង ៩.២​ម៉ែត្រ​-​ជម្រៅ​ទឹក ២.៣​ម៉ែត្រ។ទំងន់​ផ្ទុក ៣៧៥​តោន​។-Speed ៣២knots=៦០km/h​។​

មានការ​កត់សម្គាល់ថា​វត្តមាន​នាវា​យោធា​ជើង​ទឹក​វៀតណាម​គឺ​ចំពេល​ដែលមាន​សេចក្តីរាយការណ៍​ថា​នៅ​គំ​ពង់​ផែ​យោធា​ជើង​ទឹក​ម្ពុ​ជា​នៅមាន​វត្តមាន​កប៉ាល​យោធា​ចិន​។​ទស្សនា​វ​ដ្តី Newsweek របស់​សហរដ្ឋអាមេរិក​ក្នុង​ថ្ងៃទី​២៦ ខែមេសា​ដែល​បាន​ដកស្រង់​សម្តី​របស់លោក Gregory Poling បាន​ផ្សាយ​ឲ្យ​ដឹងថា នាវាចម្បាំង​របស់​ចិន​ចំនួន ២​គ្រឿង​ដែល​បាន​ចូល​ចត​នៅ​មូលដ្ឋាន​ទ័ពជើងទឹក​រា​ម​កម្ពុជា​តាំងពី​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២៣ នៅ​មិនទាន់​ចាកចេញ​វិញ​នៅឡើយ​ទេ​។ លោក Gregory Poling គឺជា​សមាជិក​ជាន់ខ្ពស់​នៃ​ក្រុម​អ្នក​សញ្ជឹងគិត​នៅ​ទីក្រុង​វ៉ាស៊ីនតោន ហើយ​ការ​ហ៊ាន​លើកឡើង​ដូចនេះ​ដោយ​លោក Gregory Poling បាន​សំអាង​លើ​រូបភាព​ពី​ប្រព័ន្ធ​ផ្កាយរណប​របស់​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ​។​

​សូម​រំលឹកថា វត្តមាន​នាវាចម្បាំង​ចិន​ចំនួន ២​គ្រឿង​នៅ​មូលដ្ឋាន​ទ័ពជើងទឹក​រា​ម​កម្ពុជា​ក្នុង​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២៣ ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​កម្ពុជា​លោក​ទៀ សីហា​បញ្ជាក់​នាពេលនោះ​ថា ជាការ​ហ្វឹកហ្វឺន​រវាង​កងទ័ពជើងទឹក​ចិន និង​កងទ័ពជើងទឹក​កម្ពុជា​។ អ្វី​ជាការ​កត់សម្គាល់ ការធ្វើ​ទំនើបកម្ម​កំពង់ផែ​រាម​បាន​ក្លាយជា​រឿងចម្រូងចម្រាស​ខ្លាំង​ក្នុង​គ្រា​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​វាយកម្ទេច​អគារ​ចំនួន ២​ខ្នង​ដែលជា​ជំនួយ​របស់​រដ្ឋបាល​អាមេរិក​។ អាមេរិក​បានដាក់​ការសង្ស័យថា ទំនើបកម្ម​កំពង់ផែ​រាម​នឹង​ក្លាយ​ជាទី​ដែល​កងទ័ព​ចិន​អាចឈរជើង​ក្នុង​ទឹកដី​កម្ពុជា​ដែលជា​កង្វល់​ដល់​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​។​ទាក់ទង​កំពង់ផែ​យោធា​ជើង​ទឹក​រាម​នេះ​អតីត​នាយករដ្ឋមន្ត្រី​សម្តេច​តេ​ជោ​ហ៊ុន សែន​។

អតីតរដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​លោក​ទៀ បាញ់ រួមទាំង​បណ្តា​មន្ត្រីជាន់ខ្ពស់​កម្ពុជា​តែង​ចេញមុខ​អះអាងថា ទំនើបកម្ម​កំពង់ផែ​រាម​មិនមែនជា​សិទ្ធិ​ប្រើប្រាស់​ផ្តាច់មុខ​របស់​កងទ័ព​ចិន​ឡើយ​។ លោក​ហ៊ុន សែន​ធ្លាប់​បញ្ជាក់ថា ការអភិវឌ្ឍន៍​កំពង់​ផែ​រាម​សម្រាប់​ទទួល​នាវា​ទាំងអស់​ដែល​ចង់​ចូល​ចត​។ តែបើ​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ មាន​នាវាចម្បាំង ២​គ្រឿង​របស់​ជប៉ុន​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូល​ចត​នៅ​កំពង់ផែ​រាម​ឡើយ​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​មក​ក​ម្ពុ​ជា​កាលពី​ពាក់កណ្តាល​ខែកុម្ភៈ​កន្លងទៅ​។ ផ្ទុយទៅវិញ នាវាចម្បាំង​ជប៉ុន​ទាំង ២​គ្រឿង​នោះ​ត្រូវ​បង្វែរ​ឲ្យ​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​(​ដកស្រ់ង​ពី​វិទ្យុ​បារាំង​)៕a ship vna a ship vn1 a ship vna1 

​