» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11865 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118147 នាក់

សម្តេច​តេ​ជោ​ផ្តល់​អនុសាសន៍​៥​ចំនុច​សម្រាប់​កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន​និង​ថា​អាស៊ាន​មិនមែនជា​ចំណាប់ខ្មាំង​នៃ​បញ្ហា​របស់​មី​យ៉ាន់​ម៉ា​នោះទេ​!

 

​ព្រះសីហនុ​៖​ថ្លែង​បើក​វេទិកា​ទេសចរណ៍​អាស៊ាន លើក​ទី​៤០៤០ (ATF 2022) នៅ​ក្រុងព្រះសីហនុ នា​យប់​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់ថា អាស៊ាន​ឆ្នាំ​២០២២​នេះ មាន​កិច្ចការ​ជាច្រើន​ក្រៅពី​បញ្ហា​របស់​មី​យ៉ាន់​ម៉ា ។​a hun tour asean 

សម្តេច​តេ​ជោ ហ៊ុន សែន ៖ «​កិច្ចការ​របស់​អាស៊ាន​ឆ្នាំ​២០២២ មិនមែន​មានតែ​បញ្ហា​មី​យ៉ាន់​ម៉ា​តែមួយ​នោះទេ ដូចដែល​អ្នក​ទាំងឡាយ​បាន​និយាយ​យ៉ាងច្រើន ក្នុង​រយៈពេល​ប្រមាណ​ជិត ៣​សប្តាហ៍​នេះ​»​។ សម្តេច​បន្តថា​៖ «​យើង​មាន​បញ្ហា​ជាច្រើន​ដែល​ត្រូវធ្វើ​ក្រៅពី​មី​យ៉ាន់​ម៉ា ហើយ​អាស៊ាន​មិនមែនជា​ចំណាប់ខ្មាំង​នៃ​បញ្ហា​របស់​មី​យ៉ាន់​ម៉ា​នោះទេ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាត់ទុកថា ការលើកឡើង​របស់​ស​ម្តេច​នាពេលនេះ ជាការ​បញ្ជាក់​យ៉ាងខ្លី​ដោយ​សង្ខេប ដើម្បី​ចង្អុលបង្ហាញ​ទិស សម្រាប់​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​ទាំងឡាយ នៅក្នុង​តំបន់​អាស៊ាន​នេះ ខណៈដែល​កម្ពុជា បាន​កាន់តំណែង​ធ្វើជា​ប្រធាន​អាស៊ាន ជា​លើក​ទី​៣​។​
សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​បន្ថែមថា «​របៀបវារៈ​នៃ​កិច្ចការ​អាស៊ាន មិន​មែនមាន​បញ្ហា​តែមួយ​នោះទេ គឺមាន​បញ្ហា​ច្រើន​ដែល​ត្រូវធ្វើ រាប់ទាំង​បញ្ហា​ធ្វើឱ្យ​ទេសចរ​រស់​ឡើងវិញ នៅក្នុង​បរិបទ​នៃ​កូ​វីដ​១៩»​។​


សម្រាប់​វេទិការ​ទេសចរណ៍​អាស៊ាន​ក្នុងនាម​ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងថា​៖ សូម​ធ្វើការ​វាយតម្លៃ​ខ្ពស់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រតិភូ​អន្តរជាតិ​ទាំងអស់ ក្នុងការ​ធ្វើដំណើរ​មក​ចូលរួម​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២២ នាពេលនេះ តាមផ្លូវ​គោក និង​ផ្លូវអាកាស​ទោះជា​ត្រូវ​ប្រើពេល​វេលា​វែង និង​បំពេញបែបបទ​ធ្វើដំណើរ​បន្ថែម ក្នុង​បរិបទ​ជំងឺ​កូ​វីដ​១៩ យ៉ាងណាក្តី​។

ការចូលរួម​នេះ ពិតជា​បានបង្ហាញ​អំពី​ឆន្ទៈ​រួម សាមគ្គីភាព និង​មិត្តភាព ក្នុងការ​អភិវឌ្ឍ​និង​ស្តារ​វិស័យ​ទេសចរណ៍​ឱ្យ​ងើប​ចេញពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​ស្មារតី​នាំមក​នូវ​វិបុលភាព និង​ភាព​ចម្រើន​ជូន​ប្រជាពលរដ្ឋ​អាស៊ាន និង​ឈានទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​អាស៊ាន ជា «​សហគមន៍​តែមួយ វាសនា​តែមួយ​»​។ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើកឡើងថា អស់​រយៈពេល​២​ឆ្នាំ​មកហើយ ដែល​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ បាន​ជះឥទ្ធិពល​យ៉ាង​អាក្រក់​មកលើ​សង្គម​-​សេដ្ឋកិច្ច ជាពិសេស​វិស័យ​ទេសចរណ៍ ដែល​ធ្វើឱ្យមាន​ការធ្លាក់ចុះ​យ៉ាងគំហុក​នៃ​ចំនួន​ភ្ញៀវទេសចរ ទាំង​ក្នុងប្រទេស តំបន់ ក៏ដូចជា​សកលលោក​ទាំ​ង​មូល​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា កម្ពុជា​ពិតជា​មាន​សេចក្តីសោមនស្ស ដោយបាន​សង្កេតឃើញ​ការបើក​ប្រទេស​ឡើងវិញ ជា​បណ្តើរៗ នៅតាម​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​សកលលោក និង​ជាពិសេស ការរួបរួម​សាមគ្គី​គ្នា និង​ការសហការ​យ៉ាងសកម្ម​រវាង​ប្រជាជន​អាស៊ាន ប្រទេស​ដៃគូ និង​ស្ថាប័ន​អន្តរជាតិ ក្នុងការ​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​រួម​របស់​តំបន់ និង​សកលលោក​។

សម្តេចតេជោ«​ក្នុង​ស្មារតី​នេះ កម្ពុជា​សូម​កោតសរសើរ​ចំពោះ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ដែល​បាន​បង្កើន​កិច្ចសហប្រតិបត្តិការ និង​ផ្លាស់ប្តូរ​បទពិសោធន៍ ក្នុងការ​ឆ្លើយតប​ទៅនឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ និង​បាន​ដាក់ចេញ​នូវ​ផែនការ​ស្តារ​វិស័យ​ទេសចរណ៍​អាស៊ាន ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ សេចក្តីថ្លែងការណ៍​ភ្នំពេញ ស្តីពី​ទេសចរណ៍​អាស៊ាន ប្រកបដោយ​ចីរភាព បរិ​យាប​ន្ន និង​មាន​ភាព​ធន់​កាន់តែ​ប្រសើរ ក៏ដូចជា​ផែនការ​យុទ្ធសាស្ត្រ កម្មវិធី​ការងារ​និង​គោលការណ៍​ណែនាំ​អាស៊ាន​ផ្សេងទៀត ស្របតាម​ក្របខណ្ឌ​អាស៊ាន ស្តីពី​ការ​ស្តារឡើងវិញ​គ្រប់​ជ្រុងជ្រោយ​»​។​​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ផ្តល់នូវ​អនុសាសន៍​ចំនួន​៥​ចំនុច​សម្រាប់​កិច្ចប្រជុំ​នៃ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​អ​ស៊ាន​នៅ​ក្រុងព្រះសីហនុ​ផងដែរ​៕a hun tour asean2 a hun tour asean3 a hun tour a hun tour1 a hun tour2 a hun tour3 a hun tour4 a hun tour5 

​